"ប័ណ្ណឥណទានផ្តល់ត្រលប់មកវិញនូវបំណុល!"
ចំណុចនេះប្រហែលជាការយល់ឃើញរបស់មនុស្សទូទៅអំពីប័ណ្ណឥណទាន ដោយសារតែត្រូវខ្ចីលុយជាមុនពីធនាគារ ដើម្បីចាយវាយ។ យ៉ាងណាមិញ ប្រសិនបើប័ណ្ណឥណទានត្រូវបានប្រើប្រាស់ត្រឹមត្រូវ វាអាចជាជំនួយផ្នែកហិរញ្ញវត្ថុដ៏អស្ចារ្យមួយ។ ខាងក្រោមនេះ ជាហេតុផលដែលអ្នកទាំងអស់គ្នាគួរប្រើប្រាស់ប័ណ្ណឥណទាន៖
កាតឥណទានផ្តល់ផលល្អសម្រាប់កាលទេសៈបន្ទាន់មួយចំនួនដូចជា ថ្លៃព្យាបាលដែលមិនបានរំពឹងទុក ឬសម្រាប់ជួសជុលរថយន្ត។ កាតឥណទានអាចផ្តល់ឱ្យអ្នកនូវលទ្ធភាពទទួលបានសាច់ប្រាក់ភ្លាមៗនៅពេលអ្នកបើកប្រាក់ជាមុនជាមួយកាតឥណទានរបស់អ្នកនៅតាមម៉ាស៊ីន ATM។ ក៏ប៉ុន្តែការដកសាច់ប្រាក់មុនបែបនេះ អាចមានថ្លៃបន្ថែមមួយចំនួន និងអត្រាការប្រាក់ប្រចាំឆ្នាំខ្ពស់។ ម៉្យាងវិញទៀតអ្នកអាចជ្រើសរើសគម្រោងបង់រំលស់ (CIP) ធៀបនឹងសមតុល្យកាត ឬដែនកំណត់នៃកាតឥណទានរបស់អ្នក។
កាតឥណទានខ្លះក៏ផ្តល់ឱ្យអ្នកនូវទម្រង់មួយនៃការធានារ៉ាប់រងការទិញ ដែលអាចទូទាត់សងអ្នក ឬធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការប្រគល់ទំនិញត្រឡប់វិញ ប្រសិនបើវាខូចខាត។ អ្នកក៏អាចត្រូវបានផ្តល់នូវការធានាសម្រាប់ការធ្វើដំណើរ និងគ្រោះថ្នាក់ផ្ទាល់ខ្លួនច្រើនជាងគោលការណ៍ធានារ៉ាប់រងតែមួយ។ ក្នុងករណីខ្លះ ធនាគារមួយចំនួនថែមទាំងអាចសងបំណុលសម្រាប់ហានិភ័យ ដូចជាមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍ប្រសិនបើអ្នកត្រូវបានគេដាក់បន្ទុកដោយបំណុលកាតឥណទានយ៉ាងច្រើនក្នុងអំឡុងពេលនោះ។
អ្នកដែលធ្វើដំណើរទៅក្រៅប្រទេសច្រើនតែអាចយល់ថាកាតឥណទានមានប្រយោជន៍ពិសេស។ វាផ្តល់ភាពងាយស្រួលក្នុងការកក់បន្ទប់សណ្ឋាគារ រមណីយដ្ឋាន ឡានជួល និងរបស់របរចាំបាច់ផ្សេងៗទៀតសម្រាប់ដំណើរកម្សាន្តរបស់អ្នកទាំងអស់គ្នា។ កាតឥណ្ណទានពិសេសមួយចំនួនក៏បានផ្តល់នូវអត្រាការប្រាក់ខ្ពស់តាមរយៈការប្តូរប្រាក់នៅធនាគារផងដែរ។
អត្ថប្រយោជន៍កាតឥណទានមួយទៀតដែលអ្នកអាចយកទៅប្រើបានគឺ រយៈពេលមិនគិតការប្រាក់ដែលជារយៈពេលចាំបាច់ដែលអ្នកនឹងមិនទទួលរងការគិតការប្រាក់ ប្រសិនបើការទូទាត់ពេញលេញត្រូវបានធ្វើឡើង។ រយៈពេលនេះអាចនឹងច្រើនជាង ២០ថ្ងៃ ដែលជាហេតុធ្វើអោយមនុស្សភាគច្រើនហៅវាថា រយៈពេលឥតគិតការប្រាក់ ២០ថ្ងៃ។ ប្រសិនបើអ្នកកំណត់ពេលវេលាការចំណាយរបស់អ្នកដោយយកចិត្តទុកដាក់ គុណសម្បត្តិកាតឥណទាននេះអាចឱ្យអ្នកខ្ចីប្រាក់ ឬប្រើប្រាស់ប្រាក់ពីធនាគារដោយមិនចាំបាច់បង់ការប្រាក់។
ចុងក្រោយកាតឥណទានជាច្រើនកំពុងលើកទឹកចិត្តដល់ម្ចាស់ប័ណ្ណឱ្យប្រើប្រាស់ប័ណ្ណរបស់ខ្លួនជាមួយនឹងការផ្ដល់ប្រាក់ត្រឡប់មកវិញ និងពិន្ទុរង្វាន់។ សាកស្រម៉ៃមើលថា គ្រាន់តែចំណាយលើអ្វីដែលត្រូវចំណាយសោះក៏ទទួលបានការបញ្ចុះតម្លៃ និងកាដូដែរ!
You are about to enter a third party website and RHB Banking Group's privacy policy will cease to apply.
This link is provided for your convenience only, and shall not be considered or construed as an endorsement or verification of such linked website or its contents by RHB Banking Group.
RHB Banking Group also makes no warranties as to the status of this link or information contained in the website you are about to access.
PIDM Membership Representation
You are about to enter a third party website and RHB Banking Group's privacy policy will cease to apply.
This link is provided for your convenience only, and shall not be considered or construed as an endorsement or verification of such linked website or its contents by RHB Banking Group.
RHB Banking Group also makes no warranties as to the status of this link or information contained in the website you are about to access.
We used cookies to improve your experience on our website. By continuing to use our website and/or accepting this message, you agree to our use of cookies. Please refer to our Privacy Policy for more information.