លោកអ្នកអាចរីករាយជាមួយនឹងភាពបត់បែននៃការធ្វើប្រតិបត្តិការតាមអនឡាញ ទូទាត់ និងងាយស្រួលដកសាច់ប្រាក់ជារៀងរាល់ថ្ងៃនិងគ្រប់ទីកន្លែង។ ប័ណ្ណឥណពន្ធផ្តល់ជូនអតិថិជននូវការចាត់ចែងសាច់ប្រាក់ដោយផ្ទាល់ពីគណនីសន្សំរបស់លោកអ្នក នៅធនាគារ អ អេច ប៊ី ពួកយើងអាចផ្តល់ជូនប័ណ្ណឥណពន្ធតាមជម្រើសរបស់លោកអ្នក!
មានអ្វីមួយសម្រាប់អ្នកនៅទីនេះ នោះគឺការរស់នៅក្នុងជីវិតដែលអ្នកចង់បានជាមួយនឹងប័ណ្ណឥណពន្ធណាមួយក្នុងចំណោមប័ណ្ណឥណពន្ធធនាគារ អ អេច ប៊ី។
លក្ខណៈពិសេសនិងអត្ថប្រយោជន៍
• ប្រើប្រាស់ប័ណ្ណឥណពន្ធវីសារបស់លោកអ្នកដើម្បីធ្វើការដកសាច់ប្រាក់ជាមួយម៉ាស៊ីនដកប្រាក់ស័្វយប្រវត្តិធនាគារ អ អេច ប៊ី ឬម៉ាស៊ីនដកប្រាក់ស័្វយប្រវត្តិទូទាំងសកលលោកនៅគ្រប់ទីកន្លែងដែលមានស្លាកសញ្ញាវីសា។
• ប្រើប្រាស់ប័ណ្ណឥណពន្ធវីសាដើម្បីធ្វើការទូទាត់សាច់ប្រាក់តាមម៉ាស៊ីន POS ឬសម្រាប់ការបញ្ជាទិញទំនិញតាមអនឡាញទូទាំងសកលលោកគ្រប់ទីកន្លែងដែលវីសាទទួលយក។
• រីករាយជាមួយការបញ្ចុះតម្លៃជាមួយពាណិជ្ជកររបស់វីសាទូទាំងសកលលោក។
• ងាយស្រួល និងមានសុវត្ថិភាពជាងការកាន់សាច់ប្រាក់
• ប្រតិបត្តិការទិញទំនិញលើម៉ាស៊ីនឆូតប័ណ្ណ អនឡាញ ប៉ះដើម្បីទូទាត់
• ជួយសម្រួលម៉ាស៊ីនដកប្រាក់ ២៤ម៉ោង
ប្រតិបត្តិការណ៍ | ចំនួនទឹកប្រាក់ |
ផ្ញើរប្រាក់ | |
គណនីខ្លួនឯង | ១០.០០០ ដុល្លារ |
គណនីផ្សេងទៀត | |
ការដកប្រាក់តាមម៉ាស៊ីន ATM | |
ចំនួនទឹកប្រាក់ដែលអាចដកបានជាទូទៅ តាមម៉ាស៊ីន ATM ធនគារ អ អេច ប៊ី (ក្នុង១ថ្ងៃ) | ៥.០០០ ដុល្លារ |
ចំនួនទឹកប្រាក់ដែលអាចដកបានជាអតិបរមាតាមម៉ាស៊ីន ATM ធនាគារ អ អេច ប៊ី (ក្នុង១ថ្ងៃ) | ១០.០០០ ដុល្លារ |
ចំនួនប្រតិបត្តិការដកប្រាក់តាមម៉ាស៊ីន ATM ធនាគារ អ អេច ប៊ី (ក្នុង១ថ្ងៃ) | ឥតកំណត់ |
ការទូទាត់តាមម៉ាស៊ីន POS | |
ចំនួនទឹកប្រាក់ដែលអាចទូទាត់ជាទូទៅ តាមម៉ាស៊ីន POS (ក្នុង១ថ្ងៃ) | ៥.០០០ ដុល្លារ |
ចំនួនទឹកប្រាក់ដែលអាចទូទាត់ជាអតិបរមា តាមម៉ាស៊ីន POS (ក្នុង១ថ្ងៃ) | ១០.០០០ ដុល្លារ |
ប្រតិបត្តិការទូទាត់តាម POS (ក្នុង១ថ្ងៃ) | ឥតកំណត់ |
ការទូទាត់ (តាម ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច) | |
ចំនួនទឹកប្រាក់ដែលអាចទូទាត់ជាទូទៅ តាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (ក្នុង១ថ្ងៃ) | ៥.០០០ ដុល្លារ |
ចំនួនទឹកប្រាក់ដែលអាចទូទាត់ជាអតិបរមា តាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (ក្នុង១ថ្ងៃ) | ១០.០០០ ដុល្លារ |
ប្រតិបត្តិការទូទាត់តាម ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (ក្នុង១ថ្ងៃ) | ឥតកំណត់ |
ថ្លៃសេវានិងការគិតថ្លៃ
ថ្លៃចេញប័ណ្ណ | ១៥ ដុល្លារ |
ថ្លៃសេវាប្រចាំឆ្នាំ | ៣០ ដុល្លារ |
ថ្លៃសេវាដូរកាតថ្មី | ១០ ដុល្លារ |
ថ្លៃសេវាលើការដកប្រាក់តាម ATM ធនាគារ អរ អេច ប៊ី | ឥតគិតថ្លៃ |
ការដកប្រាក់ តាមម៉ាស៊ីន ATM ធនាគារផ្សេងទៀត នៅក្នុងស្រុក | ៣ ដុល្លារ |
ការដកប្រាក់តាមម៉ាស៊ីន ATM នៅក្រៅប្រទេស | ២%,តិចបំផុត ៥ ដុល្លារ |
ការប្តូររូបិយប័ណ្ឌសម្រាប់ប្រតិបត្តិការដែលមានរូបិយប័ណ្ឌក្រៅពីដុល្លារ | ២% |
ការសងត្រលប់ សម្រាប់ប្រតិបត្តិការដែលមានរូបិយប័ណ្ណផ្សេង ក្រៅពីដុល្លារអាមេរិក | ១% នៃ ចំនួនសរុប |
ការពិនិត្យសមតុល្យតាមម៉ាស៊ីន ATM ធនាគារ អរ អេច ប៊ី | ឥតគិតថ្លៃ |
ការពិនិត្យសមតុល្យតាមម៉ាស៊ីន ATM/POS របស់ធនាគារផ្សេង | ០,៥០ ដុល្លារ |
ការធ្វើប្រតិបត្តិការ តែមិនជោគជ័យតាមម៉ាស៊ីន ATM/POS (ធនាគារ អ អេច ប៊ី ឬ ធនាគារផ្សេង) | ឥតគិតថ្លៃ |
ការបង្ខាំងទុកប័ណ្ណដោយម៉ាស៊ីន ATM ធនាគារផ្សេង (ដោយសារលេខសំងាត់មិនត្រឹមត្រូវឬ ប័ណ្ណផុតសុពលភាព) | ឥតគិតថ្លៃ |
ចំណាំ៖ ថ្លៃសេវាបានគិតពីប័ណ្ណឥណពន្ធដែលភ្ជាប់ទៅគណនីប្រាក់រៀលនឹងគិតស្មើទៅនឹងថ្លៃសេវាប្រាក់ដុល្លារ។
• ការកំណត់ចំនួនសម្រាប់ប័ណ្ណឥណពន្ធដែលភ្ជាប់ទៅគណនីប្រាក់រៀលស្មើនឹងការកំណត់ចំនួនប្រាក់ដុល្លារអាមេរិកដែលមានចែងក្នុងតារាងខាងលើ។
• អតិថិជនអាចជ្រើសរើសការកំណត់សម្រាប់ការដកប្រាក់ ការទូទាត់រហូតដល់ចំនួនអតិបរមាបាន។
លក្ខខណ្ឌអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយមិនមានការជូនដំណឹងជាមុនដល់អតិថិជន។
ខិត្តប័ណ្ណនេះត្រូវបានរៀបចំសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។
សិទ្ធិទទួលយកបាន
• អាយុចាប់ពី១៨ឆ្នាំឡើងទៅ
• អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន
• ភ្ជាប់ទៅគណនីសន្សំ