មិត្តភក្តិប្រាំប្រភេទដែលជួយអ្នកសន្សំលុយបានដោយមិនដឹងខ្លួន



ការសន្សំ និងទុកដាក់លុយកាក់មានសារៈសំខាន់ណាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ការរស់នៅមានតម្រូវការជាច្រើនដែលចាំបាច់ត្រូវការប្រាក់សន្សំដើម្បីសម្រេចគោលដៅអនាគត ដូចជាការបន្តការសិក្សា ការរៀបអាពាហ៍ពិពាហ៍ ការវិនិយោគ និងការបម្រុងទុកចំពោះហានិភ័យដែលកើតភ្លាមៗឥតព្រាងទុក។ ពិតណាស់ ការសេពគប់មិត្តភក្តិ តែងជះឥទ្ធិពលដល់ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ មនុស្សភាគច្រើនទទួលបានទម្លាប់ចាយវាយ និងសន្សំប្រាក់ពីមិត្តភក្តិ។ អ្នកដឹងទេ មានមិត្តភក្តិ ៥ ប្រភេទដែលជួយយើងសន្សំលុយបានដោយមិនដឹងខ្លួន!

1. មិត្តដែលចូលចិត្តនៅតែផ្ទះ ៖

មិត្តនេះតែងតែហៅយើងទៅលេងផ្ទះគាត់ ។ បើយើងចង់បបួលគាត់ទៅញ៉ាំអី ឬមើលកុននៅក្រៅគឺគាត់មិនព្រមដាច់ខាត ព្រោះគាត់ថានៅផ្ទះក៏ធ្វើបានដូចគ្នា។ ពួកគាត់ចូលចិត្តធ្វើជាម្ចាស់កម្មវិធីជប់លៀងនៅផ្ទះ (Party Host) ហើយពូកែធ្វើម្ហូបឆ្ញាញ់⁣រក movie មើល និងហ្គេមលេងសប្បាយៗ។ ការមានមិត្តប្រភេទនេះ នឹងធ្វើឲ្យយើងមានទម្លាប់នៅចូលចិត្តនៅផ្ទះជាងមុន ចេះធ្វើម្ហូបញ៉ាំដោយខ្លួនឯង និងមិនចំណាយខ្ជះខ្ជាយទៅលើអាហារខាងក្រៅច្រើនដូចមុន ។

2. មិត្តចរឹកដូចម៉ាក់ ៖

មិត្តនេះគឺជាមិត្តយើងអាចទុកចិត្ត និងពឹងអាស្រ័យបានបំផុតនៅក្នុងក្រុម។ គាត់តែងតែនៅចាំជួយយើងជានិច្ចនៅពេលយើងជួបបញ្ហាអ្វីមួយ។ ពេលដើរលេង យកមិត្តម្នាក់នេះទៅជាមួយដូចយកជាយកម៉ាក់ទៅជាមួយដែរ (ក្នុងផ្លូវល្អទេណា កុំយល់ច្រលំ! យើងខ្វះសាប៊ូ ខ្វះរបស់អនាម័យអី គាត់មានមួយកំផ្លេ! គាត់តែងតែប្រាប់យើងឲ្យគិតគូរបានល្អិតល្អន់មុនធ្វើអ្វីមួយ ឬចំណាយទៅលើអ្វីមួយដែលមានតម្លៃថ្លៃ។ គាត់ក៏តែងតែដាស់តឿនឲ្យយើងសន្សំលុយ និងមិនឲ្យចាយវាយលើអ្វីដែលមិនចាំបាច់។ ដើរលេងជាមួយគាត់ គាត់នឹងណែនាំថាធ្វើយ៉ាងម៉េចទើបបានចំណេញ ឬ ចំណាយអស់លុយតិច។ អរគុណគាត់ទៅ ដែលជួយមិនឲ្យយើងដាច់លុយ ហើយបាយកកពេលចុងខែ!

3. មិត្តអាយុច្រើនជាងយើង ៖

ដោយសារមិត្តនេះ មានអាយុច្រើនជាងយើងបន្តិច ដូចនេះគាត់ក៏ឆ្លងកាត់បទពិសោធន៍ច្រើនជាងយើងដែរ។ របស់អ្វីដែលយើងត្រូវការគឺគាត់មានទាំងអស់។ អញ្ចឹងហើយនៅពេលយើងត្រូវការចង់ទិញរបស់អ្វីមួយ គាត់តែងប្រាប់ថា “មិនបាច់ទិញទេ! ខ្ចីរបស់គាត់ទៅប្រើមួយរយៈទៅ បើមិនអញ្ចឹងទេយកដាច់ហ្មងទៅ!” ដូចនេះយើងអាចសន្សំលុយបានច្រើនពីការមិនចាំបាច់ទិញរបស់់មួយចំនួន ដោយគ្រាន់តែខ្ចីពីគាត់ប្រើមួយរយៈ។

4.មិត្តធ្វើការនៅកន្លែងមាន discount សម្រាប់សាច់ញាតិ ឬមិត្តភក្តិ ៖


កន្លែងធ្វើការរបស់មិត្តនេះផ្តល់អត្ថប្រយោជន៍ការងារជាច្រើនដល់គាត់ ហើយធម្មតាទេ រាប់អានគ្នាស្និទ្ធ អត្ថប្រយោជន៍នោះក៏សល់មកដល់យើងខ្លះៗដែរ។ ឧទាហរណ៍ មិត្តយើងធ្វើការនៅហាងកាហ្វេ ឬហាងលក់សម្លៀកបំពាក់មួយ ដែលម្ចាស់ហាងអាចឲ្យកាត់បញ្ចុះតម្លៃមកយើងដែលជាមិត្តរបស់បុគ្គលិកគាត់។ បានចុះតម្លៃតិចក្តី ច្រើនក្តី អ្វីដែលសំខាន់គឺមិត្តនេះមានទឹកចិត្តល្អក្នុងការចែករំលែក។

5.មិត្តដែលពូកែវិនិយោគ៖

មិត្តនេះបើនិយាយពីជំនាញ និងចំណូលចិត្តគាត់ គឺធ្វើម៉េចដើម្បី រកវិធីយកលុយទៅបង្កើតលុយ។ ព័ត៌មានហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអី ឲ្យតែសួរគាត់គឺគាត់ដឹងទាំងអស់។ ថាគាត់ជា nerd ក៏បាន តែគាត់តែងតែដាស់តឿនយើងឲ្យចាប់ផ្តើមគិតគូរពីអនាគត តាមរយៈការចេះសន្សំលុយ និងរៀបចំគម្រោងការវិនិយោគ។ យល់ល្អ គួររៀនសូត្រពីគាត់ឲ្យបានច្រើន និងឧស្សាហ៍ពិភាក្សាពីគំនិតអាជីវកម្ម ឬវិនិយោគថ្មីៗជាមួយគ្នា។

មិត្តទាំងប្រាំប្រភេទនេះគឺកំពុងនៅជុំវិញខ្លួនយើង ដោយពេលខ្លះយើងមិនបានចាប់អារម្មណ៍។ ពួកគេពិតជាមិត្តដ៍ល្អរបស់អ្នក ដែលអាចជួយឲ្យអ្នកសន្សំលុយបានច្រើន ពិសេសនៅពេលអ្នកកំពុងរៀន ហើយមានចំណូលតិចតួច។ កុំភ្លេចអរគុណទឹកចិត្តគាត់ទាំងអស់គ្នា!


គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones