វិធី ៥ យ៉ាងដើម្បីណែនាំការវិនិយោគដល់កូនៗវ័យជំទង់របស់យើង



ការបង្រៀនកូនឱ្យចេះសន្សំប្រាក់គឺជាជំហានដំបូងដ៍មានតម្លៃឆ្ពោះទៅរកការរៀនគ្រប់គ្រងលុយ ប៉ុន្តែវាមិនគួរឈប់នៅត្រឹមនេះ ទេ។ ខណៈពេលដែលការប្រើគណនីសន្សំមានសុវត្ថិភាពនិងងាយយល់បំផុត ថវិការបានពីការវិនិយោគសាច់ប្រាក់ដែលរកបានដោយស៊ូទ្រាំការលំបាកផ្ដល់នូវអារម្មណ៍ដែលឥទិ្ធពលអស្ចារ្យម្យ៉ាង។ យើងគួរណែនាំការវិនិយោគដល់កូនៗយើងដោយសារតែ ក្មេងៗមានវត្ថុដែលសំខាន់និងមានតម្លៃបំផុតគឺពេលវេលា។ ពេលកូនរបស់យើងចាប់ផ្តើមវិនិយោគលុយរបស់គាត់កាន់តែឆាប់ គាត់នឹងទទួលការចំណេញកាន់តែច្រើននៅពេលក្រោយ។ នោះគឺដោយសារតែវេទមន្តនៃការប្រាក់សមាសដែលជាហេតុបណ្តាលឲ្យការចំណេញកើនឡើងជាលំដាប់ពីព្រោះប្រាក់ជារៀងរាល់ឆ្នាំគឺបានមកពីប្រាក់ចំណេញឆ្នាំមុន។ អញ្ជឹងយើងគួរចាប់ផ្ដើមណែនាំ កូនៗយើងឲ្យស្គាល់នូវការវិនិយោគឲ្យបានឆាប់ៗដើម្បីឲ្យបានចំណេញកាន់តែច្រើន។


១. ស្វែងយល់ពីការវិនិយោគជាលក្ខណៈគ្រួសារដើម្បីបង្រៀនកូននូវគន្លឹះទៅរកទ្រព្យសម្បត្តិយូរអង្វែង

សហការជាមួយកូនៗយើងដើម្បីជ្រើសរើសភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានផលិតផលនិងសេវាកម្មដែលពួកគាត់យល់និងប្រើ ប្រាស់។ លើកទឹកចិត្តនិងជម្រុញឲ្យពួកគាត់ស្រាវជ្រាវពីក្រុមហ៊ុននានាដើម្បីឲ្យគាត់យល់ពីអ្វីដែលក្រុមហ៊ុននោះធ្វើ។ រួមគ្នាជាមួយកូនៗយើងទាំងអស់គ្នា យើងនាំគ្នាមើលលទ្ធផលរបស់ក្រុមហ៊ុនទាំងនោះនាពេលឥឡូវនេះ ហើយពិភាក្សាពីរបៀបដែលវាអាច ផ្លាស់ប្តូរនាពេលអនាគត។


២. បង្រៀនពួកគេថាការវិនិយោគគឺពីអនាគតរយៈពេលវែង

លើកទឹកចិត្តឲ្យកូនៗយើងវិនិយោគតែលុយដែលពួកគេមិនត្រូវការក្នុងរយៈពេលខ្លី ព្រោះវិនិយោគិនដែលជោគជ័យភាគច្រើនប្រើ វិធីទិញហើយទុកពេលពួកគាត់ធ្វើការវិនិយោគ។ ណាមួយទៀតយើងគួរចែករំលែករឿងរ៉ាវនិងសៀវភៅអំពីវិនិយោគិនដែលទទួលបានជោគជ័យក្នុងរយៈពេលវែងដូចជា Warren Buffet និង Peter Lynch ជាដើម។


៣. ចាប់ផ្តើមពីចំណុចតូចហើយរៀនពីកំហុស

បង្ហាញកូនៗនូវឥទ្ធិពលនៃការវិនិយោគជាមួយនឹងទឹកប្រាក់បន្តិចបន្តួច ដូច្នេះពួកគេអាចប្រព្រឹត្តកំហុសហើយរៀនពីវាដោយមិនចាំបាច់ចំណាយប្រាក់ច្រើន។ ធនធានវិនិយោគមួយចំនួនអនុញ្ញាតឲ្យយើងវិនិយោគជាហ៊ុនចំណែកតូចៗដែលកាត់បន្ថយហានិភ័យ និងឧបសគ្គចំពោះការចូលប្រឡូកក្នុងការវិនិយោគសម្រាប់កូនៗយើងទៀតផង។


៤. វិនិយោគលើអ្វីមួយដែលយើងយកចិត្តទុកដាក់លើ

លើកទឹកចិត្តកូនៗឲ្យវិនិយោគលុយរបស់ពួកគេទៅលើអ្វីមួយដែលពួកគាត់យកចិត្តទុកដាក់និងខ្វល់ខ្វាយ ព្រោះពួកគាត់នឹងកាន់តែចាប់អារម្មណ៍ក្នុងការតាមដានការវិនិយោគរបស់ពួកគាត់និងមើលឃើញថាប្រាក់របស់ពួកគាត់រីកចម្រើនយ៉ាងណា។ យើងក៏អាចពន្យល់ពួកគាត់បានពីលើនេះទៀតពីប្រភពឬក្រុមហ៊ុនដែលយើងធ្លាប់ស្គាល់ឬធ្លាប់ឮដែលមនុស្សនានាច្រើនវិនិយោគទៅលើហ៊ុនរបស់ក្រុមហ៊ុនទាំងនោះ។


៥. ធ្វើឲ្យវាក្លាយជាទម្លាប់

នៅពេលដែលកូនៗយើងរកបានប្រាក់ចំណូលឬទទួលបានប្រាក់ មិនថាជាអំណោយ ប្រាក់ឧបត្ថម្ភ លុយប្រចាំថ្ងៃយើងឲ្យពួកគាត់ឬបានមកពីធ្វើការងារផ្សេងៗឡើយ យើងគួរលើកទឹកចិត្តពួកគាត់ឲ្យវិនិយោគបន្តិចបន្តួចដោយប្រើប្រាក់ពីការទទួលបានខាងលើនេះ ព្រោះវានឹងជួយពួកគាត់កសាងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពដោយពួកគាត់មានទម្លាប់ក្នុងការសន្សំនិងវិនិយោគ។ បើយើងបង្រៀនក្មេងៗជំនាន់ក្រោយឲ្យចេះឆ្លាតវៃខាងផ្នែកហិរញ្ញវត្ថុ វាអាចនាំឲ្យក្មេងជំនាន់នោះមានសុខភាពល្អដែលមិនសូវមានភាពតានតឹងខាងហិរញ្ញវត្ថុ។ នោះវាអនុញ្ញាតឲ្យពួកគាត់គ្រប់គ្នាឈានដល់សក្តានុពលពេញលេញរបស់ពួកគាត់។
គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones