ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣៖ កម្មវិធី RHB Touch Hearts
ធនាគារ អ អេច ប៊ី ខេមបូឌា (RHB Cambodia) រួមជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៃវិទ្យាស្ថាន និកម៉ាស់ អាល់ អ៊ីស្លាមីយ៉ា មានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកដំណើរការកម្មវិធីរបស់យើងគឺ RHB Touch Hearts។ យើងជឿជាក់ថាការអប់រំមានសារៈសំខាន់ណាស់ក្នុងការកសាងអនាគតដ៏ប្រសើរសម្រាប់សហគមន៍ ហើយតាមរយៈកម្មវិធីនេះ យើងមានគោលបំណងបង្កើតផលប៉ះពាល់វិជ្ជមានដល់ជីវិតរបស់សិស្សានុសិស្សនៅវិទ្យាស្ថាន។
ដើម្បីចាប់ផ្តើមកម្មវិធីនេះ យើងមានកិត្តិយសបានរៀបចំសុន្ទរកថាខ្លីមួយពីលោកនាយកសាលា និងលោក Alex និង នាយករងប្រតិបត្តិរបស់ធនាគារ RHB Cambodia ដែលលោកទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការពង្រឹងសមត្ថភាព ហើយបានសម្តែងនូវក្តីរំភើបរីករាយចំពោះកិច្ចសហការនេះ។
ជាផ្នែកមួយនៃកម្មវិធីនេះ យើងបានបរិច្ចាគ កុំព្យូទ័រចំនួន ២០ គ្រឿង ជូនដល់វិទ្យាស្ថានដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការស្រាវជ្រាវក្នុងយុគសម័យឌីជីថល។ កុំព្យូទ័រទាំងនេះនឹងចូលរួមចំណែកយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវរបស់ពួកគេ និងជួយបង្កើតសង្គមមួយដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញឌីជីថលកាន់តែប្រសើរឡើង។
បន្ថែមពីលើការបរិច្ចាគកុំព្យូទ័រ យើងបានរៀបចំយុទ្ធនាការរៃអង្គាសថវិកាតាមរយៈការលក់កាហ្វេ និងអាហារថ្ងៃត្រង់ក្នុងអំឡុងពេលព្រឹត្តិការណ៍។ អរគុណដល់ការចូលរួមឧបត្ថម្ភយ៉ាងសប្បុរសពីសំណាក់អ្នកគាំទ្រ យើងអាចប្រមូលបានទឹកប្រាក់ចំនួន ៣,៤០០,០០០ រៀល ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់វិទ្យាស្ថាន និងគំនិតផ្តួចផ្តើមនានារបស់ពួកគេ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ យើងក៏បានរៀបចំសកម្មភាព ដាំដើមឈើ ផងដែរ ដើម្បីជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់យើងចំពោះបរិស្ថាន។ យើងជឿជាក់ក្នុងការលើកកម្ពស់ក្តីស្រឡាញ់ចំពោះបរិស្ថាន និងលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយនិរន្តរភាពក្នុងចំណោមសិស្សានុសិស្ស និងបុគ្គលិករបស់វិទ្យាស្ថាន។
កម្មវិធី RHB Touch Hearts គឺជាកម្មវិធីដែលកំពុងបន្ត ហើយយើងប្តេជ្ញាចិត្តដើម្បីភាពជោគជ័យរបស់វា។ យើងមានអំណរគុណចំពោះឱកាសដែលបានធ្វើការជាមួយវិទ្យាស្ថាននិកម៉ាស់ អាល់ អ៊ីស្លាមីយ៉ា និងរួមចំណែកដល់ដំណើរការអប់រំរបស់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងសង្ឃឹមថានឹងបង្កើតភាពខុសប្លែកជាវិជ្ជមានក្នុងជីវិតរបស់សិស្សានុសិស្ស និងជំរុញឱ្យអង្គការផ្សេងទៀតគាំទ្រគំនិតផ្តួចផ្តើមស្រដៀងគ្នានេះ។