ក្រុមប្រឹក្សាភិបាល
លោក Chin Yoong Kheong (“លោក Chin”) ត្រូវបានតែងតាំងជាអភិបាលឯករាជ្យមិនប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
លោក Chin គឺជាប្រធានគណៈកម្មការហានិភ័យ និងគណៈកម្មការឥណទាន ព្រមទាំងជាសមាជិកនៃគណៈកម្មការសវនកម្ម និងគណៈកម្មការតែងតាំងនិងផ្ដល់តម្លៃការ។
លោក Chin ត្រូវបានតែងតាំងជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារវិនិយោគ អ អេចប៊ី (RHB Investment Bank) នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៦។ បន្ទាប់មក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជាអភិបាលឯករាជ្យ មិនប្រតិបត្តិជាន់ខ្ពស់ នៃធនាគារវិនិយោគ អ អេច ប៊ី ។ បច្ចុប្បន្ន លោក ក៏ជាប្រធានគណៈកម្មការហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល នៅ ធនាគារវិនិយោគ អ អេច ប៊ី ផងដែរ។
លោក Chin ទទួលបានបរិញ្ញាបត្រកិត្តិយសផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ លីដស៍ និងជាសមាជិកនៅវិទ្យាស្ថានគណនេយ្យករវិជ្ជាជីវៈនៅអង់គ្លេស និងវែលស៍ ព្រមទាំងជាសមាជិកនៅវិទ្យាស្ថានគណនេយ្យករសាធារណៈវិជ្ជាជីវៈម៉ាឡេស៊ី និងនៅវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣ លោក Chin បានចូលនិវត្តន៍ពីតំណែងជាដៃគូរបស់ក្រុមហ៊ុន KPMG ជាក្រុមហ៊ុនសវនកម្មមួយដែលឈានមុខគេ បន្ទាប់ពីបានបម្រើការក្នុងក្រុមហ៊ុននេះអស់រយៈពេលជាង ៣៤ ឆ្នាំ នៅចក្រភពអង់គ្លេស វៀតណាម និងម៉ាឡេស៊ី។ បទពិសោធន៍ជាច្រើនរបស់លោក គឺពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាអាជីវកម្មផ្នែកយុទ្ធសាស្រ្ត ធនធានមនុស្ស និងការបង្កើនលទ្ធផល រហូតដល់វិស័យសាធារណៈ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអ្នកប្រើប្រាស់ ឧស្សាហកម្ម និងវិស័យហិរញ្ញវត្ថុផងដែរ។
នៅក្នុងអាជីពដ៏យូរអង្វែងជាមួយនឹងក្រុមហ៊ុន KPMG លោក Chin មានបទពិសោធន៍ច្រើននៅក្នុងផ្នែកសវនកម្ម មុននឹងចាប់យកជំនាញពន្ធដារអស់រយៈពេល ១៤ ឆ្នាំ។ លោកទទួលខុសត្រូវបង្កើតសេវាកម្មប្រឹក្សារបស់ក្រុមហ៊ុន KPMG បន្ទាប់មក បានដឹកនាំសេវាកម្មប្រឹក្សារបស់ក្រុមហ៊ុននេះ រយៈពេលជាង ៧ ឆ្នាំ។
លោក ក៏ជាអភិបាលនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម អ អេច ប៊ី (RHB Asset Management Sdn Bhd) ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអន្តរជាតិអ៊ិស្លាម អ អេច ប៊ី (RHB Islamic International Asset Management Berhad) ធនាគារ អ អេច ប៊ី ឡាវ (RHB Bank Lao Sole Co., Ltd) ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក. និងក្រុមហ៊ុន Ayer Holdings Berhad ជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនកូឡាឡាំពួរ។
លោក Lim Cheng Teck ("លោក Lim") ត្រូវបានតែងតាំងជាអភិបាល ឯករាជ្យ មិនប្រតិបត្តិ នៃ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣។ លោក Lim គឺជាប្រធានគណៈកម្មការសវនកម្ម និងគណៈកម្មការតែងតាំងនិងផ្តល់តម្លៃការ ព្រមទាំងជាសមាជិកនៃគណៈកម្មការឥណទាន និងគណៈកម្មការហានិភ័យ។
លោក Lim បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច មកពីសាកលវិទ្យាល័យប្រ៊ូណែល (Brunel University) នៅចក្រភពអង់គ្លេស និងបរិញ្ញាបត្រមកពីសាកលវិទ្យាជាតិសិង្ហបុរី។
លោក Lim មានបទពិសោធន៍ជាង ៣ ទសវត្សរ៍ ជាពិសេសនៅក្នុងវិស័យធនាគារ នៅក្នុងតំបន់ និងប្រទេសចិន ដោយកាន់មុខតំណែងជាន់ខ្ពស់ រួមមាន ប្រធានផ្នែកប្រតិបត្តិការ នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល។ លោក Lim ធ្លាប់ធ្វើជាអគ្គនាយកប្រចាំតំបន់ អាស៊ាន នៅធនាគារ Standard Chartered Bank។ លោកបានចូលបម្រើការងារនៅ ធនាគារ Standard Chartered Bank ជាលើកដំបូងក្នុងឆ្នាំ ១៩៨៨ ហើយកាន់តំណែងជាច្រើននៅក្នុងផ្នែកធនាគារសាជីវកម្ម មុនពេលត្រូវបានតែងតាំងជានាយកផ្នែកប្រតិបត្តិការនៃធនាគារ Standard Chartered Bank (China) Ltd នៅក្នុងឆ្នាំ២០០៥។ បន្ទាប់មក នៅក្នុងឆ្នាំ ២០០៦ លោកត្រូវបានតែងតាំងជាអគ្គនាយកនៃធនាគារ Standard Chartered Bank (Singapore) Ltd។ លោក ត្រលប់ទៅប្រទេសចិនវិញក្នុងឆ្នាំ២០០៩ ដើម្បីកាន់តំណែងជាអគ្គនាយក និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល ធនាគារ Standard Chartered Bank (China) Ltd ។
លោកបានបម្រើការងារជាក្រុមប្រឹក្សាភិបាលក្នុងក្រុមហ៊ុនបុត្តសម្ព័ន្ធជាច្រើនរបស់ធនាគារ Standard Chartered Bank រួមមាន ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ Standard Chartered Bank (Mauritius) Ltd ធនាគារ Standard Chartered Bank (Thailand) Ltd និង ធនាគារ Standard Chartered Bank (Singapore) Ltd ជាអនុប្រធាននៃធនាគារ Standard Chartered (Malaysia) Ltd ព្រមទាំងជាប្រធានស្នងការ(President Commissioner) នៅ ធនាគារ PT Bank Permata នៅប្រទេសឥណ្ឌូនេស៊ី។ លោកក៏ធ្លាប់ធ្វើជាអភិបាលមិនប្រតិបត្តិនៃធនាគារ Standard Chartered Bank (Taiwan) Ltd ផងដែរ។
លោក Lim ធ្លាប់បានបម្រើការជាអភិបាលនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Clifford Capital Pte Ltd និងនៅសភាពាណិជ្ជកម្មអន្តរជាតិសិង្ហបុរី ព្រមទាំងជាអភិបាលនៃមូលនិធិអន្តរជាតិសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សានៃវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសសិង្ហបុរី និងសហព័ន្ធនិយោជិតជាតិសិង្ហបុរី។
លោកស្រី Wendy Ting Wei Ling (“លោកស្រី Wendy”) ត្រូវបានតែងតាំងជា អភិបាលមិនឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២។ លោកស្រី ក៏ជាសមាជិកនៃគណៈកម្មការហានិភ័យ គណៈកម្មការសវនកម្ម គណៈកម្មការតែងតាំងនិងផ្ដល់តម្លៃការ ព្រមទាំងជាសមាជិកនៃគណៈកម្មការឥណទាន។
លោកស្រី Wendy បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិម៉ាឡេស៊ី ដោយទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច។ លោកស្រី ក៏បានបញ្ជប់ការសិក្សាពីកម្មវិធីវិជ្ជាជីវៈឥណទានពី ក្រុមប្រឹក្សានៃវិទ្យាស្ថានធនាគារិកម៉ាឡេស៊ី។ លោកស្រីក៏បានបញ្ចប់ការសិក្សាពីកម្មវិធីអភិវឌ្ឍន៍កម្រិតប្រតិបត្តិពីមហាវិទ្យាល័យ Chicago Booth Executive Education នៃសាកលវិទ្យាល័យ Chicago Booth។
លោកស្រី Wendy មានបទពិសោធន៍ជាង ២ ទសវត្សរ៍ ជំនាញឥណទានសាជីវកម្ម ឥណទានទិញក្រុមហ៊ុន ឥណទានរួមជាក្រុមហ៊ុន និងសកម្មភាពពាក់ព័ន្ធនឹងទីផ្សារមូលធន។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ លោកស្រី Wendy ត្រូវបានតែងតាំងជានាយិកាគ្រប់គ្រង ផ្នែកធុរកិច្ចអន្តរជាតិ និងធនាគារសាជីវកម្មនៅ អ អេច ប៊ី គ្រុប បន្ទាប់ពីធ្វើជាប្រធានផ្នែកធនាគារ សាជីវកម្ម។ ក្រៅពីតួនាទីបច្ចុប្បន្នរបស់លោកស្រីក្នុងការគ្រប់គ្រងផលប័ត្រធនាគារសាជីវកម្មរបស់គ្រុប លោកស្រីក៏ចាត់ចែង និងដឹកនាំផ្នែកធុរកិច្ច និងប្រតិបត្តិការរបស់គ្រុបនៅក្នុងតំបន់ផងដែរ រួមមាន ប្រទេសសិង្ហបុរី ថៃ ឡាវ និងប្រ៊ុយណេ។
បច្ចុប្បន្ន លោកស្រី Wendy គ្រប់គ្រងទ្រព្យសកម្មជាឥណទានធំជាងគេលំដាប់ទី៤ ក្នុងចំណោមធនាគារម៉ាឡេស៊ីនៅក្នុងប្រទេសម៉ាឡេស៊ី ចំពោះផលប័ត្រធម្មតា ក្រៅពីរក្សាចំណែកទីផ្សារជាក្រុមហ៊ុនមានទ្រព្យសកម្មធំជាងគេលំដាប់ទី៣ ដែលប្រតិបត្តិតាមច្បាប់អ៊ិស្លាម (Syaria)។ លោកស្រី ក៏ទទួលខុសត្រូវក្នុងការគ្រប់គ្រង និងរៀបចំឥណទានសាជីវកម្មមកពីស្ថាប័ននៅក្រៅប្រទេសរបស់គ្រុប ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសជប៉ុន)។ ក្រៅពីគ្រប់គ្រងទ្រព្យសកម្មដែលកំពុងកើនឡើង លោកស្រីក៏ប្តេជ្ញាកសាងទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយសាជីវកម្ម (ភាគច្រើនជាក្រុមហ៊ុនសាជីវកម្មបោះផ្សាយសាធារណៈ) ធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះផ្តល់អត្ថប្រយោជន៍ទាំងសងខាង ទាំងក្រុមហ៊ុន ទាំងអតិថិជន។
ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់គ្រុប ដើម្បីផ្ដល់នូវបទពិសោធន៍សេវាកម្មធនាគារគ្រប់យ៉ាងជូន អតិថិជន លោកស្រី Wendy បាននាំមកនូវការយល់ដឹងដ៏ជ្រាលជ្រៅអំពីវប្បធម៌សាជីវកម្ម ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗពីវិស័យនានា និងតាមតំបន់ផ្សេងៗ ដើម្បីដឹកនាំកិច្ចសហប្រតិបត្តិការឆ្លងប្រទេសនៅក្នុងបណ្ដាញរបស់ អ អេច ប៊ី គ្រុប។
មុនពេលចូលបម្រើការជាមួយ ធនាគារ អ អេច ប៊ី លោកស្រី Wendy ធ្លាប់ធ្វើជាអនុប្រធានផ្នែកទំនាក់ទំនងអតិថិជន និងជាអនុប្រធានផ្នែកធនាគារសាជីវកម្មនៅធនាគារ មេឃប៊ែង (Maybank Berhad) ។
លោក Danny Quah Boon Leng ត្រូវបានតែងតាំងជាអភិបាលមិនឯករាជ្យ មិនប្រតិបត្តិនៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ លោក Danny ក៏ជាសមាជិកនៃគណៈកម្មការឥណទានរបស់ធនាគារផងដែរ។
លោក Danny បានចូលរួមជាមួយ RHB Singapore ក្នុងមុខតំណែងជានាយកប្រតិបត្តិ និងជាប្រធានប្រចាំប្រទេសសិង្ហបុរី នៅខែកុម្ភៈ ឆ្នាំ ២០១៩ ហើយដឹកនាំការបង្កើត និងអនុវត្តយុទ្ធសាស្រ្តអាជីវកម្មសម្រាប់អាជីវកម្មជារួមរបស់ អ អេច ប៊ី នៅសិង្ហបុរី រួមមានធនាគារពាណិជ្ជ ធនាគារវិនិយោគ និងការគ្រប់គ្រងទ្រព្យសកម្ម។
លោក Danny ទទួលខុសត្រូវជំរុញការបង្កើនប្រាក់ចំណេញ និងកំណើនអាជីវកម្មសម្រាប់ធនាគារ អ អេច ប៊ី នៅប្រទេសសិង្ហបុរី និងកិច្ចសហការគ្នារវាងបណ្តាញ អ អេច ប៊ី នៅក្នុងតំបន់ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកធុរកិច្ចផ្សេងទៀតរនៅក្នុង អ អេច ប៊ី គ្រុប ដើម្បីបង្កើនឱកាស និងកិច្ចសហការគ្នាឱ្យបានខ្ពស់ជាអតិបរមា។
លោក Danny មានបទពិសោធន៍ជិត ៣០ ឆ្នាំនៅក្នុងវិស័យធនាគារ ដោយកាន់មុខតំណែងជាន់ខ្ពស់ជាច្រើនជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ដូចជា ធនាគារ Standard Chartered Bank ក្រុមហ៊ុនសេវាឥណទាន Fullerton និងធនាគារកាណាឌីយ៉ា នៅទូទាំងប្រាំប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បទពិសោធន៍នៅក្នុងអាជីពរបស់លោក រួមបញ្ចូលទាំងបទពិសោធន៍ជាង ១០ ឆ្នាំ នៅក្នុងមុខតំណែងជានាយកប្រតិបត្តិ និងជាប្រធានប្រចាំប្រទេស។
លោក Danny ទទួលបានបរិញ្ញាបត្រផ្នែកវិស្វកម្មប្រព័ន្ធព័ត៌មានវិទ្យាពីមហាវិទ្យាល័យ Imperial វិទ្យាសាស្ត្រ បច្ចេកវិទ្យា & វេជ្ជសាស្ត្រ នៅទីក្រុងឡុងដ៍។
លោក Lim Eng Kang ត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិ មិនឯករាជ្យនៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។ លោក Alex ត្រូវបានតែងតាំងជានាយកប្រតិបត្តិ/ប្រធានធនាគារ អ អេច ប៊ី ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីបានបម្រើការជានាយកប្រតិបត្តិរងនៅធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។
លោក Alex បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Nebraska ទីក្រុង Lincoln សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ១៩៩៣។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងចូលរួមកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាន់ខ្ពស់ INSEAD នៅក្នុងឆ្នាំ ២០១៨។
លោក Alex មានបទពិសោធន៍ជាង ៣២ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ បទពិសោធន៍ជាច្រើនរបស់លោកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ មានកំណត់ត្រាយ៉ាងល្អនៅក្នុងអាជីពការងាររបស់លោកនៅធនាគារ អ អេច ប៊ី គ្រុប និងនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងរយៈពេល ១៩ ឆ្នាំចុងក្រោយនេះនៅធនាគារ អ អេច ប៊ី គ្រុប លោក Alex បានកាន់មុខតំណែងកម្រិតអ្នកដឹកនាំជាច្រើន ដូចជា ប្រធានផ្នែកបែងចែកផលិតសេវាកម្ម និងផលិតផល ទទួលខុសត្រូវគ្រប់គ្រងសាខាចំនួន ២០៨ នៅធនាគារ អ អេច ប៊ី គ្រុប នៅប្រទេសម៉ាឡេស៊ី ជានាយកប្រចាំតំបន់ភាគខាងជើង ប្រធានផ្នែកសហគ្រាសធុនតូច និងមធ្យមប្រចាំតំបន់ អ្នកគ្រប់គ្រងប្រចាំតំបន់ និងជាប្រធានធនាគារពាណិជ្ជប្រចាំតំបន់ផងដែរ។
មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី គ្រុប លោក Alex កាន់មុខតំណែងជាន់ខ្ពស់ជាច្រើនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក និងបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី។
សមាសភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់
លោក Lim Eng Kang ត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិ មិនឯករាជ្យនៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។ លោក Alex ត្រូវបានតែងតាំងជានាយកប្រតិបត្តិ/ប្រធានធនាគារ អ អេច ប៊ី ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីបានបម្រើការជានាយកប្រតិបត្តិរងនៅធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។
លោក Alex បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Nebraska ទីក្រុង Lincoln សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ១៩៩៣។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងចូលរួមកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាន់ខ្ពស់ INSEAD នៅក្នុងឆ្នាំ ២០១៨។
លោក Alex មានបទពិសោធន៍ជាង ៣២ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ បទពិសោធន៍ជាច្រើនរបស់លោកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ មានកំណត់ត្រាយ៉ាងល្អនៅក្នុងអាជីពការងាររបស់លោកនៅធនាគារ អ អេច ប៊ី គ្រុប និងនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងរយៈពេល ១៩ ឆ្នាំចុងក្រោយនេះនៅធនាគារ អ អេច ប៊ី គ្រុប លោក Alex បានកាន់មុខតំណែងកម្រិតអ្នកដឹកនាំជាច្រើន ដូចជា ប្រធានផ្នែកបែងចែកផលិតសេវាកម្ម និងផលិតផល ទទួលខុសត្រូវគ្រប់គ្រងសាខាចំនួន ២០៨ នៅធនាគារ អ អេច ប៊ី គ្រុប នៅប្រទេសម៉ាឡេស៊ី ជានាយកប្រចាំតំបន់ភាគខាងជើង ប្រធានផ្នែកសហគ្រាសធុនតូច និងមធ្យមប្រចាំតំបន់ អ្នកគ្រប់គ្រងប្រចាំតំបន់ និងជាប្រធានធនាគារពាណិជ្ជប្រចាំតំបន់ផងដែរ។
មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី គ្រុប លោក Alex កាន់មុខតំណែងជាន់ខ្ពស់ជាច្រើនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក និងបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី។
លោក Ong Chong Seng (“Bryan”) បានចូលបម្រើការងារនៅធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤។ មុនពេលចូលបម្រើការងារនៅធនាគារ អ អេច ប៊ី លោក Bryan ធ្លាប់ជាអគ្គនាយករង និងជាប្រធានផ្នែកគ្រប់គ្រងឥណទានរបស់ធនាគារ RHB Bank Lao Sole Co Ltd ចាប់តាំងពីខែធ្នូ ឆ្នាំ 2020។
លោក Bryan បានចូលរួមជាមួយធនាគារ RHB Bank Berhad ជាប្រធានមជ្ឈមណ្ឌលធុរកិច្ចធនាគារពាណិជ្ជ Lebuh Pantai ប្រទេសម៉ាឡេស៊ី នៅមុនពេលលោកធ្វើដំណើរទៅបម្រើការងារផ្នែកសេវាកម្មធនាគារនៅក្រៅប្រទេស។
លោកBryanមានបទពិសោធន៍ជាង ១៥ ឆ្នាំនៅក្នុងផ្នែកពាក់ព័ន្ធឥណទានជាមួយធនាគារម៉ាឡេស៊ីមួយចំនួន។
លោកBryanបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកីឡាពីសាកលវិទ្យាល័យម៉ាឡាយ៉ា ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ លោកBryanក៏ត្រូវបានទទួលស្គាល់ក្រោមកម្មវិធី Omega និង Business Credit Professional (BCP) តាមរយៈការវាយតម្លៃសុពលភាពឥណទាន (“CVA”)។
លោក Cavin ត្រូវបានតែងតាំងជាប្រធានផ្នែកហិរញ្ញវត្ថុ រតនាគារ និងយុទ្ធសាស្រ្តនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០។ លោក Cavin ដឹកនាំមុខងារហិរញ្ញវត្ថុផ្សេងៗនៅក្នុងធនាគារ រួមទាំងការចាត់ចែងថវិកា ការរាយការណ៍ ការគ្រប់គ្រងមូលធន និងតារាងតុល្យការ សារពើពន្ធ និងលទ្ធកម្ម។
លោក Cavin មានបទពិសោធន៍ ជាច្រើនជាង ២១ ឆ្នាំក្នុងការប្រឹក្សាយោបលផ្នែកគណនេយ្យ និងការគ្រប់គ្រងសាជីវកម្ម ដែលរាប់បញ្ចូលទាំងសេវាកម្មនៅក្នុង គ្រុបធនាគារបរទេស និងក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ
មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោកមានតំណែងជាប្រធានផ្នែកផែនការអាជីវកម្ម និងវិភាគ, គ្រុប Retail Banking ,និងជាប្រធានស្តីទីសម្រាប់ផ្នែកយុទ្ធសាស្រ្តអតិថិជននៃគ្រុប Retail Banking។
លោកបានចូលបម្រើការងារជាមួយ RHB Group បន្ទាប់ពីបានធ្វើការនៅធនាគារបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី ដែលគាត់បានបំពេញការងារក្នុងតួនាទីជាច្រើនរួមមាន ជាប្រធានផ្នែក Retail Bank Finance និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន e2 Power Sdn Bhd ដែលជាសាខាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃគ្រុបរបស់ធនាគារបរទេស ។ លោកបានចាប់ផ្តើមអាជីពការងារជាមួយក្រុមហ៊ុន Ernst & Young របស់ចក្រភពអង់គ្លេស។
លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ដោយទទួលបានចណាត់ថ្នាក់កិត្តិយសថ្នាក់លេខ១ ពីសាកលវិទ្យាល័យម៉ែនឈេស្ទ័រ (Manchester) នៅចក្រភពអង់គ្លេស។ គាត់គឺជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញ នៅប្រទេសអង់គ្លេស និងប្រទេសវែល England & Wales (ICAEW)។
លោក Hong ត្រូវបានតែងតាំងជាប្រធានផ្នែក Retail Banking ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។ លោក Hong មានបទពិសោធន៍ការងារជាង ១៤ ឆ្នាំនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ មុនពេលការតែងតាំងនេះ លោកគឺជាប្រធានប្រចាំតំបន់ភាគខាងជើងនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនៅក្នុងប្រទេសម៉ាឡេស៊ី។ បទពិសោធន៍ផ្សេងៗទៀតរបស់លោករួមមាន ជាប្រធានសាខានៅសាខាមួយចំនួន ក៏ដូចជាប្រធានផ្នែកលក់ផងដែរ។
លោក Hong មានវិញ្ញាបនប័ត្ររៀបចំផែនការហិរញ្ញវត្ថុ និងមានវិញ្ញាបនប័ត្រការពារអ្នកវិនិយោគ និងទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាល័យ Northern នៃប្រទេសម៉ាឡេស៊ី។
“ពង្រីកចក្ខុវិស័យ និងរក្សាស្ថេរភាពខណៈពេលដែលឆ្ពោះទៅមុខ” ពាក្យស្លោករបស់លោក Hong
លោក សុខ ឡេង បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី ជាប្រធានផ្នែកធនាគារសាជីវកម្មធនាគារ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨។ លោកទទួលខុសត្រូវលើការរៀបចំនិងអនុវត្តការអភិវឌ្ឍអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងផែនការសកម្មភាព ដើម្បីសម្រេចគោលដៅ គោលបំណង និងគោលនយោបាយប្រតិបត្តិការរបស់ធនាគារ។
មុនពេលចូលកាន់តំណែងនេះ លោកឡេង មានបទពិសោធន៍ផ្នែកលក់ជួរមុខរាប់បញ្ចូលទាំងតំណែងជាប្រធានទំនាក់ទំនង និងជាប្រធានផ្នែកធុរកិច្ចជាមួយធនាគារបរទេសចំនួនពីរដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង១៤ឆ្នាំ។
លោកបានបញ្ចប់ថ្នាក់បរិយញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច(BBA) ជំនាញគ្រប់គ្រងធុរកិច្ចនៅឆ្នាំ២០០៥ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលធុរកិច្ច (MBA) ជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារនៅសកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០១០។
លោកបានបញ្ចប់វគ្គវាយតម្លៃជំនាញឥណទាន (CSA) ទទួលបានវិញ្ញាបនបត្រ OMEGA ពីកម្មវិធី ឧត្តមានុវត្តន៍ឥណទាន និងប្រាក់កម្ចីសកលនៅក្នុងឆ្នាំ២០១៤។
លោក ឈឹម សារ៉េត បានចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ជាលើកដំបូង នៅក្នុងខែកក្កដា ឆ្នាំ២០០៩ ជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ លោកត្រូវបានតែងតាំងឱ្យកាន់តំណែងជាប្រធានផ្នែកប្រតិបត្តិការតាំងពីខែកក្កដា ឆ្នាំ២០១៩។ គាត់មានបទពិសោធន៍ការងារយៈពេល១៤ ឆ្នាំក្នុងវិស័យធនាគារ និង ០៤ ឆ្នាំជាសវនករខាងក្រៅជាមួយក្រុមហ៊ុន KPMG ក្នុងប្រទេសកម្ពុជា។
លោក សារ៉េត មានបទពិសោធន៍ និងការអនុវត្តយ៉ាងទូលំទូលាយផ្នែកអនុលោមភាព សវនកម្ម និងប្រតិបត្តិការ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យពីវិទ្យាស្ថានជាតិគ្រប់គ្រងនៅក្នុងឆ្នាំ២០០៣ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ហិរញ្ញវត្ថុពីវិទ្យាស្ថានអន្តរជាតិកម្ពុជានៅក្នុងឆ្នាំ២០០៦។
លោក សារ៉េត បានបញ្ចប់កម្រិតមូលដ្ឋាន ដែលទទួលស្គាល់ដោយACCA នៅក្នុងឆ្នាំ២០០៩ ហើយថែមទាំងទទួលបានវិញ្ញបនបត្រជំនាញសវនករផ្ទៃក្នុង (CIA) ពីវិទ្យាស្ថានសវនកម្មផ្ទៃក្នុង នៃចក្រភពអង់គ្លេសនៅក្នុងឆ្នាំ២០១៩ និងជាសមាជិកនៃវិទ្យាស្ថានសវនកម្មផ្ទៃក្នុងកម្ពុជា។
លោកជាប្រធានផ្នែកធនធានមនុស្សរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។ គាត់មានចំណេះដឹងទូលំទូលាយនៅក្នុងផ្នែកធនធានមនុស្សជាមួយនឹងបទពិសោធន៍ជាង ១២ ឆ្នាំនៅក្នុងវិស័យធនាគារ។ គាត់មានការខិតខំនឹងការកែលម្អដំណើរការពីចំណុចមួយទៅចំណុចមួយនៃសកម្មភាពធនធានមនុស្ស ក៏ដូចជាការដំឡើងបច្ចេកវិទ្យា ដើម្បីបង្កើនដំណើរការ និងនីតិវិធីធនធានមនុស្សបន្ថែមទៀត។
គាត់បានចូលរួមជាមួយ RHB Banking Group ក្នុងខែកក្កដា ឆ្នាំ ២០១១ ក្នុងនាមជាអ្នកជ្រើសរើសបុគ្គលិក ការគ្រប់គ្រងធនធានមនុស្ស។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញនូវគុណសម្បត្តិដ៏ល្អឥតខ្ចោះ ដើម្បីបំពេញតួនាទីកាន់តែធំនៅក្នុងផ្នែកធនធានមនុស្ស។ គាត់ត្រូវបានតែងតាំងជាដៃគូអាជីវកម្មធនធានមនុស្សជាបន្តបន្ទាប់។ ក្នុងឆ្នាំ ២០១៨ គាត់ត្រូវបានជ្រើសរើសឱ្យទៅបម្រើការងារនៅ RHB Sekuritas Indonesia ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែប្រសើរឡើងចំពោះការអនុវត្តរបស់គ្រុប ក៏ដូចជាការណែនាំគំនិតផ្តួចផ្តើមថ្មីដើម្បីកែលម្អ វិស័យធនធានមនុស្សក្នុងតំបន់អោយកាន់តែប្រសើរ។
នៅពេលត្រឡប់ទៅម៉ាឡេស៊ីវិញក្នុងនាមជាដៃគូអាជីវកម្មធនធានមនុស្ស គាត់ត្រូវបានចាត់តាំងឱ្យគ្រប់គ្រងគ្រុបជាច្រើនរួមមាន គ្រុបហិរញ្ញវត្ថុ គ្រុបគ្រប់គ្រងហានិភ័យ និងឥណទាន គ្រុបការអនុលោមតាម គ្រុបទីផ្សារ និងគ្រុបច្បាប់ លេខាធិការដ្ឋាន និងអភិបាលកិច្ច។
លោក Anuar បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (ធនធានមនុស្ស) ពី Universiti Teknologi MARA ប្រទេសម៉ាឡេស៊ី។
លោក Rosyied Rahman ត្រូវបានតែងតាំងជាប្រធានផ្នែកគ្រប់គ្រងហានិភ័យក្នុងឆ្នាំ ២០២០ និងមានភារកិច្ចគ្រប់គ្រងទាំងធនាគារ RHB (Cambodia) Plc. និង RHB Securities Plc.។
កាលពីមុនគាត់ក៏ធ្លាប់ជាផ្នែកមួយនៃក្រុមប្រតិបត្តិការគ្រប់គ្រងហានិភ័យប្រចាំ ការិយាល័យកណ្តាល នៃធនាគារ អ.អេចប៊ី ប៊ើហាដ (RHB Bank Berhad) នៅក្នុងប្រទេសម៉ាឡេស៊ី និងលោកមានបទពិសោធន៍ផ្នែកធនាគារជាងមួយទសវត្សរ៍ជាមួយធនាគារម៉ាឡេស៊ី និងធនាគារបរទេសផ្សេងទៀតនៅក្នុងអាជីពការងាររបស់គាត់។
លោកត្រូវបានទទួលស្គាល់ជាអ្នកជំនាញផ្នែកធនាគារដែលមានការទទួលស្គាល់ពីវិទ្យាស្ថាន Asian Institute of Chartered Banker និងទទួលបានសញ្ញាបត្រ ACCA ហើយក៏ជានិស្សិតដែលបានបញ្ចប់ការសិក្សា Bachelor Applied Accounting (Hon) ពី Oxford Brookes University។
សម្រាប់ចក្ខុវិស័យក្នុងការគ្រប់គ្រងហានិភ័យ របស់គាត់ គឺចង់បង្កើនកម្រិតវប្បធម៌ហានិភ័យ និងការយល់ដឹងកាន់តែខ្ពស់នៅក្នុងស្ថាប័ន ដោយធានាថា យើងធ្វើការរួមគ្នាដើម្បីការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ។
លោកស្រី សយ សុខលីណា បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០២១ ជាប្រធានផ្នែកសេវាសាជីវកម្ម។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី សុខលីណា ចូលមកបម្រើការជាមួយបទពិសោធន៍យ៉ាងទូលំទូលាយរយៈពេល ៩ ឆ្នាំពីឧស្សាហកម្មផ្សេងៗ រួមទាំងផ្នែកច្បាប់ សវនកម្ម ធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ លោកស្រីមានចំណេះដឹងផ្នែកអនុលោមភាពនៅក្នុងធនាគារ ច្បាប់ និងគោលនយោបាយក្នុងស្រុក និងអភិបាលកិច្ចសាជីវកម្ម។
មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោកស្រីមានបទពិសោធន៍ធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនសវនកម្មឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
លោក តាំង លីឌី បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ក្នុងខែមករា ឆ្នាំ ២០១៩ ជាប្រធានផ្នែកប្រតិបត្តិតាម។ លោក លីឌី មានបទពិសោធន៍ផ្នែកធនាគារជាង ១៩ ឆ្នាំ ដែល ទាក់ទងនឹងប្រតិបត្តិការឥណទាន សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាមជាមួយធនាគារក្នុងស្រុក និងបរទេសជាច្រើន។ លោកមានបទពិសោធន៍ផ្នែកធនាគារយ៉ាងទូលំទូលាយ ជាពិសេសផ្នែកឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (Financial Crime) និងការអនុលោមតាមបទប្បញ្ញត្តិ។
លោកបានទទួលបរិញ្ញាបត្រផ្នែកគណនេយ្យពីវិទ្យាស្ថានជាតិគ្រប់គ្រងនៅក្នុងឆ្នាំ២០០៣។ លោក លីឌី បានបន្តការសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអនុលោមភាពអន្តរជាតិ (ICT) នៅក្នុងឆ្នាំ ២០១៣ និងទទួលបានវិញ្ញាបនបត្រជាន់ខ្ពស់អន្តរជាតិ (ICA) ក្នុងជំនាញប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ (International Advanced Certificate in AML) ហើយបានបន្តបញ្ចប់វិញ្ញាបនប័ត្រអនុលោមតាមបទប្បញ្ញត្តិ (Regulatory Compliance Certification) ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ក្នុងឆ្នាំ ២០១៩។
លោក ម៉ែន ណារិទ្ធ បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.កក្នុងខែសីហា ឆ្នាំ ២០១៩ ជាប្រធានសវនកម្មផ្ទៃក្នុង។ លោកណារិទ្ធ មានបទពិសោធន៍ជាង ១៧ ឆ្នាំនៅក្នុងផ្នែកសវនកម្មជាមួយធនាគារឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងជាមួយក្រុមហ៊ុនគណនេយ្យអន្តរជាតិដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនគណនេយ្យអន្តរជាតិធំៗចំនួន ៤ គឺក្រុមហ៊ុន KPMG កម្ពុជា។ លោកមានបទពិសោធន៍ និងការអនុវត្តជាច្រើន ផ្នែកសវនកម្ម នៅក្នុងឧស្សាហកម្មផ្សេងៗ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ។
លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្នភ្នំពេញ ដោយទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគណិតវិទ្យា ក្នុងឆ្នាំ១៩៩៩ បន្ទាប់មកបានបញ្ចប់ថ្នាក់ ACCA កម្រិតមូលដ្ឋាន នៅក្នុងឆ្នាំ២០០៩។
លោកត្រូវបានទទួលស្គាល់ទាក់ទងទៅនឹងជំនាញឥណទានពី Omega Performance Corporation នៅក្នុងឆ្នាំ ២០១៤។ លោកក៏បានទទួលវិញ្ញាបនប័ត្រគណនេយ្យករផ្នែកគ្រប់គ្រង (Certified Management Accountants Certification) ពី Institute of Certified Management Accountants នៃប្រទេសអូស្ត្រាលី និងវិញ្ញាបនបត្រធនាគារិកអាជីព (Professional Banker Certification) ពី Asian Institute of Chartered Bankers នៅក្នុងឆ្នាំ ២០១៨ ផងដែរ។