រលកសហគ្រិនភាពបានបក់បោកមកលើប្រទេសកម្ពុជា ហើយវាកំពុងធ្វើឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅកាន់ពិភពលោក។ ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ ប្រទេសកម្ពុជាបានកត់សម្គាល់ឃើញថាអាជីវកម្មខ្នាតតូច និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មមានការរីកចម្រើន ដោយសារតែមានការគាំទ្រកាន់តែខ្លាំងឡើងពីសហគមន៍សហគ្រិន — ក្រុមហ៊ុនដែលចាប់ផ្តើមអាជីវកម្មថ្មីៗដូចជា Soyo, Joonak Delivery និង Khmer 24 បានធ្វើឱ្យកម្ពុជាមាន សន្ទុះខ្លាំងសហគ្រិនរីកចម្រើន គួរឱ្យកត់សម្គាល់។.
មិនថាអ្នកកំពុងស្ថិតក្នុងដំណើរភាពជាសហគ្រិនត្រង់ចំណុចណាមួយទេ — សហគ្រិនថ្មីថ្មោងដែលទើបតែចាប់ផ្តើម ឬសហគ្រិនដែលបានបង្កើតឡើង កំពុងស្វែងរកដើមទុនដើម្បីពង្រីកអាជីវកម្ម ហើយឥណទានអាជីវកម្មអាចជាកត្តាជំរុញហិរញ្ញវត្ថុដែលអ្នកត្រូវការដើម្បីពង្រីក និងធ្វើឱ្យអាជីវកម្មរបស់អ្នកឆ្ពោះទៅមុខ។.
លក្ខណៈឥណទានអាជីវកម្មនៅប្រទេសកម្ពុជា។ មុនពេលយើងចែករំលែកហេតុផលល្អៗមួយចំនួនដើម្បីទទួលយកឥណទាន ទាំងនេះគឺជាលក្ខណៈវិនិច្ឆ័យទូទៅមួយចំនួនលើឥណទានអាជីវកម្មដែលមាននៅប្រទេសកម្ពុជា។.
ឥណទានអាជីវកម្មគឺដើមទុនដែលបានខ្ចីយកទៅគ្រប់គ្រង ឬពង្រីកអាជីវកម្មនានា ដូចជា ការពង្រីកអាជីវកម្ម ការកែលម្អ ការគ្រប់គ្រងសារពើភ័ណ្ឌ ការទិញគ្រឿងបរិក្ខារថ្មី ការគ្រប់គ្រងលំហូរសាច់ប្រាក់ ឬការបង់ប្រាក់សងតាមវិក្កយបត្រ។ ចំនួនប្រាក់ឥណទានត្រូវសងជាមួយនឹងការប្រាក់បន្ថែម។ ប្រភេទឥណទានអាជីវកម្មមានច្រើនប្រភេទនៅក្នុងប្រទេសកម្ពុជារួមមាន៖
ឥណទានវិបារូបរ៍
ជម្រើសឥណទានរយៈពេលខ្លីដោយគ្មានកាលវិភាគសងថេរ។ អ្នកអាចដកប្រាក់បានពេលត្រូវការ ហើយគិតការប្រាក់លើចំនួនទឹកប្រាក់ដែលបានដកចេញនោះ។.
ឥណទានមានកាលកំណត់
ដំណោះស្រាយហិរញ្ញប្បទានរយៈពេលខ្លីទៅមធ្យមដោយមានហេតុផលជាក់លាក់ ដូចជា ការទិញទំនិញមូលធន ឬទីតាំងនានា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្ម។.
ឥណទានមីក្រូ / ឥណទានទាន់ចិត្ត
ឥណទានខ្នាតតូចដែលចេញដោយស្ថាប័នហិរញ្ញវត្ថុ ហើយចាប់ផ្តើមក្នុងចំនួនទឹកប្រាក់ទាបត្រឹម ២,០០០ដុល្លារ។ ដំណោះស្រាយឥណទានដែលមានប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចដោយមានទ្រព្យបញ្ចាំតិចតួច ឬគ្មាន ដើម្បីទទួលបានមូលធន។ ជួនកាល វាអាចជាឥណទានដែលគ្មានការធានា ដែលមានន័យថា ឥណវន្តទទួលបានការវាយតម្លៃអាស្រ័យលើភាពគួរបានទទួលឥណទានរបស់ពួកគេ។.
ឥណទានចម្រើនផល / ឥណទានខ្នាតតូច
ចំនួនប្រាក់ឥណទានខ្នាតមធ្យមចាប់ពី ១០,០០០ដុល្លារ ដែលផ្តល់ជូនអាជីវកម្មខ្នាតតូច ដែលកំពុងពង្រីកអាជីវកម្មរបស់ខ្លួនទៅកម្រិតបន្ទាប់។.
ឥណទាន SME / ឥណទានខ្នាតមធ្យមទៅធំ
ឧបករណ៍ផ្តល់ប្រាក់សម្រាប់អាជីវកម្មខ្នាតមធ្យមទៅធំដែលកំពុងពង្រីក និងកែប្រែអាជីវកម្មបច្ចុប្បន្នរបស់ខ្លួន។ ចំនួនមូលធនខ្ពស់ចាប់ពី ៥០,០០០ ដុល្លារឡើងទៅ។.
បុនហិរញ្ញប្បទានឥណទានអាជីវកម្ម
ធនធានឥណទានក្នុងការគ្រប់គ្រងបំណុលដែលមានតម្លៃថ្លៃ ដើម្បីបន្ថយការសងឥណទានប្រចាំខែ ឬប្រហែលជាទទួលបានការពន្យារពេល ដោយស្វែងរកហិរញ្ញប្បទានពីគ្រឹះស្ថានឥណទានមួយផ្សេងទៀត។.
ហេតុផលល្អៗដែលត្រូវទទួលយកឥណទានអាជីវកម្ម
ហេតុផលចម្បងមួយដែលត្រូវពិចារណាទទួលយកឥណទានអាជីវកម្មនោះគឺដើម្បីវិនិយោគឱកាសពង្រីកអាជីវកម្ម។ ប្រសិនបើអាជីវកម្មរបស់អ្នកកំពុងរីកចម្រើនជាលំដាប់ ហើយអតិថិជនរបស់អ្នកកំពុងមានតម្រូវការបន្ថែមពីអ្នក ដូច្នេះវាជាពេលល្អដែលត្រូវគិតពិចារណាអំពីការពង្រីកអាជីវកម្ម។ យ៉ាងណាមិញ អ្នកគួរតែគិតរកមធ្យោបាយបន្ថែមទៀតដើម្បីរកប្រាក់ពីអាជីវកម្មរបស់អ្នក និងចាប់ផ្តើមបង្កើនប្រាក់ចំណេញ។ ការពង្រីកអាជីវកម្មអាចចំណាយប្រាក់ច្រើន ហើយដើម្បីបំពេញតាមតម្រូវការហិរញ្ញវត្ថុ ម្ចាស់អាជីវកម្មអាចប្រើប្រាស់ឥណទានពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។.
ហេតុផលល្អមួយទៀតដែលត្រូវទទួលយកឥណទានអាជីវកម្មគឺដើម្បីឲ្យអាជីវកម្មទិញសារពើភ័ណ្ឌ។ អាជីវកម្មដែលពឹងផ្អែកលើសារពើភ័ណ្ឌត្រូវរក្សាកម្រិតសារពើភ័ណ្ឌល្អបំផុត ដើម្បីផ្តល់ទំនិញ ឬសេវាកម្មដល់អតិថិជន។ ដើម្បីឲ្យអាជីវកម្មមួយដំណើរការបានរលូន អ្នកនឹងត្រូវបំពេញសារពើភ័ណ្ឌរបស់អ្នកជាបន្តបន្ទាប់។ អាជីវកម្មមួយចំនួនរកប្រាក់ចំណេញរបស់ខ្លួនតាមរដូវកាល។ ឧទាហរណ៍ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មគ្រឿងអលង្ការ — អ្នកទំនងជានឹងទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងអំឡុងពេលថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ការលក់ពាក់កណ្តាលឆ្នាំ ថ្ងៃបុណ្យណូអែល ។ល។ អ្នកអាចជ្រើសរើសដាក់ពាក្យសុំឥណទានរយៈពេលខ្លី ដើម្បីបំពេញស្តុកសារពើភ័ណ្ឌរបស់អ្នកជាមុន ហើយសងឥណទាន បន្ទាប់ពីទទួលបានប្រាក់ចំណេញកាន់តែច្រើនក្នុងរដូវកាលលក់ដាច់បំផុត។.
អាជីវកម្មភាគច្រើនត្រូវការគ្រឿងបរិក្ខារដើម្បីប្រតិបត្តិការ ជាពិសេសប្រសិនបើអាជីវកម្មរបស់អ្នកពឹងផ្អែកយ៉ាងខ្លាំងទៅលើគ្រឿងម៉ាស៊ីន។ ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកគួរតែពិចារណាលើការពិតដែលថា គ្រឿងបរិក្ខារទាំងអស់នេះនឹងមាន ការចំណាយរំលស់ នៅទីបំផុតគ្រឿងបរិក្ខារទាំងអស់នេះក្លាយជាគ្មានប្រសិទ្ធភាព ឬហួសសម័យ។ ដូច្នេះគ្រឿងបរិក្ខារថ្មីគឺចាំបាច់ត្រូវរក្សាដំណើរការអាជីវកម្ម។ ក្នុងករណីបែបនេះ អ្នកប្រហែលជាចង់ពិចារណាលើឥណទានអាជីវកម្ម ដើម្បីទទួលបានប្រាក់ទិញគ្រឿងបរិក្ខារថ្មី។
ក្នុងនាមជាសហគ្រិន ការស្នើសុំឥណទានអាជីវកម្មអាចជួយអ្នកទទួលបានហិរញ្ញប្បទានដែលអ្នកត្រូវការសម្រាប់ការពង្រីក ការគ្រប់គ្រងសារពើភ័ណ្ឌ ឬទិញគ្រឿងបរិក្ខារ។ មុនពេលដែលអ្នកប្រថុយទៅនឹងហានិភ័យ ត្រូវប្រាកដថា វាយតម្លៃសុខភាពហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក ស្រាវជ្រាវយ៉ាងហ្មត់ចត់លើជម្រើសហរិញ្ញប្បទាននៅលើទីផ្សារ និងពិនិត្យថាតើប្រាក់ចំណេញរបស់អ្នកនឹងកើនលើសចំនួនទឹកប្រាក់សងដែរឬទេ។ យ៉ាងណាមិញ ប្រាក់កម្ចីគួរតែមានប្រយោជន៍ដល់អាជីវកម្មរបស់អ្នកជំនួសឱ្យការបន្ថែមបន្ទុកហិរញ្ញវត្ថុបន្ថែមទៀត។.