ជាមួយនឹងកំណត់ត្រាជោគជ័យ ក្រុមការងាររបស់យើងមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងការផ្តល់ជូននូវសេវាកម្មជាច្រើនទាក់ទងនឹងហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ មិនថាក្នុងករណី លោកអ្នកធ្វើការប្រកាសផ្តល់ជូនជាសាធារណៈលើកដំបូង ការចេញសញ្ញាប័ណ្ណ ការបង្កើនមូលនិធិភាគហ៊ុន និងសេវាកម្មប្រឹក្សាសារជីវកម្មក្ដី យើងមានដំណោះស្រាយដែលសាកសមសម្រាប់អ្នក។
បំពេញតាមតម្រូវការនៃការបង្កើនមូលនិធិថវិការបស់អ្នក
យើងជួយក្រុមហ៊ុនឱ្យចូលទីផ្សារមូលទុនភាគហ៊ុន ដើម្បីបំពេញតម្រូវការនៃការបង្កើនមូលនិធិថវិការបស់ពួកគេ។
យើងខ្ញុំជាអ្នកធានា និងដើរតួជាអ្នកសម្របសម្រួលថ្នាក់ពិភពលោក អ្នករត់ការសៀវភៅមូលប្បទានប័ត្រ ឬអ្នកគ្រប់គ្រងភាគហ៊ុន ឬក្នុងប្រតិបត្តិការដែលទាក់ទងនឹងភាគហ៊ុន ដោយរាប់បញ្ចូលទាំងការបោះចេញដំបូង (ការផ្តល់ជូនជាសាធារណៈដំបូង និងការដកហូតយកមកវិញ) និងសកម្មភាពបង្កើនមូលនិធិថវិកាបន្ទាប់បន្សំ (តាមកន្លែងឯកជន បញ្ហាទាក់ទងនឹងសិទ្ធិ ការរារាំងការជួញដូរ និងការលក់របស់ម្ចាស់ភាគហ៊ុន) ។
យើងខ្ញុំក៏ផ្ដល់ជំនួយដល់អតិថិជនសាជីវកម្មរបស់យើងក្នុងការគ្រប់គ្រងទំនាក់ទំនងជាមួយវិនិយោគិន និងម្ចាស់ភាគហ៊ុនមុន និងក្រោយប្រតិបត្តិការបង្កើនមូលនិធិថវិកា។
សេវាកម្មប្រឹក្សាយោបល់
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំដូចខាងក្រោមៈ
ដីឡូតិ៍លេខ២១ ជាន់M កែងផ្លូវ១១០ និងផ្លូវ៩៣ ភូមិលេខ៣ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរសព្ទទំនាក់ទំនងទូទៅ៖ +៨៥៥ ២៣ ៩៦៩ ១៦១
អ៊ីម៉ែល៖ [email protected]
ជាមួយនឹងកម្មវិធីជួញដូរទូរសព្ទថ្មីរបស់យើងខ្ញុំ វិនិយោគិនអាចជួញដូរភាគហ៊ុនដែលបានចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជាយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ CSX Trade ត្រូវបានបំពាក់ដោយមុខងារជាច្រើនដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បានគ្រប់ទីកន្លែង អាចធ្វើការបញ្ជាទិញ មើលទិន្នន័យទីផ្សារបច្ចុប្បន្ន និងប្រវត្តិប្រតិបត្តការ ដោយរួមជាមួយនឹងទិន្នន័យគណនីជួញដូរតាមរយៈទូរសព្ទរបស់លោកអ្នក។
ស្កេនទាញយក | |
|