ហេតុផល ១០ យ៉ាងដែលយើងមិនគួរឲ្យ មិត្តខ្ចីលុយ
ពេលផ្ដល់ប្រាក់កម្ចីទៅឱ្យមិត្តឬសមាជិកគ្រួសារ ជារឿយៗយើងនឹងបាត់បង់ទាំងប្រាក់និងទំនាក់ទំនងដែលមានភាពជិតស្និទ្ធជាមួយគាត់។ ជាការពិតប្រាក់កម្ចីរវាងសមាជិកគ្រួសារឬមិត្តអាចបណ្តាលឱ្យមានបញ្ហាដែលយើងមិនបានរំពឹងទុកដូច្នេះហើយយើងមិនគួរឲ្យគាត់ខ្ចីលុយយើងឡើយ។ ខាងក្រោមនេះជាមូលហេតុទាំង១០ដែលយើងមិនគួរផ្ដល់ប្រាក់កម្ចីដល់មិត្តរបស់យើង។
១. ជាកម្ចីគ្មានដាក់វត្ថុធានា
ប្រាក់កម្ចីយើងផ្ដល់ឲ្យគ្រួសារនិងមិត្តក្លើមានជាកម្ចីគ្មានដាក់វត្ថុធានា។ ភាគីនិមួយៗមិនមានកិច្ចព្រមព្រៀងសម្រាប់ពេលវេលាកំណត់សងប្រាក់ហើយមិនរួមបញ្ចូលការប្រាក់លើប្រាក់កម្ចីនោះទេ។ ពេលយើងឲ្យខ្ចី យើងមិនដឹងថាពេលណាយើងនឹងត្រូវទទួលបានប្រាក់សំណងមកវិញទេហើយអ្នកដែលយើងឲ្យខ្ចីក៏មិនដឹងថាពេលណាត្រូវសងប្រាក់យើងវិញដែរ។ បញ្ហានេះទុកឲ្យភាគីទាំងសងខាងស្ថិតក្នុងភាពមិនច្បាស់លាស់ដែលអាចនាំឲ្យមានភាពតានតឹងដោយសារយើងជាអ្នកឲ្យខ្ចីមិនបារម្ភមិនដឹងថាពេលណាគេសងយើងវិញ ឯអ្នកខ្ចីពីយើងអាចព្រួយបារម្ភថាយើងកំពុងរំពឹងទទួលការសងពីគាត់វិញឆាប់ៗ។
២. ការសងឲ្យយើងមិនសូវសំខាន់
ដោយសារយើងមិនបានកំណត់ពេលវេលាឲ្យសងប្រាក់កម្ចីនេះ សម្រាប់អ្នកខ្ចីប្រាក់ពីយើង ការសងប្រាក់កម្ចីនេះមិនសូវសំខាន់ឬប្រញាប់ទេ។ ភាគច្រើនគាត់គិតថាពេលណាគាត់សងក៏បានព្រោះយើងជាមិត្តនឹងគ្នា ហើយគាត់មិនដឹងថាយើងត្រូវការលុយនោះដោយបន្ទាន់ឬអត់ឡើយ។ ម្យ៉ាងវិញទៀតអ្នកដែលយើងឲ្យខ្ចីនោះមិនប្រឈមមុខនឹងផលវិបាកណាមួយចំពោះការមិនសងប្រាក់កម្ចីដូចជាការទូទាត់យឺត ត្រូវបង់អត្រាការប្រាក់ខ្ពស់ឬផលប៉ះពាល់អវិជ្ជមានលើពិន្ទុឥណទានឡើយ។ បើគាត់ដឹងថាគាត់គ្មាននឹងទទួលការពិន័យទេ អ្នកខ្ចីមិនមានកត្តា ជម្រុញឲ្យគាត់សងប្រាក់កម្ចីនេះឆាប់ៗឬជាបន្ទាន់ទេ។
៣. ពិបាកក្នុងការសុំឲ្យសងប្រាក់វិញ
ការស្នើសុំឲ្យសងប្រាក់វិញពីមិត្តវាអាចពិបាកបន្តិច។ លើសពីនេះទៅទៀត យើងដែលជាអ្នកឲ្យខ្ចីតែងគិតពិចារណាពីអ្នកដែលខ្ចីយើង ហើយមិនចង់អោយអ្នកខ្ចីមានអារម្មណ៍ឆ្គាំឆ្គងនោះទេ។ ប៉ុន្តែយើងអាចបន្តមានអារម្មណ៍ព្រួយបារម្ភអំពីការសងប្រាក់កម្ចី ដូច្នេះយើងមិនសូវមានទំនាក់ទំនងជាមួយអ្នកខ្ចីដើម្បីជៀសវាងការនិយាយអំពីប្រាក់កម្ចីដែលយើងបានឲ្យនេះ។ អ្នកខ្ចីអាចកើតមានការច្រឡំហើយអាចបណ្ដាលឲ្យមានការប៉ះពាល់អារម្មណ៍គ្នាទៅវិញទៅមក។
៤. វាអាចធ្វើឱ្យការជួបជុំគ្នាមានភាពឆ្គាំឆ្គង
យើងមិនមានអារម្មណ៍សុខស្រួលទេពេលយើងនៅជាមួយអ្នកដែលយើងខ្ចីលុយ ឬអ្នកដែលខ្ចីលុយយើង។ ពេលដើរលេងជួបជុំគ្នា គ្មាននរណាម្នាក់ចង់និយាយអំពីប្រាក់កម្ចី ថវិកាឬសូម្បីតែអ្វីដែលត្រូវការលុយនោះទេពីព្រោះបើដូច្នោះមនុស្សម្នាអាចងឿងឆ្ងល់ថាហេតុអ្វីបានជាមានអ្នកនោះមិនសងប្រាក់ដែលបានខ្ចីពីយើង។
៥. អ្នកខ្ចីក្លាយជាអ្នកបម្រើដល់ម្ចាស់បំណុល
ពេលគេខ្ចីលុយយើងគេមិនដែលមានអារម្មណ៍ស្រួលក្នុងខ្លួនទេ។ គេខ្ចីអាចដោយសារមានអាសន្នត្រូវការថវិការចាំបាច់។ ពេលដែលអ្នកខ្ចីយើងមិនទាន់មានលទ្ធភាព សងយើង គេអាចមានអារម្មណ៍ថាគេត្រូវផ្គាប់ចិត្តរបស់យើង និងធ្វើគ្រប់យ៉ាងដែលយើងស្នើ។ នេះដោយសារគេយល់ថាគេមិនអាចបដិសេធយើងបានឡើយ។
៦. អ្នកខ្ចីអាចសុំខ្ចីបន្ថែម
នៅពេលដែលយើងឲ្យប្រាក់ទៅមិត្តខ្ចី អ្នកនោះអាចនឹងវិលត្រឡប់មករកយើងវិញទៀតនៅពេលដែលគាត់ត្រូវការប្រាក់បន្ថែម។ លើសពីនេះទៅទៀត មិត្តផ្សេងទៀតក៏អាចមកសុំខ្ចីប្រាក់យើងផងដែរ។ ដូច្នេះយើងអាចនឹងក្លាយជាអ្នកដែលត្រូវឲ្យលុយគេខ្ចីរហូត។
៧. យើងមិនជួយមិត្តទេប៉ុន្តែធ្វើឲ្យគាត់ទម្លាប់ពឹងយើងវិញ
នៅពេលយើងឲ្យប្រាក់ទៅមិត្ត យើងផ្តល់ឲ្យគាត់មាននូវវិធីងាយស្រួលដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគាត់រហូត។ នេះជាការដោះស្រាយបណ្ដោះអាសន្នបានមួយគ្រាប៉ុណ្ណោះ។ វាមិនអាចជួយពួកគាត់ដោះស្រាយបញ្ហារយៈពេលវែងទៅមុខទេ។ ក្នុងករណីនេះ យើងអាច បដិសេធផ្ដល់ប្រាក់កម្ចីឲ្យគាត់ ប៉ុន្តែយើងអាចផ្តល់ដំបូន្មានដើម្បីជួយគាត់វិញដូចជាជួយគាត់បង្កើតគម្រោងថវិការឬស្វែងរកចំណូលតាមរយៈអ្វីផ្សេង។
៨. ប្រភេទកម្ចីទាំងនេះមិនទទួលបានការប្រាក់ទេ
ការផ្តល់ប្រាក់កម្ចីដល់មិត្តច្បាស់ណាស់ធ្វើឲ្យយើងខាតបង់ព្រោះពេលយើងឲ្យគាត់ខ្ចី យើងមិនគិតការប្រាក់ទេ។ តាមពិតយើងអាចទាមទារឲ្យគាត់សងទាំងការប្រាក់ ប៉ុន្តែវាឆ្គាំឆ្គងណាស់។ បើសិនជាយើងចង់បានការប្រាក់នោះ យើងអាចផ្ដល់នូវអត្រាការប្រាក់ដែលទាបជាងធនាគារបាន។
៩. យើងអាចត្រូវការប្រាក់ដែរ
យើងប្រាកដជាចង់បានប្រាក់របស់យើងត្រឡប់មកវិញប៉ុន្តែយើងក៏ប្រហែលអាចត្រូវការប្រាក់របស់យើងវិញដែរ។ ចុះប្រសិនបើយើងបាត់បង់ការងារហើយយើងគ្មានប្រាក់ចំណូល? តើយើងមានអ្វីទៀតប្រសិនបើយើងចំណាយមូលនិធិទុកគ្រាអាសន្នរបស់យើងអស់ខណៈពេលកំពុងស្វែងរកការងារថ្មី? តើមានអ្វីកើតឡើងប្រសិនបើយើងត្រូវការប្រាក់ដើម្បីចិញ្ចឹមកូនៗ ឬបង់ឥណទានកម្ចីទិញផ្ទះជាដើម? ការមិនទទួលបានការសងប្រាក់កម្ចីទាន់ពេលវេលាអាចបង្កគ្រោះមហន្តរាយដល់យើងនិងគ្រួសារយើងបាន។
១០. យើងអាចបាត់បង់ទាំងប្រាក់និងទាំងមិត្ត
ប្រសិនបើយើងឲ្យប្រាក់ទៅមិត្តខ្ចី យើងត្រូវប្រយ័ត្នថាយើង អាចនឹងមិនទទួលបានសំណងមកវិញទេ។ ក្នុងករណីនេះ វាអាចបង្កឲ្យទំនាក់ទំនងរវាងយើងនិងអ្នកដែលយើងឲ្យខ្ចីប្រែប្រួល។ នេះនឹងអាចធ្វើឲ្យមានភាពតានតឹងរវាងយើងនិងភាគីខ្ចី ហើយវាក៏អាចបង្កឲ្យមានវិប្បដិសារីនិងកំហឹងផងដែរ។
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.
Start, grow, or upgrade your business with RHB Business Loans — tailored financing and expert support to drive your success. / test
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.