ប្រអប់តម្កល់សុវត្ថិភាព



ជាមួយ ធនាគារ អ អេច ប៊ី លោកអ្នកអាចរីករាយជាមួយបុព្វសិទ្ធិពិសេសនៅពេលអ្នក រក្សាឯកសារសំខាន់ និងរបស់មានតម្លៃ ដូចជា គ្រឿងអលង្កា ឬវត្ថុមានតម្លៃផ្សេងៗទៀតជាមួយយើងខ្ញុំ។

អត្ថប្រយោជន៍នៃប្រអប់តម្កល់សុវត្ថិភាព
•  ទីតាំងយុទ្ធសាស្រ្ត និងមានភាពងាយស្រួល ដែលឋិតនៅចំណុចកណ្តាលនៃទីក្រុងភ្នំពេញ
•  ទំហំប្រអប់ និងតម្លៃសាកសមដើម្បីបំពេញតាមសេចក្តីត្រូវការរបស់លោកអ្នក
•  តម្លៃសមរម្យសម្រាប់ការជួល បូករួមជាមួយថ្លៃធានារ៉ាប់រងដែលមានតម្លៃរហូតដល់ ៥.០០០* ដុល្លារអាមេរិក
•  រក្សាជាការសម្ងាត់និងសុវត្ថិភាពខ្ពស់ដែលអាចប្រើប្រាស់ដោយលោកអ្នកតែម្នាក់គត់

*ការបញ្ចូលទឹកប្រាក់ធានារ៉ាប់រងបន្ថែមអាចរកបានតាមការស្នើសុំ

 

ថ្លៃជួលប្រចាំឆ្នាំ៖

ប្រភេទ ទំហំប្រអប់
តម្លៃស្តង់ដារ (មិនមែនព្រីមៀ)
អតិថិជន ព្រីមៀ (PB)
បញ្ចុះតម្លៃ២០%ហើយ
A Size 3”x10”x24” ១៩០ ដុល្លារ ១៥២ ដុល្លារ
B Size 5”x10”x24” ២១០ ដុល្លារ ១៦៨ ដុល្លារ
C Size 10”x10”x24” ២៣០ ដុល្លារ ១៨៤ ដុល្លារ

ចំណាំ៖
•  ប្រាក់តម្កល់ដំបូងនៅពេលបើកគណនីគឺមានចំនួន ២០០ ដុល្លារអាមេរិក។
•  អត្រាតម្លៃក្នុងការជួលខាងលើគឺមិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម ១០% (VAT) ឡើយ។
• ការធានារ៉ាប់រង: ការធានារ៉ាប់រងគ្របដណ្តប់រហូតដល់ការទទួលខុសត្រូវអតិបរមា ៥.០០០ ដុល្លារក្នុងមួយប្រអប់។

បុព្វសិទ្ធិសម្រាប់អតិថិជនព្រីមៀ (Premier)៖
•  សម្រាប់អតិថិជនព្រីមៀ លោកអ្នកអាចរីករាយជាមួយការបញ្ចុះតម្លៃពិសេសចំនួន ២០% ទៅលើតម្លៃក្នងការជួលប្រចាំឆ្នាំ។
•  អត្រាបញ្ចុះតម្លៃពិសេសនេះ គឺសម្រាប់តែប្រអប់តម្កល់សុវត្ថិភាពចំនួនមួយក្នុងអតិថិជនម្នាក់ប៉ុណ្ណោះដោយមិនគិតពីចំនួននៃប្រអប់ដែលលោកអ្នកបានជួលនោះឡើយ។

សម្រាប់បុគ្គលិកធនាគារ អ អេច ប៊ី៖
• សម្រាប់បុគ្គលិក ធនាគារ អ អេច ប៊ី អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ៥០% លើថ្លៃជួលប្រចាំឆ្នាំស្តង់ដារ។
• អត្រាបញ្ចុះតម្លៃអនុវត្តចំពោះតែប្រអប់ទីមួយប៉ុណ្ណោះ។ 

អ្នកដែលអាចចុះឈ្មោះបាន៖
•  រូបវន្តបុគ្គល (ម្នាក់ឯង ឬអ្នករួមគណនី) និង នីតិបុគ្គល(ក្រុមហ៊ុន)
•  រូបវន្តបុគ្គល ត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ
•  ត្រូវមានគណនីចរន្ត ឬគណនីសន្សំជាមួយធនាគារ អ អេច ប៊ី

សូមពិភាក្សាជាមួយយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។

មតិយោបល់របស់អតិថិជន!

សូម​បំពេញ​ក្នុង​ប្រអប់​ខាងក្រោម ដើម្បី​ឱ្យ​យើង​អាច​ទាក់ទង​ទៅ​អ្នក​បាន។

លើសពីនេះ ខ្ញុំចង់ទទួលបានព័ត៌មានថ្មីៗ ការផ្តល់ជូនពិសេស និង/ឬ ការផ្ដល់ជូនផ្សេងៗទៀតទាក់ទងទៅនឹង ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ដោយ ឬតាមរយៈធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក (ដែលរួមបញ្ចូលក្រុមហ៊ុនកាន់កាប់របស់ខ្លួន ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដែលពាក់ព័ន្ធណាមួយ រួមទាំងក្រុមហ៊ុនផ្សេងទៀត ដែល មានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការរួមបញ្ចូលគ្នា ការលក់ ឬការទិញយក) តាមរយៈការហៅទូរសព្ទ និងសារ SMS/MMS*។ ខ្ញុំទទួលស្គាល់ការយល់ព្រមរបស់ខ្ញុំក្នុងទម្រង់នេះ នឹងបដិសេធក្នុងការចុះ លេខទូរសព្ទបច្ចុប្បន្ន ឬអនាគត របស់ខ្ញុំជាមួយ National Do Not Call Registry ហើយបន្ថែមពីលើការយល់ព្រមផ្សេងទៀតដែលខ្ញុំអាចផ្តល់ជូនដល់ ធនាគារ អ អេច ប៊ី គ្រុប ទាក់ទងនឹង ការប្រមូល ប្រើប្រាស់ និង/ឬការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយពុំប៉ះពាល់ដល់សិទ្ធិរបស់ ធនាគារ អ អេច ប៊ី គ្រុប ក្នុងការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្រោមច្បាប់នោះទេ។

ចំណាំ*៖ សូមគូសប្រអប់ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានថ្មីៗ ការផ្ដល់ជូនពិសេស ការផ្ដល់ជូនផ្សេងៗទៀតពីធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក។

គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones