បង្កើនទ្រព្យសម្បត្តិ ព្រមទាំងការពារអនាគតហិរញ្ញវត្ថុ និងសុខភាពក្រុមគ្រួសារជាទីស្រលាញ់!


រីករាយជាមួយអត្រាការប្រាក់ពិសេសលើប្រាក់បញ្ញើមានកាលកំណត់ (Fixed Deposit) ភ្លាមៗ នៅពេលលោកអ្នកជ្រើសរើសកញ្ចប់សន្សំ រួមផ្សំជាមួយដំណោះស្រាយធានារ៉ាប់រងដ៏ស័ក្តិសមពី ក្រុមហ៊ុនធានារ៉ាប់រ៉ង ដាយ អុិឈិ ឡាយហ្វ៍  (Daiichi Life) តាមរយៈ ធនាគារ អ អេច ប៊ី (ខេមបូឌា)។

កាលបរិច្ឆេទយុទ្ធនាការ៖ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ (រយៈពេល ៣ខែ)

• លក្ខខណ្ឌចូលរួម៖ យុទ្ធនាការរួមគ្នារវាងប្រាក់បញ្ញើមានកាលកំណត់ និងធានារ៉ាប់រង (យុទ្ធនាការអត្រាការប្រាក់បន្ថែមពិសេស) នេះ គឺផ្តល់ជូនសម្រាប់អតិថិជនទាំងថ្មី និងចាស់ (រួមទាំងបុគ្គលិកធនាគារ និងអតិថិជនទូទៅ) ដែលបានជាវផលិតផលធានារ៉ាប់រងណាមួយរបស់ក្រុមហ៊ុនធានារ៉ាប់រ៉ង ដាយ អុិឈិ ឡាយហ្វ៍  (Daiichi Life) ក្រោមកិច្ចសហការភាពជាដៃគូរវាង ធនាគារ អ អេច ប៊ី (ខេមបូឌា) ជាមួយក្រុមហ៊ុន ដាយអ៊ិឈិ ឡាយហ្វ (Daiichi Life)

• ទឹកប្រាក់ និងរយៈពេលកំណត់៖ អតិថិជនដែលគ្រប់លក្ខខណ្ឌ អាចរីករាយជាមួយអត្រាការប្រាក់ពិសេសលើប្រាក់បញ្ញើមានកាលកំណត់ (FD) រយៈពេល ៣ខែ សម្រាប់គណនីជាប្រាក់ដុល្លារអាមេរិក (USD) ចាប់ពីចំនួនអប្បបរមា ១,០០០ ដុល្លារអាមេរិក រហូតដល់ចំនួនអតិបរមា ៥០,០០០ ដុល្លារអាមេរិក សំរាប់បណ្ណសន្យារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រ៉ង ដាយ អុិឈិ ឡាយហ្វ៍  (Daiichi Life) នីមួយៗដែលបានអនុម័តរួចរាល់

• សិទ្ធិទទួលបាន៖ រាល់បណ្ណសន្យារ៉ាប់រង ដាយអ៊ិឈិ ឡាយហ្វ ដែលគ្រប់លក្ខខណ្ឌនីមួយៗ មានសិទ្ធិទទួលបានការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ចំនួន ១ (មួយ) លើក ក្រោមយុទ្ធនាការនេះ ដោយអនុលោមទៅតាមខចែង និងលក្ខខណ្ឌដែលបានកំណត់។

• អត្រាការប្រាក់ពិសេស៖ អតិថិជនសេវាកម្មធនាគារលំដាប់វីអាយភី (Premier Banking) នឹងទទួលបានអត្រាការប្រាក់ពិសេសរហូតដល់ ៣,៥០% ក្នុងមួយឆ្នាំ ចំណែកឯអតិថិជនទូទៅ (Non-Premier Banking) នឹងទទួលបាន ៣,២៥% ក្នុងមួយឆ្នាំ (ខណៈពេលដែលអត្រាការប្រាក់ទូទៅនៅលើតារាងបច្ចុប្បន្នមានត្រឹមតែ ២,២៥% ក្នុងមួយឆ្នាំ ប៉ុណ្ណោះ)។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

 

ធានាអនាគតហិរញ្ញវត្ថុដ៏រឹងមាំរបស់អ្នកនៅថ្ងៃនេះជាមួយយើងខ្ញុំ។ សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់សាខាធនាគារ អ អេច ប៊ី ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់លេខទូរសព្ទឥតគិតថ្លៃ៖ ១៨០០-២០-៨១១៨។

ប្តូរទៅជា អ អេច ប៊ី ព្រីមៀ នៅថ្ងៃនេះ

សូមបំពេញក្នុងប្រអប់ខាងក្រោម ដើម្បីឱ្យយើងអាចទាក់ទងទៅអ្នកបាន។

ខ្ញុំទទួលស្គាល់ថាខ្ញុំបានអាន និងយល់ពីគោលការណ៍ឯកជនភាពតាមអ៊ីនធឺណិត ហើយដោយយល់ព្រមចំពោះ RHB Banking Group ដោយប្រើព័ត៌មានដែលខ្ញុំបានផ្តល់ជូនសម្រាប់គោលបំណងនៃការទាក់ទង

គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones