តើ “កម្ចីតាមតម្រូវការ” មានន័យយ៉ាងណាចំពោះឥណទាននិស្សិត

 

 

 

ពេលយើងចាប់ផ្តើមសិក្សានៅវិទ្យាល័យយើងមិនសូវជាខ្វល់ខ្វាយប៉ុន្មានទេចំពោះចំណាយលើការសិក្សាឬរៀនគួរបន្ថែម ព្រោះតែគិតថាយើងនៅក្មេង និងជាកាតព្វកិច្ចរបស់អាណាព្យាបាលរបស់យើង។ប៉ុន្តែនៅពេលដែលយើងបញ្ចប់មធ្យមសិក្សាទុទិយភូមិ អាណាព្យាបាលរបស់យើងអាចនឹងបន្ថយការខ្វល់ខ្វាយ ឬគាត់អាចនឹងមិនសូវទទួលបានព័ត៌មានពីឧត្ដមសិក្សា។ម្យ៉ាងវិញទៀត យើងក៏ចង់បានឯករាជ្យ ព្រោះយើងយល់ថាយើងពេញវ័យហើយ ដូច្នេះយើងក៏ចង់មានភាពជាម្ចាស់ការលើការរស់នៅនិងការសិក្សារបស់យើង។ យើងអាចមិនចង់ឲ្យអាណាព្យាបាលយើងបារម្ភពីការចំណាយលើថ្លៃសិក្សានៅមហាវិទ្យាល័យដែលយើងចង់រៀន ប៉ុន្តែយើងទើបរៀនចប់វិទ្យាល័យម៉េចនឹងមានលទ្ធភាពបង់ថ្លៃសិក្សាទៅ? ជាក់ស្ដែងណាស់ឧត្ដមសិក្សាមិនថោកទេ ប៉ុន្តែយើងអាចដាក់ស្នើឥណទាននិស្សិតបាន។ ឥណទាននិស្សិតគឺជាកម្ចីមួយប្រភេទពីធនាគារដែលផ្ដល់ជាសាច់ប្រាក់សម្រាប់ទ្រទ្រង់ការសិក្សាយើងនៅថ្នាក់ឧត្ដមសិក្សា។ ទំហំឥណទានអាចខុសគ្នាបន្តិចបន្តួចពីធនាគារមួយទៅធនាគារមួយ។ ជួនកាលទំហំឥណទាននេះអាចលើសពីចំនួនដែលយើងត្រូវការ នេះមិនប្រាកដថាជារឿងល្អនោះទេព្រោះយើងត្រូវចាំថាបើយើងដាក់ស្នើឥណទាននិស្សិត យើងនឹងត្រូវបង់ការប្រាក់តាមការកំណត់របស់ធនាគារ។ ហេតុនេះហើយយើងគួរស្នើសុំត្រឹមចំនួនដែលយើងត្រូវការដើម្បីឲ្យមានបំណុលតិចបំផុត ប៉ុន្តែយើងម៉េចនឹងដឹងថាប៉ុន្មានទៅជាចំនួនដែលយើងត្រូវការ?


គណនាការចំណាយ


មុននឹងស្នើឥណទាននិស្សិតយើងត្រូវចំណាយពេលដើម្បីគណនាចំណាយទាំងអស់ដែលយើងអាចនឹងមានដើម្បីកុំឲ្យខ្វះខាតឬមិនគ្រប់។ ចំណាយទាំងនេះត្រូវរួមបញ្ចូលតម្លៃសិក្សាសរុបសម្រាប់រយៈពេលដែលយើងត្រូវរៀន។ ជាទូទៅយើងអាចស្វែងរកព័ត៌មានតម្លៃសិក្សាបានតាមគេហទំព័ររបស់សាលានោះ។ បន្ទាប់ពីសរុបតម្លៃសិក្សានោះរួចយើងត្រូវគិតពីតម្លៃសៀវភៅមេរៀននិងសម្ភារសិក្សាដែលយើងអាចនឹងប្រើក្នុងកំឡុងពេលប៉ុន្មានឆ្នាំដែលយើងនឹងសិក្សា។ ក្រៅពីនេះ យើងត្រូវបូកបញ្ចូលតម្លៃកន្លែងស្នាក់នៅនិងចំណាយទៅលើមធ្យោបាយធ្វើដំណើរ។ ឧទាហរណ៍បើយើងជួលកន្លែងស្នាក់នៅមួយខែ $៥០ អ៊ីចឹងយើងយកតម្លៃនេះគុណនឹង១២ខែ បន្ទាប់មកអាចគុណនឹងចំនួនឆ្នាំយើងសិក្សាដែលជាទូទៅប្រហែល៤ទៅ៥ឆ្នាំ នោះយើងនឹងឃើញថាយើងត្រូវចំណាយ$២៤០០។ រីឯមធ្យោបាយធ្វើដំណើរ យើងអាចគណនាដោយមើលជាក់ស្ដែងថាក្នុងមួយសប្ដាហ៍យើងចំណាយទៅលើសាំងអស់ប៉ុន្មានលីត្ររួចយើងអាចគុណនឹងចំនួនសប្ដាហ៍ក្នុងពេលយើងសិក្សា។ ប៉ុន្តែចូរកុំភ្លេចថាតម្លៃសាំងមិននៅថេរនោះទេព្រោះវាឡើងចុះតាមកាលៈទេសៈ ណាមួយការគណនាជាសប្ដាហ៍មិនជាក់លាក់១០០%ឡើយព្រោះ៤សប្ដាហ៍គឺត្រឹម២៨ថ្ងៃប៉ុណ្ណោះ។ ថ្លៃទឹកនិងភ្លើងក៏យើងចាំបាច់ត្រូវរាប់បញ្ចូលផងដែរ ដោយវាជាចំណាយចាំបាច់សម្រាប់គ្រប់គ្នា។ យើងអាចយកវិក្កយបត្រ ដែលយើងមានរួចទៅគុណនឹងរយៈពេលដែលសិក្សានៅមហាវិទ្យាល័យ ដើម្បីរកចំណាយដែលយើងអាចនឹងចាយវាយក្នុងកំឡុងពេលសិក្សា។


ការចំណាយបន្ទាប់ដែលយើងត្រូវរាប់ចូលក្នុងការគណនានេះគឺអាហារនិងគ្រឿងឧបភោគបរិភោគ។ យើងញ៉ាំអាហារបីពេលក្នុងមួយថ្ងៃ ដូច្នេះវាជាក៏ចំណាយធំមួយផ្នែកដែរ។ដូច្នេះចូរកុំភ្លេចគណនាថាក្នុងមួយសប្ដាហ៍ និងមួយខែយើងចំណាយលើយើងញ៉ាំអាហារបីពេលក្នុងមួយថ្ងៃ ដូច្នេះវាជាក៏ចំណាយធំមួយផ្នែកដែរ។អស់ប៉ុន្មានរួចបូកវាចូលក្នុងបញ្ជីយើងផង។ ថវិការសម្រាប់ត្រៀមពេលមានបញ្ហាសុខភាពនិងថ្នាំសង្កូវក៏យើងត្រូវរាប់បញ្ចូលផងដែរ។ ជាការពិតណាស់គ្មាននរណាអាចមើលឃើញថាពេលណាយើងអាចឈឺឬមានបញ្ហាសុខភាពដែលត្រូវការថវិការព្យាបាលភ្លាមៗឡើយ។ ហេតុនេះយើងគួរត្រៀមកញ្ចប់ថវិការខ្លះដើម្បីបើប្រាស់ពេលឈឺថ្កាត់ បើមិនដូច្នោះយើងអាចរកជាវសេវាកម្មធានាសុខភាពបាន ប៉ុន្តែកុំភ្លេចគណនាចំនាយទាំងនោះចូលក្នុងបញ្ជីរបស់យើង ជាពិសេសបើយើងប្រើប្រាស់សេវាធានារ៉ាប់រងសុខភាពដែលយើងត្រូវបង់ប្រចាំខែឬឆ្នាំ។


ក្រៅពីនេះយើងគួរពិចារណាលើចំណាយផ្សេងៗដូចជាបង់ថ្លៃសេវាទូរស័ព្ទប្រចាំខែ ការចំណាយលើការកម្សាន្តឬដើរលេងជាមួយមិត្តនិងអាណាព្យាបាលជាដើមហើយកុំភ្លេចការចំណាយលើការប្រើប្រាស់ប្រចាំថ្ងៃ ផ្ទាល់ខ្លួនដែលចាំបាច់ ដូចជាសាប៊ូ ថ្នាំដុះធ្មេញជាដើម ។ ការចំណាយទាំងនេះភាគច្រើនណាស់ត្រូវបានយើងមើលរំលង ត្បិតថាមើលទៅចំណាយទាំងអស់នេះមិនសូវច្រើន ក៏ប៉ុន្តែបើគិតរយៈពេលសរុបបួនទៅប្រាំឆ្នាំមកទើបដឹងថាវាមិនតិចនោះទេ។


បន្ទាប់ពីគណនាការចំណាយលើកត្តាជាច្រើនខាងលើនេះហើយ យើងនឹងដឹងថាយើងត្រូវការថវិការប៉ុន្មានពេលស្នើឥណទាននិស្សិត។ ចូរកុំបើកយកប្រាក់លើសលប់ពីចំនួនសរុបយើងបានបូករួច បើមិនដូច្នោះយើងក៏អាចស្នើឥណទាននិស្សិតប្រភេទបើកប្រាក់ច្រើនលើក។ ប៉ុន្តែមុននឹងស្នើឥណទាននិស្សិត ចូរស្វែងរកព័ត៍មានដែលពាក់ព័ន្ធ ឲ្យបានច្បាស់លាស់ដូចដែលបានលើកឡើងតាំងពីដើមមក។



គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones