៥ ជំហាន ដើម្បីទទួលប្រាក់កម្ចីសម្រាប់អាជីវកម្ម


នៅពេលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន លំហូរសាច់ប្រាក់គឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាផ្សេងទៀតជាច្រើន។ យើងអាចត្រូវការប្រាក់ ដើម្បីពង្រីកសមត្ថភាពផលិតកម្ម ឬបំពេញតាមតម្រូវការដែលមិនបានរំពឹងទុកណាមួយនៅក្នុងឬក្រៅផលិតកម្ម។

ហើយក្នុងនោះ ប្រសិនបើយើងគ្មានប្រាក់បម្រុងគ្រប់គ្រាន់នោះទេ វាអាចរារាំងដល់ប្រតិបត្តិការអាជីវកម្មយ៉ាងធ្ងន់ធ្ងរ។

ក្រៅពីប្រាក់ផ្ទាល់ខ្លួន ការខ្ចីប្រាក់ពីមិត្តភ័ក្ដិ ឬពីសមាជិកគ្រួសារ ប្រាក់កម្ចីធនាគារ គឺជាជម្រើសមួយដ៏សំខាន់ ដើម្បីទ្រទ្រង់តម្រូវការសាច់ប្រាក់ដែលមិនបានរំពឹងទុកក្នុងអាជីវកម្មរបស់អ្នក។ ខាងក្រោមនេះជា ៥ជំហាន ដែលអ្នកត្រូវពិចារណាពេលដាក់ពាក្យស្នើសុំប្រាក់កម្ចីធនាគារដើម្បីទទួលហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ អាជីវកម្មរបស់អ្នក។

១. ស្វែងយល់ពីវិធីដែលធនាគារវាយតម្លៃអ្នកខ្ចីលុយ
ត្រូវប្រាកដថាអ្នកយល់ពីរបៀបដែលធនាគារធ្វើការវាយតម្លៃទៅលើពាក្យស្នើសុំកម្ចីរបស់អ្នកមុនពេលពិចារណាធ្វើការដាក់ពាក្យស្នើសុំ។ ប្រាក់ចំណេញរបស់ធនាគារគឺអាស្រ័យទៅលើសមត្ថភាពក្នុងការសងត្រឡប់របស់អ្នកខ្ចី ព្រមទាំងភាពទៀងទាត់ក្នុងការសងប្រាក់កម្ចី។

ហេតុនេះ នៅពេលអ្នកពិចារណាស្នើប្រាក់កម្ចីសម្រាប់អាជីវកម្មរបស់អ្នក គួរតែគិតពីកត្តាមួយចំនួនដូចជាប្រវត្តិឥណទានរបស់អ្នក ស្ថានភាពហិរញ្ញវត្ថុអាជីវកម្ម លំហូរសាច់ប្រាក់ រយៈពេលប្រតិបត្តិការនៃអាជីវកម្ម និងទ្រព្យបញ្ចាំដែលអ្នកមាន ជាដើម

២. សម្រេចចិត្តថាតើអ្នកត្រូវការហិរញ្ញប្បទានប្រភេទណា


នៅលើទីផ្សារមានប្រាក់កម្ចីច្រើនប្រភេទដែលគួរកត់សម្គាល់ ហើយប្រភេទនីមួយៗមានលក្ខខណ្ឌខុសៗគ្នាសម្រាប់តម្រូវការអាជីវកម្មផ្សេងៗគ្នាដែលអ្នកគួរតែពិចារណានៅពេលដាក់ពាក្យស្នើសុំប្រាក់កម្ចី។

កម្ចីរយៈពេលវែងជាកម្ចីដែលពួកយើងស្គាល់ច្បាស់ជាងគេ ដែលយើងបង់ការប្រាក់តាមអត្រារបស់ធនាគារ ហើយរយៈពេលនៃការខ្ចីគឺលើសពីមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយសម្រាប់តម្រូវការសាច់ប្រាក់ ដែលមិនបានរំពឹងទុក

ឧទាហរណ៍ តម្រូវការតាមរដូវកាលដែលអាជីវកម្មរបស់អ្នកអាចប្រមូលមកវិញក្នុងរយៈពេលខ្លី, ធនាគារអាចផ្ដល់នូវជំរើសដែលមានភាពបត់បែនជាងកម្ចីរយៈពេលវែងទៀត។ មួយក្នុងចំណោមនោះគឺជាឥណទានវីបារូបរ៍ (overdraft) ដែលធនាគារអាចជួយសម្រួលដល់ការចំណាយអាជីវកម្មរបស់អ្នក ដោយអនុញ្ញាតឱ្យអ្នកចំណាយច្រើនជាងអ្វីដែលអ្នកមាន។

ការប្រាក់គឺគិតទៅលើតែរយៈពេលដែលអ្នកបានខ្ចី រហូតដល់ការសងប្រាក់វិញ ខុសពីប្រាក់កម្ចីរយៈពេលវែងដែលអ្នកត្រូវចាំសងនៅចុងបញ្ចប់នៃរយៈពេលប្រាក់កម្ចីរយៈពេលវែងនោះ។ ទំរង់ផ្សេងទៀតនៃប្រាក់កម្ចីរយៈពេលខ្លីរួមមានឥណទានបង្វិល (revolving loan) ឬទឹកប្រាក់ជំពាក់ធនាគារ (credit line) ដែលជាឧបករណ៍ហិរញ្ញវត្ថុរយៈពេលខ្លីដ៏ប្រសើរ។

៣. សម្រេចចិត្តថាអ្នកនឹងជ្រើសរើសធនាគារមួយណា
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗគ្នាផ្តល់ជូននូវលក្ខខណ្ឌកម្ចី, អត្រាការប្រាក់ និងទំហំនៃប្រាក់កម្ចីខុសៗគ្នា ។ ដូចនេះ អ្នកត្រូវធ្វើការសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្ត។

៤. វាយតម្លៃភាគរយជោគជ័យរបស់អ្នកក្នុងការទទួលបាននូវហិរញ្ញប្បទាន
ក្រោយពីបានឆ្លងកាត់ជំហានទី ១-៣ និងគិតគូរថាអាជីវកម្មរបស់អ្នកត្រូវការអ្វី និងមានសមត្ថភាពខ្ចីបានប៉ុនណា, អ្នកប្រាកដជាអាចដឹងថាជំរើសល្អបំផុតសំរាប់អាជីវកម្មរបស់អ្នកគឺកម្ចីប្រភេទអ្វី។

ប្រសិនបើអាជីវកម្មរបស់អ្នកមិនអាចសងមកប្រាក់ដើមក្នុងរយៈពេលខ្លីទេ ប្រាក់កម្ចីរយៈពេលវែងជាជម្រើសល្អបំផុតព្រោះវាផ្តល់ពេលឱ្យអ្នកដើម្បីដកដើមទុនសម្រាប់ការសងប្រាក់ដើមវិញ។

ប្រសិនបើតំរូវការមានលក្ខណៈបណ្តោះអាសន្ន (តាមរដូវកាល) ដូចជាការខ្វះទុនសម្រាប់វត្ថុធាតុដើមក្នុងផលិតកម្មនៃអាជីវកម្មរបស់អ្នក ហើយប្រមូលបានទាំងប្រាក់ដើមមកវិញក្នុងរយៈពេលខ្លី ឥណទានវីបារូបរ៍រឺឥណទានបង្វិលជាជម្រើសល្អ។

៥. ប្រមូលឯកសាររបស់អ្នកហើយដាក់ពាក្យសុំប្រាក់កម្ចី
បន្ទាប់ពីសម្រេចចិត្តថាតើប្រាក់កម្ចីប្រភេទណាដែលអាជីវកម្មរបស់អ្នកត្រូវការ ហើយធនាគារមួយណាសមស្របនិងអ្នកត្រូវប្រមូលឯកសារចាំបាច់ទាំងអស់សម្រាប់ពាក្យស្នើសុំដែលតម្រូវដោយស្ថាប័ននោះហើយបំពេញពាក្យស្នើសុំជាការស្រេច។

ក្រោយពីអ្នកដឹងពីជំហានទាំង ៥នេះហើយ អ្នកអាចគិតគូពីតម្រូវការអាជីវកម្មរបស់អ្នក ក៏ដូចជាសមត្ថភាពហិរញ្ញប្បទានរបស់អាជីវកម្មខ្លួនផងដែរ។ កុំភ្លេចនូវជំហានទាំង ៥នេះនៅពេលស្វែងរកហិរញ្ញប្បទាន។

គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones