ប័ណ្ណឥណពន្ធ អ អេច ប៊ី វីសា ឡាយស្តាយ

 

លោកអ្នកអាចរីករាយជាមួយនឹងភាពបត់បែននៃការធ្វើប្រតិបត្តិការតាមអនឡាញ ទូទាត់ និងងាយស្រួលដកសាច់ប្រាក់ជារៀងរាល់ថ្ងៃនិងគ្រប់ទីកន្លែង។ ប័ណ្ណឥណពន្ធផ្តល់ជូនអតិថិជននូវការចាត់ចែងសាច់ប្រាក់ដោយផ្ទាល់ពីគណនីសន្សំរបស់លោកអ្នក នៅធនាគារ អ អេច ប៊ី ពួកយើងអាចផ្តល់ជូនប័ណ្ណឥណពន្ធតាមជម្រើសរបស់លោកអ្នក!


មានអ្វីមួយសម្រាប់អ្នកនៅទីនេះ នោះគឺការរស់នៅក្នុងជីវិតដែលអ្នកចង់បានជាមួយនឹងប័ណ្ណឥណពន្ធណាមួយក្នុងចំណោមប័ណ្ណឥណពន្ធធនាគារ អ អេច ប៊ី

 

លក្ខណៈពិសេសនិងអត្ថប្រយោជន៍

• ប្រើប្រាស់ប័ណ្ណឥណពន្ធវីសារបស់លោកអ្នកដើម្បីធ្វើការដកសាច់ប្រាក់ជាមួយម៉ាស៊ីនដកប្រាក់ស័្វយប្រវត្តិធនាគារ អ អេច ប៊ី ឬម៉ាស៊ីនដកប្រាក់ស័្វយប្រវត្តិទូទាំងសកលលោកនៅគ្រប់ទីកន្លែងដែលមានស្លាកសញ្ញាវីសា។

• ប្រើប្រាស់ប័ណ្ណឥណពន្ធវីសាដើម្បីធ្វើការទូទាត់សាច់ប្រាក់តាមម៉ាស៊ីន POS ឬសម្រាប់ការបញ្ជាទិញទំនិញតាមអនឡាញទូទាំងសកលលោកគ្រប់ទីកន្លែងដែលវីសាទទួលយក។

• រីករាយជាមួយការបញ្ចុះតម្លៃជាមួយពាណិជ្ជកររបស់វីសាទូទាំងសកលលោក។

• ងាយស្រួល និងមានសុវត្ថិភាពជាងការកាន់សាច់ប្រាក់

• ប្រតិបត្តិការទិញទំនិញលើម៉ាស៊ីនឆូតប័ណ្ណ អនឡាញ ប៉ះដើម្បីទូទាត់

• ជួយសម្រួលម៉ាស៊ីនដកប្រាក់ ២៤ម៉ោង

 

ប្រតិបត្តិការណ៍ ចំនួនទឹកប្រាក់
ផ្ញើរប្រាក់
គណនីខ្លួនឯង ៣.០០០ ដុល្លារ
គណនីផ្សេងទៀត
ការដកប្រាក់តាមម៉ាស៊ីន ATM
ចំនួនទឹកប្រាក់ដែលអាចដកបានជាទូទៅ តាមម៉ាស៊ីន ATM ធនគារ អ អេច ប៊ី (ក្នុង១ថ្ងៃ) ១.០០០ ដុល្លារ
ចំនួនទឹកប្រាក់ដែលអាចដកបានជាអតិបរមាតាមម៉ាស៊ីន ATM ធនាគារ អ អេច ប៊ី (ក្នុង១ថ្ងៃ) ៣.០០០ ដុល្លារ
ចំនួនប្រតិបត្តិការដកប្រាក់តាមម៉ាស៊ីន ATM ធនាគារ អ អេច ប៊ី (ក្នុង១ថ្ងៃ) ឥតកំណត់
ការទូទាត់តាមម៉ាស៊ីន POS
ចំនួនទឹកប្រាក់ដែលអាចទូទាត់ជាទូទៅ តាមម៉ាស៊ីន POS (ក្នុង១ថ្ងៃ) ១.០០០ ដុល្លារ
ចំនួនទឹកប្រាក់ដែលអាចទូទាត់ជាអតិបរមា តាមម៉ាស៊ីន POS (ក្នុង១ថ្ងៃ) ៣.០០០ ដុល្លារ
ប្រតិបត្តិការទូទាត់តាម POS (ក្នុង១ថ្ងៃ) ឥតកំណត់
ការទូទាត់ (តាម ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច)
ចំនួនទឹកប្រាក់ដែលអាចទូទាត់ជាទូទៅ តាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (ក្នុង១ថ្ងៃ) ១.០០០ ដុល្លារ
ចំនួនទឹកប្រាក់ដែលអាចទូទាត់ជាអតិបរមា តាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (ក្នុង១ថ្ងៃ) ៣.០០០ ដុល្លារ
ប្រតិបត្តិការទូទាត់តាម ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (ក្នុង១ថ្ងៃ) ឥតកំណត់

 

ថ្លៃសេវានិងការគិតថ្លៃ

ថ្លៃចេញប័ណ្ណ ២ ដុល្លារ
ថ្លៃសេវាប្រចាំឆ្នាំ ៥ ដុល្លារ
ថ្លៃសេវាដូរកាតថ្មី ៥ ដុល្លារ
ថ្លៃសេវាលើការដកប្រាក់តាម ATM ធនាគារ អរ អេច ប៊ី ឥតគិតថ្លៃ
ការដកប្រាក់ តាមម៉ាស៊ីន ATM ធនាគារផ្សេងទៀត នៅក្នុងស្រុក ៤ ដុល្លារ
ការដកប្រាក់តាមម៉ាស៊ីន ATM នៅក្រៅប្រទេស ២%,តិចបំផុត ៥ ដុល្លារ
ការប្តូររូបិយប័ណ្ឌសម្រាប់ប្រតិបត្តិការដែលមានរូបិយប័ណ្ឌក្រៅពីដុល្លារ ២%
ការសងត្រលប់ សម្រាប់ប្រតិបត្តិការដែលមានរូបិយប័ណ្ណផ្សេង ក្រៅពីដុល្លារអាមេរិក ១% នៃ ចំនួនសរុប
ការពិនិត្យសមតុល្យតាមម៉ាស៊ីន ATM ធនាគារ អរ អេច ប៊ី ឥតគិតថ្លៃ
ការពិនិត្យសមតុល្យតាមម៉ាស៊ីន ATM/POS របស់ធនាគារផ្សេង ០,៥០ ដុល្លារ
ការធ្វើប្រតិបត្តិការ តែមិនជោគជ័យតាមម៉ាស៊ីន ATM/POS (ធនាគារ អ អេច ប៊ី ឬ ធនាគារផ្សេង) ឥតគិតថ្លៃ
ការបង្ខាំងទុកប័ណ្ណដោយម៉ាស៊ីន ATM ធនាគារផ្សេង (ដោយសារលេខសំងាត់មិនត្រឹមត្រូវឬ ប័ណ្ណផុតសុពលភាព) ឥតគិតថ្លៃ

ចំណាំ៖ ថ្លៃសេវាបានគិតពីប័ណ្ណឥណពន្ធដែលភ្ជាប់ទៅគណនីប្រាក់រៀលនឹងគិតស្មើទៅនឹងថ្លៃសេវាប្រាក់ដុល្លារ។

• ការកំណត់ចំនួនសម្រាប់ប័ណ្ណឥណពន្ធដែលភ្ជាប់ទៅគណនីប្រាក់រៀលស្មើនឹងការកំណត់ចំនួនប្រាក់ដុល្លារអាមេរិកដែលមានចែងក្នុងតារាងខាងលើ។

• អតិថិជនអាចជ្រើសរើសការកំណត់សម្រាប់ការដកប្រាក់ ការទូទាត់រហូតដល់ចំនួនអតិបរមាបាន។

លក្ខខណ្ឌអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយមិនមានការជូនដំណឹងជាមុនដល់អតិថិជន។
ខិត្តប័ណ្ណនេះត្រូវបានរៀបចំសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។

 

សិទ្ធិទទួលយកបាន

• អាយុចាប់ពី១៨ឆ្នាំឡើងទៅ

• អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន

• ភ្ជាប់ទៅគណនីសន្សំ

 

ទាញយក លក្ខន្តិកៈ នៅទីនេះ

 

មតិយោបល់របស់អតិថិជន!

សូម​បំពេញ​ក្នុង​ប្រអប់​ខាងក្រោម ដើម្បី​ឱ្យ​យើង​អាច​ទាក់ទង​ទៅ​អ្នក​បាន។

លើសពីនេះ ខ្ញុំចង់ទទួលបានព័ត៌មានថ្មីៗ ការផ្តល់ជូនពិសេស និង/ឬ ការផ្ដល់ជូនផ្សេងៗទៀតទាក់ទងទៅនឹង ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ដោយ ឬតាមរយៈធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក (ដែលរួមបញ្ចូលក្រុមហ៊ុនកាន់កាប់របស់ខ្លួន ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដែលពាក់ព័ន្ធណាមួយ រួមទាំងក្រុមហ៊ុនផ្សេងទៀត ដែល មានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការរួមបញ្ចូលគ្នា ការលក់ ឬការទិញយក) តាមរយៈការហៅទូរសព្ទ និងសារ SMS/MMS*។ ខ្ញុំទទួលស្គាល់ការយល់ព្រមរបស់ខ្ញុំក្នុងទម្រង់នេះ នឹងបដិសេធក្នុងការចុះ លេខទូរសព្ទបច្ចុប្បន្ន ឬអនាគត របស់ខ្ញុំជាមួយ National Do Not Call Registry ហើយបន្ថែមពីលើការយល់ព្រមផ្សេងទៀតដែលខ្ញុំអាចផ្តល់ជូនដល់ ធនាគារ អ អេច ប៊ី គ្រុប ទាក់ទងនឹង ការប្រមូល ប្រើប្រាស់ និង/ឬការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយពុំប៉ះពាល់ដល់សិទ្ធិរបស់ ធនាគារ អ អេច ប៊ី គ្រុប ក្នុងការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្រោមច្បាប់នោះទេ។

ចំណាំ*៖ សូមគូសប្រអប់ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានថ្មីៗ ការផ្ដល់ជូនពិសេស ការផ្ដល់ជូនផ្សេងៗទៀតពីធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក។

គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones