សេចក្តីសង្ខេប

 

 

ក្រុមការងារលទ្ធកម្ម គឺត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួលសកម្មភាពលទ្ធកម្ម ដោយមាននូវគោលបំណងដូចខាងក្រោម៖

 

  • បង្កើនការសន្សំសំចៃថ្លៃដើមឱ្យដល់កម្រិតអតិបរិមា និងធានាបាននូវការសន្សំសំខៃដែលមានចីរភាពតាមរយៈការលើកកម្ពស់បរិមាណ និងការធ្វើលទ្ធកម្មជាយុទ្ធសាស្ត្រ
  • លើកកម្ពស់សមត្ថភាពកិច្ចលទ្ធកម្ម និងផលិតភាព/គុណភាពរបស់ស្ថាប័ន តាមរយៈការកំណត់ស្តង់ដារ និងការសម្រួលដំណើរការ គោលនយោបាយ និងនីតិវិធីកិច្ចលទ្ធកម្ម បង្កើនចំណេះដឹងអំពីផលិតផល និងការគ្រប់គ្រងអ្នកផ្គង់ផ្គង់ពីសំណាក់ជំនាញការជាច្រើនដែលស្វែងរកការផ្គត់ផ្គង់
  • កម្រិតសេវាកម្មល្អប្រសើរ ឧទាហរណ៍ កាត់បន្ថយរយៈពេលវិលជុំ និងការបំពេញបានល្អប្រសើរទៅនឹងលក្ខខណ្ឌតម្រូវដែលក្រុមធុរកិច្ចជាយុទ្ធសាស្ត្រ និងក្រុមមុខងារជាយុទ្ធសាស្ត្រត្រូវការចាំបាច់ ដើម្បីផ្ដោតការយកចិត្តទុកដាក់លើសកម្មភាពស្នូលរបស់ក្រុមនីមួយៗ
  •  ធានាឱ្យបាននូវបំណែងចែកទំនួលខុសត្រូវច្បាស់លាស់ ដើម្បីពង្រឹងបន្ថែមទៅលើតម្លាភាព និងអភិបាលកិច្ច                                                                                

ភាពត្រឹមត្រូវនៃការទិញទំនិញ

 

ការប្តេជ្ញាចិត្តរបស់ភាគី

 

 

  • ភាគីទាំងអស់ប្តេជ្ញាធ្វើជំហ៊ានទាំងអស់ដើម្បីការពារការក្លែងបន្លំ និងអំពើពុករលួយក្នុងកិច្ចការរបស់ខ្លួនជាមួយភាគីផ្សេងៗ។

ដំណើរការជ្រើសរើសអ្នកផ្គត់ផ្គង់

 

 

ក្រុមអ្នកទិញទំនិញ ដំណើរការជ្រើសរើសអ្នកផ្គត់ផ្គង់៖

 

 

  • អ្នកផ្គត់ផ្គង់ទាំងអស់ត្រូវបានស្វាគមន៍ក្នុងការចុះឈ្មោះនូវចំណាប់អារម្មណ៍របស់ពួកគេដើម្បីធ្វើជាអ្នកផ្គត់ផ្គង់របស់ RHB តាមរយៈការចុះឈ្មោះតាមអ៊ីនធឺណិត។
  • ក្រុមការងារលទ្ធកម្មនឹងពិនិត្យការចុះឈ្មោះតាមកាលកំណត់ និងវាយតម្លៃការចុះឈ្មោះធៀបនឹងលក្ខណៈវិនិច្ឆ័យដែលបានកំណត់ជាមុន ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។
  • អ្នកផ្គត់ផ្គង់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជូនដំណឹងមុនពេលត្រូវបានចុះឈ្មោះជាផ្លូវការជាអ្នកផ្គត់ផ្គង់ RHB ។ ចំពោះអ្នកដែលមិនមានលក្ខណៈសម្បត្តិក៏នឹងត្រូវជូនដំណឹងតាមដែរ។
  • អ្នកផ្គត់ផ្គង់ដែលបានចុះឈ្មោះនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការដាក់សំណើដេញថ្លៃពីពេលមួយទៅពេលមួយ ទៅតាមប្រភេទសកម្មភាពអាជីវកម្មរៀងៗខ្លួន។
  • ការដេញថ្លៃទាំងអស់ត្រូវបានដាក់ជូនតាមប្រព័ន្ធអ៊ីនធឺណែត តាមរយៈប្រព័ន្ធ E-Procurement ដើម្បីធានានូវតម្លាភាព ប្រសិទ្ធភាព និងការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈនៃការដេញថ្លៃ។
  • ដើម្បីធានាបាននូវគុណភាពខ្ពស់បំផុតនៃអ្នកផ្គត់ផ្គង់ ទំនិញ និងសេវាកម្មដែលបញ្ជូនទៅក្រុមអ្នកទិញទំនិញ គ្រប់ពេលវេលា ក្រុមអ្នកទិញទំនិញ និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀតនឹងវាយតម្លៃយ៉ាងដិតដល់នូវការអនុវត្តរបស់អ្នកផ្គត់ផ្គង់។ អ្នកផ្គត់ផ្គង់ដែលមិនអនុលោមតាមលក្ខណៈវិនិច្ឆ័យ និងសមត្ថភាពដែលបានកំណត់ នឹងត្រូវលុបចោលការចុះឈ្មោះស្របតាម។
  • ដំណើរការទាំងអស់ដែលអនុវត្តដោយក្រុមអ្នកទិញទំនិញ គឺអនុលោមតាមគោលការណ៍ណែនាំទំនិញជាក្រុម និងគោលការណ៍ណែនាំពាក់ព័ន្ធផ្សេងទៀតនៅក្នុងក្រុមធនាគារ RHB ។

សេចក្តីជូនដំណឹងអំពីសំណើដេញថ្លៃ 

 

 

ការដេញថ្លៃទាំងអស់នឹងត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញ។ មានតែអ្នកផ្គត់ផ្គង់ដែលបានចុះឈ្មោះដោយជោគជ័យតាមអនឡាញប៉ុណ្ណោះ ដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងដំណើរការជ្រើសរើស។
បន្ទាប់ពីចុះឈ្មោះ ព័ត៌មានអំពីអាជីវកម្មរបស់អ្នកនឹងត្រូវបង្ហាញជូន ក្រុមហ៊ុនធនាគារ RHB ដើម្បីយល់អំពីប្រភេទ និងវិសាលភាពនៃទំនិញ/សេវាកម្មដែលអ្នកផ្តល់ និងវាយតម្លៃអំពីភាពសមស្របរបស់ក្រុមហ៊ុនអ្នកដោយផ្អែកលើសមត្ថភាពរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនធនាគារ RHB មិនទទួលខុសត្រូវលើការចុះឈ្មោះដែលមិនបំពេញបន្ដុះបន្ដាល ឬលើការចុះឈ្មោះយឺតទេ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចូលរួមក្នុងការដេញថ្លៃសូមអនុវត្តដំណើរការចុះឈ្មោះដោយខ្លួនឯងតាមអនឡាញ ដូចបានរៀបរាប់ក្នុង ជំហានចុះឈ្មោះអ្នកផ្គត់ផ្គង់ មុនថ្ងៃផុតកំណត់។

អ្នកដាក់ពាក្យត្រូវបានណែនាំឱ្យអាន និងរៀបចំព័ត៌មានទាំងអស់តាម បញ្ជីត្រួតពិនិត្យចុះឈ្មោះអ្នកផ្គត់ផ្គង់ មុនពេលចុះឈ្មោះតាមប្រព័ន្ធអនឡាញ។

សូមចងចាំថា អ្នកមិនចាំបាច់ចុះឈ្មោះម្ដងទៀតទេ ប្រសិនបើអ្នកបានបំពេញ ជំហានចុះឈ្មោះអ្នកផ្គត់ផ្គង់ នៅក្នុងប្រព័ន្ធ RHB e-Procurement រួចរាល់។ ទោះជាយ៉ាងណា សូមប្រាកដថាព័ត៌មានអំពីក្រុមហ៊ុនរបស់អ្នកក្នុងប្រព័ន្ធគឺមានព័ត៌មានថ្មីបំផុត ហើយផ្ញើអ៊ីមែលបញ្ជាក់អំពីចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃមក [email protected]

 

P&[email protected] សម្រាប់ការដេញថ្លៃ NON-IT និង j[email protected] សម្រាប់ការដេញថ្លៃផ្នែកព័ត៌មានវិទ្យា (សូមបង្ហាញការដេញថ្លៃដែលពាក់ព័ន្ធដែលមានចំណងជើងនៅក្នុងអ៊ីមែលរបស់អ្នក)។

បច្ចុប្បន្ននេះ មិនមានប្រកាសដេញថ្លៃទេ។ អ្នកអាចទាក់ទង [email protected]  ដើម្បីសួរព័ត៌មានដោយផ្ទាល់។


ជំហានចុះឈ្មោះអ្នកផ្គត់ផ្គង់


មុនពេលអ្នកចុះឈ្មោះតាមអ៊ីនធឺណិតដើម្បីទុកថាជាអ្នកផ្គត់ផ្គង់នៃ RHB Banking Group សូមអាន និងស្វែងយល់ពីជំហានខាងក្រោម៖



ជំហានទី 1

លក្ខខណ្ឌទូទៅនៃការបញ្ជាទិញសម្រាប់សេវាកម្ម និងផលិតផល


(សូមបោះពុម្ពដើម្បីចុះហត្ថលេខាដោយដៃ និងភ្ជាប់ឯកសារនេះក្នុងអំឡុងពេលចុឈ្មោះ)


ជំហានទី 2

  1. ប្រវត្តិរូបក្រុមហ៊ុន
  2. របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (បច្ចុប្បន្នភាពចុងក្រោយ)
  3. វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន (ក្រសួងពាណិជ្ជកម្ម)
  4. វិញ្ញាបនបត្រចុះបញ្ជីពន្ធ
  5. វិញ្ញាបនប័ត្រពាណិជ្ជកម្ម (Patent License)

ជំហានទី 3

 A. ឯកសារសម្រាប់ក្រុមហ៊ុនឯកជនលីមីតធីត/សាធារណៈលីមីតធីត  
 ប្រវត្តិរូបក្រុមហ៊ុន  ទាមទារ
 ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (កំណត់ត្រាបច្ចុប្បន្ន)  ទាមទារ
 វិញ្ញាបនប័ត្រចុះបញ្ជីក្រុមហ៊ុន (ក្រសួងពាណិជ្ជកម្ម)  ទាមទារ 
 វិញ្ញាបនប័ត្រចុះបញ្ជីពន្ធ  ទាមទារ 
 វិញ្ញាបនប័ត្រពាណិជ្ជកម្ម (Patent License)  ទាមទារ
 * ឯកសារផ្សេងទៀតដែលអាចត្រូវការពីក្រុមការផ្គត់ផ្គង់ដែលផ្ដោតលើគម្រោង  ប្រសិនបើមាន

ត្រូវការជំនួយ? សូមទាញយកឯកសារខាងក្រោមមកអាន ស្វែងយល់ និងណែនាំតាមការគួរ។


សៀវភៅណែនាំអ្នកប្រើប្រាស់ប្រព័ន្ធ iSupplier Portal សម្រាប់អ្នកផ្គត់ផ្គង់

សម្រាប់ការសាកសួរបន្ថែម អាចទាក់ទងទៅកាន់ Procurement Helpdesk តាមរយ:


ទូរសព្ទ៖ +855 23 992 833
ទូរសព្ទ៖ 1800 20 8118
អ៊ីមែលមកកាន់៖ [email protected] 

ចូលទៅ iSupplier Portal

 

iSupplier Portal

iSupplier Portal