ជំហានដើម្បីដោះស្រាយបំណុលក្នុងជីវិតអាពាហ៍ពិពាហ៍


នៅពេលដែលអ្នកសម្រេចចិត្តរៀបការអ្នកប្រាកដជា បានប្តេជ្ញាចិត្តឱបក្រសោបនូវអ្វីគ្រប់យ៉ាងរបស់ដៃគូយើងទោះបីយើងពេញចិត្តវាឬអត់ក៏ដោយ។

ប៉ុន្តែតេីអ្នកប្តេជ្ញាទទួលយកបំណុលណាមួយដែលដៃគូអ្នកមានដែរឬទេ?

មិនថាបំណុលនេះចេញពីប័ណ្ណឥណទាន កម្ចីផ្ទាល់ខ្លួនឬឥណទាននិស្សិត ការចំណាយទាក់ទងនឹងអាជីវកម្មឬការវិនិយោគអចលនទ្រព្យណាមួយក៏ដោយ បំណុលអាចជាបញ្ហាមួយដែលអាចបង្កជម្លោះនៅក្នុងទំនាក់ទំនងអ្នកជាពិសេសនៅពេលភាគីមួយមានបំណុលហើយភាគគីម្ខាងទៀតគ្មានបំណុល។ ការចាប់ផ្ដើម ជជែកនិយាយអំពីបំណុលគ្រាន់តែជាជំហានសំខាន់មួយប៉ុណ្ណោះសម្រាប់ការឆ្ពោះទៅរកជីវិតប្រកបដោយទំនុកចិត្តផ្នែកហិរញ្ញវត្ថុជាមួយគ្នា។

គន្លឹះខាងក្រោមនេះអាចជួយគូស្វាមីភរិយាប្រឈមមុខនិងដោះស្រាយបំណុលជាមួយគ្នាបានប្រសើរជាងមុន។

១. ពិនិត្យលេីកម្ចីដែលបានខ្ចី
ធ្វើបញ្ជីសម្រាប់បំណុលទាំងអស់ដែលយើងនិងដៃគូយើងមាន មិនថាធំឬតូច។ សមតុល្យកាតឥណទាន ឥណទានប្រាក់កម្ចីនិស្សិត ប្រាក់កម្ចីរថយន្ត អ្វីក៏ដោយត្រូវសរសេរវាទាំងអស់កុំទុក។ត្រូវស្មោះត្រង់ជាមួយគ្នាហើយយើង នឹងឃើញច្បាស់ជាងមុននូវអ្វីដែលយើងនឹងប្រឈមជាមួយ។ បន្ថែមទៅក្នុងបញ្ចីនូវចំនួនទឹកប្រាក់ ដែលយើងកំពុងបង់លេីប្រាក់កម្ចីទាំងនេះជារៀង រាល់ខែដើម្បីអេាយអ្នកមានភាពងាយស្រួលសរុបទៅក្នុងគម្រោងថវិការបស់អ្នក។

២. ស្វែងរកពិន្ទុឥណទានរបស់អ្នក
អ្នកគួរមានពិន្ទុឥណទានដែលជាលេខបីខ្ទង់សម្រាប់ជួយឲ្យធនាគារឬអ្នកឲ្យប្រាក់កម្ចី មកយើងវាយតម្លៃពីហានិភ័យនិងសមត្ថភាពរបស់យើងក្នុងការសងបំណុល។ ពិន្ទុរបស់អ្នកនេះអាចនិងប៉ះពាល់ដល់លទ្ធភាពទទួលបានឥណទាននិងអត្រាការប្រាក់ទាប។ បន្ទាប់ពីរៀបការ អ្នកនិងដៃគូរបស់អ្នកនឹងបន្តមានប្រវត្តិឥណទាននិងពិន្ទុរៀងៗខ្លួន។

យើងគួរចែករំលែកប្រាប់គ្នានូវពិន្ទុរបស់យើងទាំងពីរ ហើយពិភាក្សាពីយុទ្ធសាស្ត្រដើម្បីពង្រឹងឬរក្សាវា។ ប្រសិនបើមានភាគីណាមួយមានពិន្ទុឥណទានខ្ពស់ យើងអាចពិចារណាបន្ថែមគណនីមួយទៀតទៅគណនីប័ណ្ណឥណទានដែលមានស្រាប់ ដូច្នេះយើងទាញ យកប្រយោជន៍ពីប្រវត្តិខ្ចីប្រាក់ដែលមានពិន្ទុល្អស្រាប់ ដើម្បីពង្រឹងពិន្ទុឥណទានរបស់ភាគីម្ខាងទៀត។

៣. ស្វែងយល់ពីច្បាប់ដែលអាចជះឥទ្ធិពលដល់បំណុលនិងអាពាហ៍ពិពាហ៍របស់អ្នក
ស្វែងយល់ថាតើច្បាប់អាពាហ៍ពិពាហ៍អាចប៉ះពាល់ដល់បំណុលគ្រប់រូបភាពតាមរបៀបណាខ្លះ។ យើងអាចពិចារណាគិតលើកិច្ចព្រមព្រៀងបុព្វលាភជាមុន។

ភាគច្រើនយើងមានការយល់ច្រឡំទៅលើកិច្ចព្រមព្រៀងនេះដែលថាវាកំណត់តែលក្ខខណ្ឌនៃការលែងលះប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងវាក៏អាចកំណត់លក្ខខណ្ឌនៃអាពាហ៍ពិពាហ៍ផងដែរ។ កិច្ចព្រមព្រៀងនេះអាចបញ្ជាក់ពីបំណុល ទ្រព្យសម្បត្តិនិងកាតព្វកិច្ចអ្វីខ្លះគួរនៅដាច់ដោយឡែកឬដាក់ចូលគ្នា។ តាមវិធីនេះទ្រព្យសម្បត្តិរបស់ភាគីម្ខាងត្រូវបានការពារពី ម្ចាស់បំណុលដៃគូម្ខាងទៀត។

៤. សម្រេចចិត្តរួមគ្នាថាតើយើងនឹងដោះស្រាយបំណុលនីមួយៗយ៉ាងដូចម្តេច
រៀបចំគម្រោងថវិកាជាលក្ខណៈគ្រួសារដែលអនុញ្ញាតឲ្យយើងទូទាត់បំណុលនិងគ្រប់គ្រងការចំណាយ។ យើងក៏អាចស្វែងយល់ពីយុទ្ធសាស្ត្រផ្សេងទៀតដើម្បីទូទាត់បំណុលដូចជា៖

ក. ការផ្ទេរប័ណ្ណឥណទាន

យើងអាចផ្ទេរសមតុល្យទៅប័ណ្ណឥណទានដែលមានអត្រាការប្រាក់ទាប។ ចូរចងចាំថាជាធម្មតាគេគិតកម្រៃសេវាសម្រាប់ ប្រតិបត្តិការនានា ហើយមានអត្រាការប្រាក់ទាប។ ប្រសិនបើមាននរណាម្នាក់ក្នុង ចំណោមអ្នកទាំងពីរមានពិន្ទុឥណទានខ្ពស់ គួរពិចារណាផ្ទេរប្រាក់ទៅប័ណ្ណរបស់បុគ្គលនោះព្រោះគាត់ប្រហែលជាទទួលបានអត្រាការប្រាក់ទាបជាង។

ខ. ប្រើហិរញ្ញប្បទានលើបំណុលចាស់

ហិរញ្ញប្បទានលើបំណុលចាស់គឺជាជាការរួមបញ្ចូលគ្នារវាងប្រាក់កម្ចីតូចៗឬសមតុល្យប័ណ្ណឥណទានឲ្យទៅជាប្រាក់កម្ចីធំមួយដែលមានអត្រាការប្រាក់ទាប និងមិនស្មុគស្មាញក្នុងការសងស្ថាប័នពាក់ព័ន្ធច្រើន។

យើងគួរស្នើប្រើប្រាស់វាពេលអត្រាការប្រាក់លើ ហិរញ្ញប្បទានលើបំណុលចាស់នេះទាបជាងអត្រាការប្រាក់មធ្យមនៃប្រាក់កម្ចីតូចៗឬប័ណ្ណឥណទាននានា ហើយការទូទាត់ប្រចាំខែលើហិរញ្ញប្បទានបំណុលចាស់នេះគួរតែតិចជាងការទូទាត់ប្រចាំខែនៃបំណុលនីមួយៗ។