ទទួលយកសក្តានុពលហិរញ្ញវត្ថុរបស់អ្នក ជាមួយសេវាឥណទាន ធនាគារ អ អេច ប៊ី

 

សេវាឥណទាន ធនាគារ អ អេច ប៊ី៖ មិនថាលោកអ្នកកំពុងទិញផ្ទះជាលើកដំបូង ឬប្រើប្រាស់សេវាបុនហិរញ្ញប្បទាន ជាមួយលក្ខខណ្ឌដ៏ល្អប្រសើរសម្រាប់លោកអ្នក ឬតម្រូវការផ្នែកហិរញ្ញវត្ថុបន្ថែមប្រកបដោយភាពបត់បែននោះទេ ធនាគារ អ អេច ប៊ី នឹងសម្របសម្រួលដំណោះស្រាយសេវាឥណទានជូនលោកអ្នក។ សេវាឥណទានគេហដ្ឋានរបស់យើងខ្ញុំ ផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង ផ្តល់ជម្រើសនៃការសងដែលអាចបត់បែនបានតាមត្រូវការ និងធ្វើឱ្យលោកអ្នកគ្រប់គ្នាអាចចូលប្រើប្រាស់សេវាឥណទាននេះបាន។ សេវាបុនហិរញ្ញប្បទាន ជួយបន្ថយការទូទាត់សងរបស់អ្នកតិចជាមុន ឬទទួលបានឥណទានបន្ថែមទៀតតាមតម្រូវការ។  ឥណទានវិបារូបន៍ ផ្តល់ជូននូវឥណទានបន្ថែមងាយស្រួលភ្ជាប់ទៅគណនីរបស់លោកអ្នក។ ប្រើប្រាស់ជាមួយនឹងសេវាឥណទាន ធនាគារ អ អេច ប៊ី និងផ្តល់សក្តានុពលពិសេស ក្នុងដំណោះស្រាយហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃនេះ!

 

 

 

 

 

 កម្មវីធីប្រម៉ូសិន ឥណទានគេហដ្ឋាន និងសេវាបុនហិរញ្ញប្បទាន
ផលិតផល ឥណទាន
ប្រភេទផលិតផល ឥណទានគេហដ្ឋាន, ឥណទានមានកាលកំណត់ និងឥណទានវិបារូបន៍
អត្រាការប្រាក់ ឆ្នាំទី ១ និង៥៖ ចាប់ពី ៦,៦០% ក្នុងមួយឆ្នាំ
• ឆ្នាំទី៦ ឡើងទៅ៖ ៨,០០% ក្នុងមួយឆ្នាំ

បញ្ជាក់៖
• អត្រាការប្រាក់មូលដ្ឋាន ៨,០០% ក្នុងមួយឆ្នាំ។ ការបញ្ចុះតម្លៃ គឺបញ្ចុះទៅលើអត្រាការប្រាក់មូលដ្ឋាន។
• ការបញ្ចុះអត្រាការប្រាក់ គឺផ្តល់ជូនសម្រាប់ការរួមបញ្ចូលកញ្ចប់ផលិតផល ត្រឹមតែ៣ ប៉ុណ្ណោះ ក្នុងចំណោម ៤ ផលិតផលខាងលើ។ អត្រាការប្រាក់អប្បបរមាសម្រាប់កម្មវិធីប្រូម៉ូសិន គឺនៅត្រឹមតែ ៦,៦០% ប៉ុណ្ណោះក្នុងមួយឆ្នាំ សម្រាប់ពីរឆ្នាំដំបូង។
• សម្រាប់ឆ្នាំទី ៦ ឡើងទៅ ៨,០០% ក្នុងមួយឆ្នាំ។

កញ្ចប់ផលិតផល និងលក្ខខណ្ឌ
• សមាជិក Premier៖ ប្រាក់បញ្ញើរអប្បបរមា ៥០,០០០ដុល្លារអាមេរិក
• ធានារ៉ាប់រងអាយុជីវិត៖ បុព្វលាភអប្បបរមា ២,០០០ ដុល្លារអាមេរិក
• ការបើកប្រាក់បៀវត្សរ៍៖ កំពុងប្រើប្រាស់
• ការតម្តល់ប្រាក់៖ ស្មើនឹង ៣ ដងនៃចំនូនប្រាក់ត្រូវសងប្រចាំខែ និងរក្សាទុកចំនួន ១២ ខែ

បញ្ជាក់៖ អតិថិជនត្រូវចុះឈ្មោះ ឬទិញកញ្ចប់ផលិតផល នៅមុនពេលបញ្ចេញឥណទាន បើមិនដូច្នោះទេ អត្រាការប្រាក់មូលដ្ឋាន ឬអត្រាការប្រាក់ដែលបានអនុម័ត នឹងត្រូវផ្តល់ជូនជំនូសវិញ។
ទំហំឥណទាន • ឥណទានគេហដ្ឋាន៖ រហូតដល់ ៧០% នៃតម្លៃទ្រព្យធានាសរុប
• សេវាបុនហរិញ្ញប្បទាន៖ រហូតដល់ ៨០% នៃតម្លៃទ្រព្យធានាសរុប
រយៈពេលឥណទាន • ឥណទានគេហដ្ឋាន៖ រហូតដល់ ២៥ឆ្នាំ (អាយុអតិបរមា ៦០ឆ្នាំ) 
• ឥណទានមានកាលកំណត់៖ រហូតដល់ ១៥ឆ្នាំ (រយៈពេលឥណទានស្តង់ដារ ១០ ឆ្នាំ)សម្រាប់ទិញទ្រព្យសកម្ម និងបុនហិរញ្ញប្បទាន
• ឥណទានវិបារូបន៍៖ យោងតាមការត្រូតពិនិត្យប្រចាំឆ្នាំ 
លក្ខខណ្ឌពេញសិទ្ធិ •    ឥណទានគេហដ្ឋាន៖
-    និវាសជន និង/ឬ
-    អនិវាសជនដែលមានលិខិតបញ្ជាក់ទីលំនៅក្នុងប្រទេសកម្ពុជា

•    សេវាបុនហិរញ្ញប្បទាន៖
-    គ្រប់អតិថិជនចាស់ និងថ្មី របស់ធនាគារ អ អេច ប៊ី
-    អតិថិជនដែលកំពុងមានប្រើប្រាស់ឥណទានជាមួយស្ថាប័នផ្សេងយ៉ាងតិច ១២ខែ
-    អតិថិជនដែលមានប្រវត្តិបង់សងឥណទានបានល្អ យ៉ាងតិច១២ខែ

 

សុពលភាពនៃប្រម៉ូសិន៖ ចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦
ព័ត៌មានលម្អិតនៃលក្ខខណ្ឌ៖ TC of Loan Campaign 2025-EN.pdf

មតិយោបល់របស់អតិថិជន!

សូម​បំពេញ​ក្នុង​ប្រអប់​ខាងក្រោម ដើម្បី​ឱ្យ​យើង​អាច​ទាក់ទង​ទៅ​អ្នក​បាន។

លើសពីនេះ ខ្ញុំចង់ទទួលបានព័ត៌មានថ្មីៗ ការផ្តល់ជូនពិសេស និង/ឬ ការផ្ដល់ជូនផ្សេងៗទៀតទាក់ទងទៅនឹង ផលិតផល និង/ឬ សេវាកម្មដែលផ្តល់ដោយ ឬតាមរយៈធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក (ដែលរួមបញ្ចូលក្រុមហ៊ុនកាន់កាប់របស់ខ្លួន ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដែលពាក់ព័ន្ធណាមួយ រួមទាំងក្រុមហ៊ុនផ្សេងទៀត ដែល មានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការរួមបញ្ចូលគ្នា ការលក់ ឬការទិញយក) តាមរយៈការហៅទូរសព្ទ និងសារ SMS/MMS*។ ខ្ញុំទទួលស្គាល់ការយល់ព្រមរបស់ខ្ញុំក្នុងទម្រង់នេះ នឹងបដិសេធក្នុងការចុះ លេខទូរសព្ទបច្ចុប្បន្ន ឬអនាគត របស់ខ្ញុំជាមួយ National Do Not Call Registry ហើយបន្ថែមពីលើការយល់ព្រមផ្សេងទៀតដែលខ្ញុំអាចផ្តល់ជូនដល់ ធនាគារ អ អេច ប៊ី គ្រុប ទាក់ទងនឹង ការប្រមូល ប្រើប្រាស់ និង/ឬការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយពុំប៉ះពាល់ដល់សិទ្ធិរបស់ ធនាគារ អ អេច ប៊ី គ្រុប ក្នុងការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្រោមច្បាប់នោះទេ។

ចំណាំ*៖ សូមគូសប្រអប់ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានថ្មីៗ ការផ្ដល់ជូនពិសេស ការផ្ដល់ជូនផ្សេងៗទៀតពីធនាគារ អ អេច ប៊ី (ខេមបូឌា)​ ម.ក។

gowaveLogo

គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!

 gowaveQr

 

ស្កេនទាញយក

 

playstore

 

appstore