ប្រអប់តម្កល់សុវត្ថិភាព

​​​​​​​ជាមួយ ធនាគារ អ អេច ប៊ី លោកអ្នកអាចរីករាយជាមួយបុព្វសិទ្ធិពិសេសនៅពេលអ្នក រក្សាឯកសារសំខាន់ និងរបស់មានតម្លៃ ដូចជា គ្រឿងអលង្កា ឬវត្ថុមានតម្លៃផ្សេងៗទៀតជាមួយយើងខ្ញុំ។

អត្ថប្រយោជន៍នៃប្រអប់តម្កល់សុវត្ថិភាព
•  ទីតាំងយុទ្ធសាស្រ្ត និងមានភាពងាយស្រួល ដែលឋិតនៅចំណុចកណ្តាលនៃទីក្រុងភ្នំពេញ
•  ទំហំប្រអប់ និងតម្លៃសាកសមដើម្បីបំពេញតាមសេចក្តីត្រូវការរបស់លោកអ្នក
•  តម្លៃសមរម្យសម្រាប់ការជួល បូករួមជាមួយថ្លៃធានារ៉ាប់រងដែលមានតម្លៃរហូតដល់ ៥.០០០* ដុល្លារអាមេរិក
•  រក្សាជាការសម្ងាត់និងសុវត្ថិភាពខ្ពស់ដែលអាចប្រើប្រាស់ដោយលោកអ្នកតែម្នាក់គត់

*ការបញ្ចូលទឹកប្រាក់ធានារ៉ាប់រងបន្ថែមអាចរកបានតាមការស្នើសុំ

ថ្លៃជួលប្រចាំឆ្នាំ៖

ប្រភេទ ទំហំប្រអប់
តម្លៃស្តង់ដារ (មិនមែនព្រីមៀ)
អតិថិជន ព្រីមៀ (PB)
បញ្ចុះតម្លៃ២០%ហើយ
A Size 3”x10”x24” ១៩០ ដុល្លារ ១៥២ ដុល្លារ
B Size 5”x10”x24” ២១០ ដុល្លារ ១៦៨ ដុល្លារ
C Size 10”x10”x24” ២៣០ ដុល្លារ ១៨៤ ដុល្លារ


ចំណាំ៖
•  ប្រាក់តម្កល់ដំបូងនៅពេលបើកគណនីគឺមានចំនួន ២០០ ដុល្លារអាមេរិក។
•  អត្រាតម្លៃក្នុងការជួលខាងលើគឺមិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម ១០% (VAT) ឡើយ។
• ការធានារ៉ាប់រង: ការធានារ៉ាប់រងគ្របដណ្តប់រហូតដល់ការទទួលខុសត្រូវអតិបរមា ៥.០០០ ដុល្លារក្នុងមួយប្រអប់។

បុព្វសិទ្ធិសម្រាប់អតិថិជនព្រីមៀ (Premier)៖
•  សម្រាប់អតិថិជនព្រីមៀ លោកអ្នកអាចរីករាយជាមួយការបញ្ចុះតម្លៃពិសេសចំនួន ២០% ទៅលើតម្លៃក្នងការជួលប្រចាំឆ្នាំ។
•  អត្រាបញ្ចុះតម្លៃពិសេសនេះ គឺសម្រាប់តែប្រអប់តម្កល់សុវត្ថិភាពចំនួនមួយក្នុងអតិថិជនម្នាក់ប៉ុណ្ណោះដោយមិនគិតពីចំនួននៃប្រអប់ដែលលោកអ្នកបានជួលនោះឡើយ។

សម្រាប់បុគ្គលិកធនាគារ អ អេច ប៊ី៖
• សម្រាប់បុគ្គលិក ធនាគារ អ អេច ប៊ី អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ៥០% លើថ្លៃជួលប្រចាំឆ្នាំស្តង់ដារ។
• អត្រាបញ្ចុះតម្លៃអនុវត្តចំពោះតែប្រអប់ទីមួយប៉ុណ្ណោះ។ 

អ្នកដែលអាចចុះឈ្មោះបាន៖
•  រូបវន្តបុគ្គល (ម្នាក់ឯង ឬអ្នករួមគណនី) និង នីតិបុគ្គល(ក្រុមហ៊ុន)
•  រូបវន្តបុគ្គល ត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ
•  ត្រូវមានគណនីចរន្ត ឬគណនីសន្សំជាមួយធនាគារ អ អេច ប៊ី

សូមពិភាក្សាជាមួយយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។
 

ចាប់អារម្មណ៍? ស្វែងយល់​បន្ថែម​ទៀត!

សូម​បំពេញ​ក្នុង​ប្រអប់​ខាងក្រោម ដើម្បី​ឱ្យ​យើង​អាច​ទាក់ទង​ទៅ​អ្នក​បាន។

ដោយចុចប៊ូតុង ‘បញ្ជូន’ ខ្ញុំយល់ព្រមឱ្យធនាគារ អ អេច ប៊ី កម្ពុជា (ដែលរួមបញ្ចូលក្រុមហ៊ុនកាន់កាប់របស់ខ្លួន ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនពាក់ព័ន្ធណាមួយ រួមទាំងក្រុមហ៊ុនផ្សេងទៀត ដែល មានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការរួមបញ្ចូលគ្នា ការលក់ ឬការទិញយក) ដើម្បីប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំទាក់ទងនឹង ការផ្តល់ផលិតផល និង/ឬសេវាកម្មដែលផ្តល់ដោយធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក ។

Thank you for your submission

We will be in touch soon!

© 2023 RHB Bank (Cambodia)., PLC. All rights reserved.
Get connected

Get connected

© 2023 RHB Bank (Cambodia)., PLC. All rights reserved.