ដៃគូដ៏ ល្អរបស់លោកអ្នក ក្នុងការប្រើប្រាស់សេវាកម្មទូទាត់សាច់ប្រាក់ពាក់ព័ន្ធមូលបត្រ
នៅក្នុងស្ថានភាពដ៏ ល្អនៃការជួញដូរ ការវិនិយោគលើមូលបត្រ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកឱ្យបានល្អប្រសើរ គឺជាគន្លឹះក្នុងការចាប់យកឱកាសក្នុងទីផ្សារមូលបត្រ។ ក្នុងនាមជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធមូលបត្រ ដែលទទួលបានអាជ្ញាប័ណ្ណ ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.). ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៍មានសុវត្ថិភាពខ្ពស់ និងមានប្រសិទ្ធភាពបំផុតដល់លោកអ្នក។
មិនថាលោកអ្នកជាវិនិយោគិនលក្ខណៈជាស្ថាប័ន ក្រុមហ៊ុនជើងសារមូលបត្រ (Broker) ឬជាវិនិយោគិនបុគ្គលនោះទេ សេវាកម្មទូទាត់សាច់ប្រាក់ពាក់ព័ន្ធមូលបត្ររបស់យើងខ្ញុំ នឹងជួយផ្សារភ្ជាប់រវាងការជួញដូរនៅលើទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកប្រកបដោយសុវត្ថិភាព។
ហេតុអ្វីគួរជ្រើសរើសធនាគារ អ អេច ប៊ី ជាភ្នាក់ងារទូទាត់សាច់ប្រាក់របស់លោកអ្នក?
• ជាអង្គភាពមានអាជ្ញាប័ណ្ណ ដែលបានការអនុម័តពី ន.ម.ក. (SERC)៖ អនុលោមតាមបទប្បញ្ញត្តិនៃនិយតករមូលបត្រកម្ពុជាយ៉ាងពេញលេញ ដើម្បីធានាថា រាល់ប្រតិបត្តិការរបស់អ្នកស្របតាមស្តង់ដារគតិយុត្តខ្ពស់បំផុត។
• ការទូទាត់សាច់ប្រាក់ប្រកបដោយសុវត្ថិភាព៖ ការពារដើមទុនដល់វិនិយោគគិន ក្នុងការផ្ទេរ និងគ្រប់គ្រង ហិរញ្ញវត្ថុរបស់អ្នកដោយសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព តាមរយៈការប្រើប្រាស់សេវាកម្មរបស់ធនាគារយើងខ្ញុំ។
• កសាងទំនុកចិត្ត៖ យើងធានាថា រាល់ប្រតិបត្តិការទាំងអស់ត្រូវបានប្រតិបតិ្តទាន់ពេលវេលា។
• ជាផ្នែកមួយនៃសម្ព័ន្ធធនាគារ RHB Banking Group: ទទួលបានការគាំទ្រពីបណ្តាញធនាគារក្នុងតំបន់ដ៏រឹងមាំ ព្រមទាំងមានជំនាញច្បាស់លាស់ និងសមត្ថភាពហិរញ្ញវត្ថុខ្ពស់នៅទូទាំងតំបន់អាស៊ាន។
ភាពងាយស្រួលសម្រាប់ការទូទាត់សាច់ប្រាក់
សហការជាមួយធនាគារដែលយល់ច្បាស់ពីស្ថានភាពនៃទីផ្សារ។ ធនាគារ អ អេច ប៊ី នឹងជួយសម្រួលក្នុងការចាត់ចែងសាច់ប្រាក់ នៃការទូទាត់សាច់ប្រាក់ពាក់ព័ន្ធមូលបត្រ ដើម្បីឱ្យលោកអ្នកអាច សម្រេចបានទាំងស្រុងលើការបង្កើនកំណើននៃការវិនិយោគលើមូលបត្រ។
ចាប់ផ្តើមនៅថ្ងៃនេះ | ពិភាក្សាជាមួយអ្នកជំនាញរបស់យើងខ្ញុំ សម្រាប់ព័ត៌មានលម្អិត សូមទៅកាន់សាខា ធនាគារ អ អេច ប៊ី ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទទៅ លេខ ១៨០០-២០-៨១១៨ (ឥតគិតថ្លៃ)