ការយល់ដឹងអំពីការក្លែងបន្លំ

 

ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី លើកទឹកចិត្តដល់អតិថិជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នជានិច្ច និងរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយ។ ធនាគារអនុវត្តវិធានការសន្តិសុខដ៏រឹងមាំ ដើម្បីការពារព័ត៌មាន និងប្រតិបត្តិការរបស់អតិថិជន ផ្តល់មធ្យោបាយងាយស្រួលសម្រាប់ការរាយការណ៍អំពីសកម្មភាពក្លែងបន្លំ រក្សាការសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួន និងផ្តល់ការណែនាំលម្អិតសម្រាប់ការការពារពីការក្លែងបន្លំ។

សូមមានការប្រុងប្រយ័ត្ន និងការពារខ្លួនអ្នកនៅពេលធ្វើប្រតិបត្តិការតាមធនាគារអនឡាញ ឬតាមទូរស័ព្ទចល័ត។ នៅធនាគារ អ អេច ប៊ី សន្តិសុខគឺជាអាទិភាពចម្បងរបស់យើងខ្ញុំ។ សូមរក្សាសុវត្ថិភាពជាមួយយើងខ្ញុំ ដោយអនុវត្តតាម គោលការណ៍មាស (Golden Rules) ខាងក្រោមសម្រាប់ការប្រើប្រាស់សេវា RHB Now Internet & Mobile Banking។