ការប៉ាន់ស្មានថ្លៃចំណាយ លើការចាប់ផ្ដើមអាជីវកម្មដំបូង
អាជីវកម្មថ្មីៗភាគច្រើន មិនអាចឆ្លងផុតរយៈពេល ១២ខែដំបូងនោះទេ។ អ្នកមិនចង់ស្ថិតនៅក្នុងក្រុមនោះទេ តើមែនទេ? អ្នកអាចនឹងមានឱកាសទទួលបានជោគជ័យតិចតួចទេ ក៏ប៉ុន្តែ ប្រសិនបើរៀបចំផែនការបានល្អអំពីថ្លៃចំណាយលើការចាប់ផ្ដើមអាជីវកម្មដំបូងរបស់អ្នក នោះអ្នកប្រាកដជាអាចទទួលបានជោគជ័យជាមិនខាន!
មូលហេតុចម្បងមួយដែលធ្វើឱ្យអាជីវកម្មបិទទ្វារនៅក្នុងអំឡុងឆ្នាំដំបូង គឺជាកង្វះខាតនូវទុនបង្វិល និងថវិកា។ ការចំណាយរបស់អាជីវកម្មទាំងនោះគឺមិនមានផែនការច្បាស់លាស់ ហើយស្របពេលជាមួយគ្នានេះផងដែរ អាជីវកម្មទាំងនោះបានធ្វើការប៉ាន់ស្មាននូវប្រាក់ចំណេញហួសប្រមាណនៅពេលចាប់ផ្ដើមដំបូង។ ដើម្បីចៀសឱ្យផុតពីអន្ទាក់នេះ យើងនឹងផ្ដល់ការណែនាំជូនលោកអ្នកអំពីគោលការណ៍មួយចំនួនស្ដីពីរបៀបគណនាថ្លៃចំណាយលើការចាប់ផ្ដើមអាជីវកម្មដំបូងឱ្យបានត្រឹមត្រូវ និងពិតប្រាកដ។
អ្នកត្រូវចងចាំថា រាល់ការគ្រោងទុកទាំងអស់គឺមិនមែនសុទ្ធតែអាចកើតឡើងតាមការចង់បាននោះទេ។ ប៉ុន្តែ ជាការសំខាន់ណាស់ ដែលអ្នកត្រូវតែព្យាយាមស្វែងយល់អំពីគំរូលំហូរសាច់ប្រាក់ពិតប្រាកដសម្រាប់ឆ្នាំដំបូង។ សូមកុំស្រមើលស្រមៃ កុំចាប់ផ្ដើមប៉ាន់ស្មានហួសប្រមាណ កុំដកថ្លៃចំណាយចេញទាំងដែលអ្នកដឹងថាអ្នកនឹងត្រូវចំណាយលើវា កុំកាត់បន្ថយការចំណាយដើម្បីឱ្យមើលឃើញការចំណាយតិច។ល។ សូមធ្វើខ្លួនឱ្យមានភាពប្រាកដប្រជា និងមានវិន័យជានិច្ច។ តួលេខដែលមិនត្រឹមត្រូវ និងមិនច្បាស់លាស់ នឹងបណ្ដាលឱ្យមានការបរាជ័យនៅពេលដំណើរការជាក់ជាមិនខាន។
ការកំណត់ថ្លៃចំណាយលើការចាប់ផ្ដើមអាជីវកម្មដំបូង
អាជីវកម្មទាំងអស់គឺសុទ្ធតែមានលក្ខណៈខុសៗគ្នា ហើយដូច្នេះ ថ្លៃចំណាយលើការចាប់ផ្ដើម អាជីវកម្មដំបូងក៏ខុសគ្នាដែរ។ ឧទាហរណ៍ ប្រសិនបើអ្នកបង្កើតហាងលក់សម្លៀកបំពាក់អនឡាញមួយ អ្នកនឹងត្រូវគិតអំពីកត្តាដូចជា ថ្លៃចំណាយលើឈ្មោះដូមេន (domain) ឬថ្លៃចំណាយលើការវេចខ្ចប់ និងដឹកជញ្ជូន។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចាប់ផ្ដើមហាងលក់សម្លៀកបំពាក់ដោយលក់ទាំងក្នុងហាង និងលើអុីនធើណិត អ្នកត្រូវតែគិតអំពីថ្លៃឈ្នួល ស្មាអាវ ស្នួសម្លៀកបំពាក់ និងថ្លៃចំណាយជាច្រើនផ្សេងទៀត។ សូមពិចារណាទៅលើអ្វីដែលពាក់ព័ន្ធជាមួយអ្នក ហើយគិតគូរប្រកបដោយភាពច្នៃប្រឌិត។ អ្នកមិនចង់ផាត់ចេញនូវការចំណាយនៅពេលធ្វើផែនការនោះទេ ដែលការចំណាយនេះនឹងក្លាយជាបន្ទុកទៅលើលំហូរសាច់ប្រាក់របស់អ្នកនៅពេលក្រោយ។ សូមស្វែងរកការណែនាំពីសហគ្រិនដែលជោគជ័យ ហើយក៏ត្រូវពិភាក្សាជាមួយនឹងម្ចាស់អាជីវកម្មផ្សេងទៀតនៅក្នុងវិស័យផងដែរ។ ការធ្វើផែនការគ្រប់ជ្រុងជ្រោយ គឺជាចំណុចគន្លឹះ។ សូមយកចិត្តទុកដាក់លើចំណុចនេះឱ្យមែនទែន។ សូមគិតឱ្យបានទូលំទូលាយតាមដែលអ្នកអាចធ្វើបាន នៅពេលធ្វើការកំណត់ថ្លៃចំណាយអនាគត។
កំណត់ទ្រព្យសកម្មរបស់អ្នក
អ្នកនឹងមិនត្រឹមរាប់រងលើថ្លៃចំណាយប្រតិបត្តិការតែមួយមុខប៉ុណ្ណោះទេ អ្នកក៏នឹងត្រូវធ្វើការ វិនិយោគទៅលើទ្រព្យសកម្មផងដែរ ដោយអាស្រ័យលើគំរូអាជីវកម្មរបស់អ្នក។ បើនិយាយឱ្យសាមញ្ញ ទ្រព្យសកម្មទាំងនេះមានដូចជា បរិវេណការិយាល័យ គ្រឿងសង្ហារិម និងកុំព្យូទ័រយួរដៃ រហូតដល់រថយន្តដឹកជញ្ជូនទំនិញ អចលនទ្រព្យ ផ្ទះបាយ ម៉ាស៊ីនឆុងកាហ្វេ និងទ្រព្យសកម្មជាច្រើនទៀត។
ជាថ្មីម្ដងទៀត អ្នកត្រូវតែធានាថាបញ្ជីទ្រព្យសកម្មដែលអ្នកត្រូវការ គឺពេញលេញ ១០០%។
បូកសរុបការចំណាយរបស់អ្នកចូលគ្នា ដើម្បីដឹងឱ្យច្បាស់អំពីស្ថានភាព ហិរញ្ញវត្ថុទាំងមូល
នៅពេលដែលអ្នកបានកំណត់នូវចំណុចខាងលើទាំងអស់រួចរាល់ហើយ សូមបូកសរុបថ្លៃចំណាយទាំងអស់ចូលគ្នា ហើយរៀបចំផែនការនៃថ្លៃចំណាយទាំងនោះនៅក្នុងគ្រោងពេលវេលារយៈពេលដប់ពីរខែ។ តាមរយៈការអនុវត្តដូច្នេះ អ្នកនឹងទទួលបាននូវទិដ្ឋភាពកាន់តែលម្អិតអំពីឆ្នាំដំបូងនៃប្រតិបត្តិការ។ អ្នកក៏ត្រូវពិចារណាអំពីរដូវកាលឡើងចុះផងដែរ។ កម្មវិធីមួយឆ្នាំម្ដង ដូចជា ទិវាក្ដីស្រឡាញ់ និងទិវារំឭកគុណម្ដាយ អាចនឹងមានឥទ្ធិពលទៅលើផែនការរបស់អ្នក។
ការមើលឃើញអំពីទិដ្ឋភាពរួមនៃថ្លៃចំណាយសរុបសម្រាប់ឆ្នាំដំបូងដែលបានរៀបជាផែនការ គឺជាពេលវេលាមួយដ៏សំខាន់សម្រាប់សហគ្រិនវ័យក្មេង។ ចំណុចនេះគឺជាចំណុចរបត់ដាច់ខាតមួយ ដោយសារតែបច្ចុប្បន្ន ម្ចាស់អាជីវកម្មអនាគត ត្រូវតែធ្វើការសម្រេចចិត្តថាតើតួលេខនេះនឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មទាំងនោះសម្រេចបានតាមគំនិតអាជីវកម្មរបស់ខ្លួនឬយ៉ាងណា។
ជាការសំខាន់ណាស់ក្នុងការធ្វើការសម្រេចចិត្តប្រកបដោយសនិទានភាពនៅក្នុងដំណាក់កាលនេះ។ ប្រសិនបើចំនួននេះមិនបានបូកសរុបចូលគ្នាទេ នោះអ្នកគួរតែបន្តស្វែងរកវិធីក្នុងការកែច្នៃផែនការ ឬគំរូនៅក្នុងមធ្យោបាយមួយដែលមានភាពប្រាកដនិយម ឬបន្តស្វែងយល់ថាតើគំរូអាជីវកម្មនឹងអាចអនុវត្តបានឬទេ។ ទោះបីជាយើងអាចប្រមើលមើលដឹងយ៉ាងល្អឥតខ្ចោះថាអ្នកបានចំណាយ ពេលវេលាច្រើនទៅលើការរៀបចំ និងស្រាវជ្រាវយ៉ាងណាក្ដី ប៉ុន្តែសូមស្រមៃមើលថាតើចុងក្រោយអ្នកនឹងចាប់ផ្ដើមអាជីវកម្មមួយដែលអ្នកដឹងថាអាជីវកម្មនោះនឹងបរាជ័យ យ៉ាងម៉េចវិញ?
តើអ្នកមានផែនការដ៏ល្អមួយហើយមែនទេ? អញ្ចឹង តោះទៅស្វែងរកប្រាក់!
អ្នកមានផែនការដ៏រឹងមាំ ហើយតួលេខរបស់អ្នកបានបូកបញ្ចូលគ្នាហើយមែនទេ? ល្អហើយ! សូមចាប់ផ្ដើមស្វែងរកមូលធនដែលអ្នកត្រូវការដើម្បីឱ្យអាជីវកម្មរបស់អ្នកដំណើរការបាន។ យើងសូមណែនាំឱ្យអ្នកស្វែងរកឥណទានពីធនាគារ ក៏ដូចជាវិនិយោគិនឯកជនផងដែរ។ មុននឹងស្វែងរកមូលធននេះ អ្នកត្រូវឱ្យមនុស្សយ៉ាងតិចប្រាំអ្នកដែលអ្នកទុកជួយពិនិត្យផែនការរបស់អ្នកជាមុនសិន។ មនុស្សដែលអ្នកទុកចិត្តអាចជា សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ មិត្តភក្ដិ ទីប្រឹក្សាឯករាជ្យ ក៏ដូចជាគ្រួសារ ឬម្ចាស់អាជីវកម្មផ្សេងទៀតផងដែរ។ ជានិច្ចកាល អ្នកតែងតែចង់ទទួលបានមតិយោបល់ទីពីរជាមុន។ អ្នកដែលមិនធ្លាប់មើលផែនការរបស់អ្នក តែងតែផ្ដល់ឱ្យអ្នកនូវការយល់ឃើញ និងការរៀនសូត្រថ្មីៗដែលអ្នកមិនធ្លាប់គិតដល់ពីមុនមក ឬអាចនឹងជួយអ្នកឱ្យរៀបចំខ្លួនសម្រាប់ទទួលសំណួរវិនិយោគិនដែលនឹងចោទសួរមកកាន់អ្នកថែមទៀតផង។
សូមជួបតែសំណាងល្អក្នុងការចាប់ផ្ដើមអាជីវកម្មរបស់អ្នក! ចង់អានបន្ថែមអំពីភាពជាសហគ្រិនមែនទេ? សូមមើលការណែនាំរបស់យើងអំពីរឿងរ៉ាវនានាពាក់ព័ន្ធនឹងភាពជាសហគ្រិន នៅទីនេះ។
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.
Start, grow, or upgrade your business with RHB Business Loans — tailored financing and expert support to drive your success. / test
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.