មានមូលហេតុជាច្រើនដែលនាំឱ្យគ្រួសារមួយមានឳពុក ឬម្តាយទេាល ដូចជាការស្លាប់ ការលែងលះ ជម្រើសបុគ្គល ឬមូលហេតុផ្សេងៗជាច្រេីនទៀត។ ឳពុក ឬម្តាយទេាលភាគច្រើនជួបប្រទះបញ្ហាមួយចំនួន ជាពិសេសផ្នែកហិរញ្ញវត្ថុតែម្តង។
ទោះបីពួកគាត់ត្រៀមខ្លួនយ៉ាងណាក៏ដោយ ការចំណាយលើការមើលថែកូន និងការចំណាយផ្សេងៗជាមូលហេតុដែលបណ្តាលឱ្យពួកគាត់ត្រូវការប្រាក់កម្ចី ហេីយធ្លាក់ទៅក្នុងបំណុលវ័ណ្ឌក រហូតដល់មិនអាចមានឱកាសសន្សំសម្រាប់កូនៗនៅពេលអនាគត។
ខាងក្រោមនេះជាកត្តាទាំង ៥យ៉ាង ដែលបណ្តាលឱ្យឳពុក ឬម្តាយទេាលភាគច្រើនធ្លាក់ចូលក្នុងបំណុល ហើយទាំងនេះជាវិធីដើម្បីជៀសវាងពីបញ្ហានេះ៖
១. ប្រភពចំណូល
សម្រាប់គ្រួសារមួយ ការចិញ្ចឹមបីបាច់កូនឱ្យធំធាត់អាចរស់រានបានដោយខ្លួនឯង ត្រូវចំណាយទាំងពេលវេលា ការយកចិត្តទុកដាក់ និងធនធានជាច្រើន ចុះទម្រាំតែឳពុក ឬម្តាយតែឯង តេីលំបាកប៉ុណ្ណា។ ពួកគាត់អាចជួបប្រទះបញ្ហាហិរញ្ញវត្ថុក្នុងការផ្គត់ផ្គង់ខ្លួនឯង និងកូនៗ ប្រសិនបើមិនមានការចូលរួមឧបត្ថម្ភពីឪពុក ឬម្តាយដែលមិនមានបន្ទុកមើលថែដោយផ្ទាល់។
ដើម្បីកាត់បន្ថយបន្ទុកនេះ គាត់អាចប្តូរទៅរស់នៅជាមួយមិត្តភក្តិដែលមានស្ថានភាពដូចគ្នា ឬទៅនៅជាមួយបងប្អូនដែលអាចពឹងពាក់បាន។ ការចែករំលែក ការចំណាយ និងការងារផ្ទះ អាចជួយកាត់បន្ថយបន្ទុកជាឪពុក ឬម្តាយទេាលម្នាក់បាន។
២. ប្រាក់ផ្គត់ផ្គង់កូន
ប្រសិនបើអ្នកបែកពីប្តី ឬប្រពន្ធស្របច្បាប់ហេីយ អ្នកត្រូវទទួលបានប្រាក់ឧបត្ថម្ភ ផ្គត់ផ្គង់កូនពីអតីតប្តី ឬប្រពន្ធម្ខាងទៀត។ ប៉ុន្តែក្នុងករណីខ្លះ អតីតប្តី ឬប្រពន្ធមួយចំនួនក៏អាចគេចវេស ពីការផ្គត់ផ្គង់ប្រាក់ឧបត្ថម្ភដល់កូនផងដែរ។
ហេតុនេះហើយ ឳពុក ឬម្តាយទេាលគួរបែងចែកប្រាក់ចំណូលរបស់ខ្លួន សម្រាប់ការចំណាយលើរឿងដែលចាំបាច់ ដូចជាថ្លៃជួលផ្ទះ ថ្លៃអាហារ និងថ្លៃធានារ៉ាប់រង ជាដើម។ ដោយឡែក លុយដែលទទួលបានពីការផ្គត់ផ្គង់កូន អាចយកទៅប្រើប្រាស់សម្រាប់ការចំណាយដែលមិនចាំបាច់ដូចជាកាដូថ្ងៃកំណើតរបស់កូន ឬការទិញខោអាវថ្មីឱ្យពួកគេជាដើម ដោយសារតែយើងមិនអាចធានាបានថា អតីតស្វាមី ឬភរិយានឹងផ្តល់វាជាប្រចាំទៀងទាត់នោះទេ។
៣. បំណុលវ័ណ្ឌក
ឳពុក ឬម្តាយទេាលដែលមានបំណុលភាគច្រើន ជួបហានិភ័យធ្លាក់ចូលទៅក្នុងបំណុលវ័ណ្ឌក ដោយសារពួកគាត់ត្រូវការខ្ចីលុយដើម្បីយកមកសងបំណុលដែលមានស្រាប់ នាំឱ្យពួកគាត់មានបំណុលថ្មីមួយទៀត។ ការប្រាក់នៃបំណុលអាចស៊ីប្រាក់ចំណូលមួយភាគ និងលុយសន្សំរបស់អ្នកយ៉ាងរហ័ស។ លើសពីនេះ បើអ្នកមិនអាចបង់ការប្រាក់បំណុលបានទាន់ពេលទេ ពិន្ទុឥណទានរបស់អ្នកនឹងធ្លាក់ចុះ ហើយវាអាចនាំឱ្យមានការលំបាកសម្រាប់កម្ចីពេលក្រេាយ។
ដើម្បីជៀសវាងការធ្លាក់ចូលក្នុងបំណុលវ័ណ្ឌក អ្នកត្រូវកំណត់ខ្ទង់ចំណូលចំណាយ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានជាក់លាក់។ បន្ទាប់មក អ្នកត្រូវតាមដានការចំណាយរបស់អ្នក ហើយកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ តាមដែលអាចធ្វើទៅបាន រហូតដល់ពេលដែលអ្នកសងបំណុលគេអស់។
៤. អាហារ
ឳពុក ឬម្តាយទេាលដែលធ្វើការប្រហែលជាទិញអាហារពីក្រៅយកទៅផ្ទះជាប្រចាំ ដោយសារពួកគាត់គ្មានពេល និងគ្មានកម្លាំងធ្វើម្ហូបនៅផ្ទះ ក្រោយចេញមកពីធ្វើការវិញ។ ការញុំាអាហារខាងក្រៅច្រេីនពេក គឺជាការចំណាយ ដែលច្រើនជាងការធ្វើម្ហូបខ្លួនឯងនៅផ្ទះ។ ដូច្នេះពួកគាត់គួរតែព្យាយាមធ្វើម្ហូបម្តងត្រៀមសម្រាប់ហូបនៅពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ដើម្បីចំណេញពេលវេលា ហើយក៏អាចខ្ចប់វាទុកក្នុងទូរទឹកកក។ បើពួកគាត់រស់នៅជាមួយនរណាម្នាក់ គាត់អាចដាក់វេនគ្នាទៅទិញម្ហូប និងធ្វើម្ហូបបាន នោះគាត់នឹងអាចកាត់បន្ថយការចំណាយលើម្ហូបខាងក្រៅ។
៥. ការមិនគិតគូរពីរឿងធានារ៉ាប់រង
ឳពុក ឬម្តាយទេាលភាគច្រើនភេ្លចពីតម្រូវការផ្ទាល់ខ្លួនដូចជាការទិញធានារ៉ាប់រងអាយុជីវិត ឬពិការភាព ដោយសារពួកគាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃធានារ៉ាប់រងទាំងនេះ។
ការចំណាយទាំងនេះអាចធ្វើឱ្យគាត់ជួបបញ្ហា ជាពិសេសនៅពេលពួកគាត់មានអាសន្ន ជួនកាលថែមទាំងត្រូវការកម្ចី ដើម្បីដោះទាល់លើការចំណាយទាំងនេះក៏ថាបាន ធ្វើឱ្យពួកគាត់មានបំណុលថែមមួយកម្រិតទៀត។ ផ្ទុយទៅវិញ ក្នុងករណីដែលពួកគាត់មានធានារ៉ាប់រងទៅលើឧបទ្ទវហេតុទាំងនេះ វានឹងជួយកាត់បន្ថយបន្ទុកបានមួយចំណែកធំផងដែរ។
You are about to enter a third party website and RHB Banking Group's privacy policy will cease to apply.
This link is provided for your convenience only, and shall not be considered or construed as an endorsement or verification of such linked website or its contents by RHB Banking Group.
RHB Banking Group also makes no warranties as to the status of this link or information contained in the website you are about to access.
PIDM Membership Representation
You are about to enter a third party website and RHB Banking Group's privacy policy will cease to apply.
This link is provided for your convenience only, and shall not be considered or construed as an endorsement or verification of such linked website or its contents by RHB Banking Group.
RHB Banking Group also makes no warranties as to the status of this link or information contained in the website you are about to access.
We used cookies to improve your experience on our website. By continuing to use our website and/or accepting this message, you agree to our use of cookies. Please refer to our Privacy Policy for more information.