ធនាគារ RHB Cambodia មានក្តីរំភើបរីករាយក្នុងការវិលត្រឡប់មកកាន់វិទ្យាស្ថាន និកម៉ាស់ អាល់ អ៊ីស្លាមីយ៉ា ម្តងទៀតសម្រាប់កម្មវិធី RHB Touch Hearts ២០២៥ នៅថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥!


រួមជាមួយនឹងសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៃវិទ្យាស្ថាន និកម៉ាស់ អាល់ អ៊ីស្លាមីយ៉ា ធនាគារ RHB Cambodia បន្តដោយមោទនភាពនូវគំនិតផ្តួចផ្តើមសហគមន៍ដ៏លេចធ្លោរបស់យើង គឺកម្មវិធី RHB Touch Hearts ដើម្បីបញ្ជាក់ជាថ្មីនូវជំនឿរបស់យើងដែលថា ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់សហគមន៍របស់យើង។


ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាមួយនឹងសុន្ទរកថាបំផុសគំនិតពីលោកនាយកសាលា និងលោក Daniel Yeo Choon Hui នាយកប្រតិបត្តិរបស់ធនាគារ RHB Cambodia ដែលលោកទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការពង្រឹងសមត្ថភាព ក៏ដូចជាការសម្តែងនូវក្តីរំភើបរីករាយចំពោះកិច្ចសហការបន្តនេះ។


បន្ទាប់ពីការថ្លែងសុន្ទរកថាបើកកម្មវិធី ក្រុមការងាររបស់យើងបានដឹកនាំវគ្គអប់រំស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលត្រូវបានរៀបចំឡើងដើម្បីបំពាក់ឱ្យសិស្សានុសិស្សនូវចំណេះដឹង និងជំនាញជាក់ស្តែងក្នុងការ៖
កំណត់គោលដៅហិរញ្ញវត្ថុ SMART
បែងចែករវាង តម្រូវការ និង បំណងប្រាថ្នា
យល់ដឹងពីអានុភាពនៃការសន្សំ និង កំណើននៃប្រាក់សន្សំ (compounding)
ស្គាល់ និងការពារខ្លួនពីការបោកប្រាស់ទូទៅមួយចំនួននៅក្នុងប្រទេសកម្ពុជា

ដោយឈរលើភាពជោគជ័យនៃគំនិតផ្តួចផ្តើមឆ្នាំ២០២៣ របស់យើង ដែលយើងបានបរិច្ចាគកុំព្យូទ័រចំនួន ២០ គ្រឿងដើម្បីបង្កើនចំណេះដឹងផ្នែកឌីជីថល និងការស្រាវជ្រាវ នៅឆ្នាំនេះ យើងបានផ្តោតលើការពង្រឹងសមត្ថភាពសិស្សានុសិស្សប្រមាណ ១០០ នាក់ជាមួយនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ ដើម្បីជួយពួកគេក្នុងការរៀបចំផែនការសម្រាប់អនាគតដ៏ល្អប្រសើរ។


ដើម្បីគាំទ្របន្ថែមដល់ការសិក្សារបស់ពួកគេក្នុងយុគសម័យឌីជីថល ធនាគារ RHB Cambodia ក៏មានសេចក្តីសោមនស្សរីករាយក្នុងការបរិច្ចាគ កុំព្យូទ័របន្ថែមចំនួន ១០ គ្រឿង ជូនដល់វិទ្យាស្ថានផងដែរ។
ធនាគារ RHB Cambodia នៅតែបន្តប្តេជ្ញាចំពោះភាពជាដៃគូប្រកបដោយអត្ថន័យនេះ ហើយជឿជាក់ថាការវិនិយោគលើការអប់រំផ្នែកហិរញ្ញវត្ថុ គឺជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតមួយក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាន និងយូរអង្វែងនៅក្នុងសហគមន៍របស់យើង។


មតិយោបល់របស់អតិថិជន!

សូម​បំពេញ​ក្នុង​ប្រអប់​ខាងក្រោម ដើម្បី​ឱ្យ​យើង​អាច​ទាក់ទង​ទៅ​អ្នក​បាន។

លើសពីនេះ ខ្ញុំចង់ទទួលបានព័ត៌មានថ្មីៗ ការផ្តល់ជូនពិសេស និង/ឬ ការផ្ដល់ជូនផ្សេងៗទៀតទាក់ទងទៅនឹង ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ដោយ ឬតាមរយៈធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក (ដែលរួមបញ្ចូលក្រុមហ៊ុនកាន់កាប់របស់ខ្លួន ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដែលពាក់ព័ន្ធណាមួយ រួមទាំងក្រុមហ៊ុនផ្សេងទៀត ដែល មានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការរួមបញ្ចូលគ្នា ការលក់ ឬការទិញយក) តាមរយៈការហៅទូរសព្ទ និងសារ SMS/MMS*។ ខ្ញុំទទួលស្គាល់ការយល់ព្រមរបស់ខ្ញុំក្នុងទម្រង់នេះ នឹងបដិសេធក្នុងការចុះ លេខទូរសព្ទបច្ចុប្បន្ន ឬអនាគត របស់ខ្ញុំជាមួយ National Do Not Call Registry ហើយបន្ថែមពីលើការយល់ព្រមផ្សេងទៀតដែលខ្ញុំអាចផ្តល់ជូនដល់ ធនាគារ អ អេច ប៊ី គ្រុប ទាក់ទងនឹង ការប្រមូល ប្រើប្រាស់ និង/ឬការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយពុំប៉ះពាល់ដល់សិទ្ធិរបស់ ធនាគារ អ អេច ប៊ី គ្រុប ក្នុងការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្រោមច្បាប់នោះទេ។

ចំណាំ*៖ សូមគូសប្រអប់ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានថ្មីៗ ការផ្ដល់ជូនពិសេស ការផ្ដល់ជូនផ្សេងៗទៀតពីធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក។

គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones