លក្ខណៈសម្បត្តិដែលជម្រុញឱ្យស្ត្រីធ្វើជាមន្ត្រីឥណទានដ៏ល្អ

 

បងប្អូនប្រហែលជាធ្លាប់សង្កេតឃើញមន្ត្រីឥណទានជាបុរសច្រើនមកហើយ ក៏ប៉ុន្តែតើបងប្អូនមានដែលឆ្ងល់ថាហេតុអ្វីស្ត្រីភាគច្រើនមិនសូវកាន់តួនាទីជាមន្ត្រីឥណទាននេះទេ? ប្រាកដណាស់ថ្មីត្បិតតែការងារជាមន្ត្រីឥណទានមិនទាន់ទទួលបាននូវសមភាពយេនឌ័រពេញលេញនៅឡើយ យើងសង្កេតឃើញថាស្ត្រីមានសមត្ថភាពគ្រប់គ្រាន់ និងកំពុងចូលរួមបន្ថែមទៅក្នុងកិច្ចការនេះ។ ដូចនេះអ្នកអាចក្រឡេកមកពិនិត្យមើលលក្ខណៈសម្បត្តិដែលជំរុញឱ្យស្ត្រីអាចបំពេញតួនាទីជាមន្រ្តីឥណទានបានយ៉ាងល្អ។ មួយ. ភាពម៉ត់ចត់ក្នុងការសម្រេចចិត្ត៖ ជាទូទៅស្រ្តីមានភាពម៉ត់ចត់ និងគិតគូរល្អិតល្អន់ ដែលនាំឱ្យពួកគេពិនិត្យមើលអំពីហានិភ័យ និងលក្ខខណ្ឌផ្សេងៗរបស់ឥណទានបានគ្រប់ជ្រុងជ្រោយ នឹងមុនធ្វើការសម្រេចចិត្ត។

  1. ពីរ. មានសមត្ថភាពខ្ពស់ក្នុងការចចារ៖ ស្រ្តីមានភាពទន់ភ្លន់ក្នុងការចចារ។ លើសពីនេះទៅទៀត ស្រ្តីជាមន្រ្តីឥណទានគួរស្វែងយល់ខ្ពស់ពីទឹកចិត្តអតិថជន ដូចជាការស្នើសុំឯកសារពីអតិថជន ការកំណត់កម្រៃឥណទានជាដើម។
  2. បី. ក្តាប់ព័ត៌មានបានល្អ៖ ស្រ្តីមានភាពលម្អិតចំពោះការប្រមូលព័ត៌មាន និងការកត់ត្រា។ ការប្រមូលព័ត៌មានបានគ្រប់ជុ្រងជ្រេាយវាជួយឱ្យការសម្រេចចិត្តក្នុងការអនុម័តឥណទានបានល្អ។
  3. បួន. ផ្តោតលើគុណភាពឥណទាន៖ ជាទូទៅស្រ្តីផ្តោតលើគុណភាពនៃឥណទានជាជាងបរិមាណរបស់ឥណទាន។ ឥណទានដែលមានគុណភាពនាំមកនូវហានិភ័យទាប។
  4. ប្រាំ. មានភាពជាអ្នកដឹកនាំ៖ ស្រ្តីដែលជាមន្រ្តីឥណទានភាគច្រើនមានអត្តចរិកល្អ មានវិន័យ មានភាពអំណត់អត់ធ្មត់ និងសេចក្តីព្យាយាម ហើយឯករាជ្យចំពោះការងាររបស់ខ្លួន។
  5. ប្រាំមួយ. តឹងរឹងចំពោះការពិន័យ៖ ស្រ្តីភាគច្រើនមានឆន្ទៈខ្ពស់ក្នុងក្នុងការអនុវត្តតាមគោលការណ៍របស់ធនាគារ ព្រមទាំងអនុវត្តការពិន័យបានខ្ជាប់ខ្ជូនចំពោះករណីឥណទានដែលយឺតយ៉ាវក្នុងការបង់។ ចំនុចនេះគឺជាគុណសម្បត្តិរបស់ស្រ្តីជាមន្រ្តីឥណទាន ពីព្រោះវាជួយកាត់បន្ថយឥណទានដែលមានបញ្ហាចំពោះការសងត្រលប់មកវិញ។
  6. ប្រាំពីរ. ងាយសម្របខ្លួន៖ ស្រ្តីក៏ងាយសម្របខ្លួនផងដែរចំពោះបរិបទសង្គមដូចជាអតិថជនដែលមានវប្បធម៌ខុសគ្នា និងអត្តចរិកផ្សេងៗគ្នាជាដើម។ ការសម្របខ្លួនធ្វើឱ្យការប្រាស្រ័យទាក់ទងរបស់ពួកគេនឹងអតិថជនប្រព្រឹត្តទៅបានយ៉ាងល្អ។


ដូចនេះ ស្រ្តីមានគុណសម្បត្តិល្អជាច្រើនក្នុងការបំពេញការងារជាមន្រ្តីឥណទាន។ ពួកគាត់មានភាពម៉ត់ចត់ចំពោះការសម្រេចចិត្ត និងមានសមត្ថភាពខ្ពស់ក្នុងការចចារ ថែមទាំងពូកែប្រមូលព័ត៌មាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពប្រាក់កម្ចី ដែលសុទ្ធសឹងជាចំណុចសំខាន់ក្នុងការធានាហានិភ័យ និងបង្កើតប្រាក់ចំណូល របស់ស្ថាប័នផ្តល់កម្ចី។ ហេតុនេះហើយទេីបស្ថាប័ន និងនិយោជកគប្បីយកចិត្តទុកដាក់បន្ថែម និងពិចារណាក្នុងការជម្រុញស្ត្រីឱ្យចូលរួមក្នុងការបំពេញការងារនេះឱ្យបានច្រើន ដើម្បីជាប្រយោជន៍ចំពេាះស្ថាប័នជារួម។
គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones