ប្រាក់កម្ចីអាចមានប្រយោជន៍ក្នុងស្ថានភាពផ្សេងៗគ្នាជាច្រើន ជាពិសេសនៅពេលដែលយើងត្រូវការទិញទំនិញធំៗ។ ប៉ុន្តែគម្រោងប្រាក់កម្ចីមានច្រើនប្រភេទ តើមួយណាល្អជាងគេ? សូមអានអត្ថបទខាងក្រោមពីអ្វីដែលយើងត្រូវដឹង!
ប្រាក់កម្ចីគឺជាប្រាក់ដែលយើងខ្ចីពីធនាគារដោយរំពឹងថានឹងសងវិញនៅរៀងរាល់ខែ។ ប្រាក់កម្ចីអាចត្រូវបានកំណត់ដោយលក្ខខណ្ឌទាំងបួននេះ៖
ប្រាក់ដើម៖
ជាចំនួនប្រាក់ដែលខ្ចីពីអ្នកផ្តល់កម្ចី។
ការប្រាក់៖ :
វាជាចំនួនប្រាក់បង់បន្ថែមពីលើប្រាក់ដែលខ្ចី។
ការបង់រំលស់៖
បង់រំលស់មួយចំណែកនៃប្រាក់កម្ចីសរុបជាប្រចាំ ជាទូទៅគឺបង់ប្រចាំខែ។
រយៈពេលសងកម្ចី៖ :
រយៈពេលសងកម្ចីគឺរយៈពេលដែលត្រូវបានព្រមព្រៀងដើម្បីសងប្រាក់កម្ចី។.
ប្រាក់កម្ចីផ្ទាល់ខ្លួនជាកម្ចីដែលគ្មានការធានាសម្រាប់បុគ្គល។ ផ្ទុយពីកម្ចីអាជីវកម្ម ឬកម្ចីធម្មតា អ្នកមិនចាំបាច់យករបស់ទៅបញ្ចាំ ឬត្រូវការអ្នកធានាដើម្បីទទួលបានកម្ចីនេះទេ។ វាមានភាពរហ័ស និងងាយស្រួលហើយធនាគារខ្លះអាចឲ្យអ្នកខ្ចីរហូតដល់ទៅបីដងនៃប្រាក់ចំណូលរបស់អ្នកជាមួយនឹងរយៈពេលឥណទានរហូតទៅដល់ ៦០ខែ។ អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅអាចមានសិទ្ធិទទួលកម្ចីនេះសម្រាប់ចំណាយទៅលើអ្វីដែលខ្លួនចង់បានដូចជាទិញទូរទស្សន៍ថ្មី ទូរស័ព្ទថ្មី ឬសម្រាប់ដំណើរកំសាន្តក៏បានដែរ។
អ្នកទាំងអស់គ្នាគ្រាន់តែភ្ជាប់ទៅជាមួយឯកសារមួយចំនួនដូចជាឯកសារបញ្ជាក់អត្តសញ្ញាណ លិខិតបញ្ជាក់ពីប្រាក់ចំណូល របាយការណ៍ហិរញ្ញវត្ថុរបស់គណនី និងឯកសារមួយចំនួនទៀតដែលខាងធនាគារខ្លះតម្រូវឲ្យមាន។ .
លក្ខខណ្ឌនៃប្រាក់កម្ចីផ្ទាល់ខ្លួន៖
កម្ចីទិញផ្ទះ ជាកម្ចីរយៈពេលវែងសម្រាប់ទិញផ្ទះថ្មី។ ជាទូទៅអ្នកអាចខ្ចីប្រាក់រហូតទៅដល់ ៧០% នៃតម្លៃផ្ទះ ហើយដោយសារលំនៅដ្ឋានរបស់អ្នកត្រូវបានប្រើជាវត្ថុបញ្ចាំ អត្រាការប្រាក់នៃកម្ចីនេះក៏មានតម្លៃសមរម្យផងដែរ។ មុនពេលអ្នកទទួលយកកម្ចីទិញផ្ទះ ត្រូវប្រាកដថាអ្នកអាចសងទៅខាងធនាគារតាមលក្ខខណ្ឌដែលបានកំណត់ ព្រោះលំនៅដ្ឋានរបស់អ្នកអាចនឹងត្រូវរឹបអូស បើសិនអ្នកមិនអាចបំពេញតាមការព្រមព្រៀង។
លក្ខខណ្ឌទូទៅនៃប្រាក់កម្ចីទិញផ្ទះ៖
ឯកសារសំខាន់ៗដែលតម្រូវដោយធនាគារសម្រាប់ប្រាក់កម្ចីទិញផ្ទះនៅកម្ពុជា៖
ប្រាក់កម្ចីសិក្សា គឺជាប្រាក់កម្ចីដែលគ្មានការធានាផ្តល់ដោយធនាគារសឹងតែទាំងអស់នៅកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនផងដែរ។ ធនាគារផ្តល់ប្រាក់កម្ចីទៅតាមសមិទ្ធិផល និងលទ្ធផលនៃការសិក្សា។
ទាំងនេះជាព័ត៌មានខ្លះៗពីប្រាក់កម្ចីសម្រាប់និសិ្សតនៅកម្ពុជា៖
អ្នកអាចសងប្រាក់កម្ចីសិក្សាបានជាច្រើនរបៀប៖
ទោះបីជាប្រាក់កម្ចីអាចមើលទៅជាហានិភ័យហិរញ្ញវត្ថុ ប៉ុន្តែវាក៏ជាមធ្យោបាយមួយ សម្រាប់ធ្វើការទិញរបស់មានតម្លៃថ្លៃ ឬចំណាយក្នុងគ្រាអាសន្ន។ ត្រូវពិនិត្យមើលលក្ខខណ្ឌទាំងអស់មុនពេលទទួលយកកម្ចីណាមួយ ហើយច្បាស់ថាអ្នកអាចរ៉ាប់រងបំណុលនេះបាន។
You are about to enter a third party website and RHB Banking Group's privacy policy will cease to apply.
This link is provided for your convenience only, and shall not be considered or construed as an endorsement or verification of such linked website or its contents by RHB Banking Group.
RHB Banking Group also makes no warranties as to the status of this link or information contained in the website you are about to access.
PIDM Membership Representation
You are about to enter a third party website and RHB Banking Group's privacy policy will cease to apply.
This link is provided for your convenience only, and shall not be considered or construed as an endorsement or verification of such linked website or its contents by RHB Banking Group.
RHB Banking Group also makes no warranties as to the status of this link or information contained in the website you are about to access.
We used cookies to improve your experience on our website. By continuing to use our website and/or accepting this message, you agree to our use of cookies. Please refer to our Privacy Policy for more information.