នេះជារបៀបចាប់ផ្តើមការវិនិយោគខណៈពេលដែលកំពុងតែធ្វើការក្នុងការងារដំបូងរបស់អ្នក
យើងរមែងយល់ថាការវិនិយោគអាចស្តាប់ទៅគួរឲ្យខ្លាចប្រសិនបើយើងមិនមែនជាអ្នកជំនាញខាងហិរញ្ញវត្ថុ ប៉ុន្តែវាមិនប្រាកដថា អញ្ចឹងទេ។ ទោះបីជាយើងមិនរកលុយបានច្រើនឬយើងកំពុងសងប្រាក់ឥណទាននិស្សិតក៏ដោយយើងគួរតែចាប់ផ្តើមវិនិយោគ ពេលយើងចាប់ផ្ដើមការងារដំបូងរបស់យើង។ ការចាប់ផ្ដើមវិនិយោគអាចស្ដាប់មកគួរឲ្យខ្លាចជាពិសេសប្រសិនបើយើងទើបតែចាប់ផ្តើមការងារថ្មី។ យើងប្រហែលជាគិតថាយើងត្រូវមានប្រាក់ច្រើនឬធ្វើជាអ្នកជំនាញផ្សារហ៊ុនដើម្បីវិនិយោគ ប៉ុន្តែតាមពិតនរណាក៏អាចចាប់ផ្ដើមវិនិយោគបានដែរទោះបីទើបមានការងារក៏ដោយ។
ដំបូងត្រូវប្រាកដថាយើងមានទុកប្រាក់មូលនិធិបន្ទាន់
យើងមិនចាំបាច់ត្រូវការប្រាក់រាប់លានដើម្បីចាប់ផ្តើមវិនិយោគទេ ប៉ុន្តែយើងគួរតែមានថវិការទំនុកបម្រុងសម្រាប់ពេលមានអាសន្ន។ត្បិតថាយើងគួរតែចាប់ផ្តើមវិនិយោគភ្លាមៗ វាសំខាន់ណាស់ដែលយើងមានថវិការមួយចំនួនសម្រាប់បណ្ដោះអាសន្ននៅក្នុងគណនីសន្សំរបស់យើងមុនពេលចាប់ផ្តើមបំបែកវារវាងប្រាក់សន្សំនិងប្រាក់វិនិយោគ។ យើងគួរតែទុកប្រាក់សន្សំចន្លោះពី ៣ទៅ៩ខែ នៃប្រាក់ចំណាយសរុប។
បន្ទាប់មកគិតពីគម្រោងចូលនិវត្តន៍
យើងគួរស្វែងយល់ពីកន្លែងធ្វើការយើងថាមានអត្ថប្រយោជន៍អ្វីខ្លះនាពេលអនាគត ជាពិសេសពេលយើងដល់អាយុដែលត្រូវចូលនិវត្តន៍ ។បើធ្វើការងាររដ្ឋ យើងនឹងមានប្រាក់បៀវត្សពេលចូលនិវត្តន៍ ប៉ុន្តែបើធ្វើការងារក្រុមហ៊ុនឯកជន គេអាចមានគម្រោងនានាដូច្នេះយើងគួរពិគ្រោះ ពិចារណាជាមួយនឹងខាងធនធានមនុស្សរបស់ក្រុមហ៊ុនដែលយើងកំពុងធ្វើការ។ បើសិនជាគេមិនផ្ដល់ប្រាក់បៀវត្សពេលយើងចាស់ទេ យើងអាចបើកគណនីមូលនិធិសោធននិវត្តន៍ខ្លួនយើងបាន។ នេះជាសេវាកម្មដែលមាននៅតាមធនាគារដែលផ្ដល់អត្រាការ ប្រាក់ច្រើនជាងគណនីសន្សំធម្មតាឆ្ងាយព្រោះវាសម្រាប់ពេលយើងប្រើប្រាស់ពេលយើងចូលនិវត្តន៍និងធ្វើការងារលែងបាន។ ព័ត៌មានទាក់ទងនឹងសេវានេះអាចរកបាននៅតាមគេហទំព័ររបស់ធនាគារនីមួយៗ។
យើងនៅតែអាចវិនិយោគបានទោះបីជាយើង នៅកំពុងសងប្រាក់កម្ចីឥណទាននិស្សិត
ធម្មតាយើងគិតថាបើយើងមានបំណុលអ្វីក៏ដោយ យើងគួរសងគេឲ្យអស់សិនចាំចាប់ផ្ដើមបង្វិលលុយនេះមកចំណាយលើអ្វីផ្សេង។ស្រដៀងគ្នានឹងនេះ បើយើងមានប្រាក់កម្ចីឥណទាននិស្សិតយើងមិនទាន់សងអស់ យើងប្រហែលជាគិតថាយើងត្រូវរង់ចាំរហូត ដល់វាត្រូវបានសងអស់មុនពេលយើងចាប់ផ្តើមវិនិយោគ ប៉ុន្តែវាមិនគួរជាករណីរាំងស្ទះយើងនោះទេ។ សមតុល្យរវាងបំណុលដែលមានការប្រាក់ទាបដូចជាប្រាក់កម្ចីឥណទាននិស្សិតនេះយើងអាចត្រូវបានដោះសងវាជាបណ្តើរៗ ជាមួយនឹងយុទ្ធសាស្ត្រវិនិយោគ។ យើងមិនចាំបាច់ទាល់តែសងឲ្យអស់ហើយទើបចាប់ផ្តើមវិនិយោគតាមក្រោយទេ។ ជាទូទៅរាល់ចំនួនទឹកប្រាក់ដែលយើងអាចយកទៅវិនិយោគបាននឹងជួយយើងនាពេលអនាគតព្រោះវានឹងកើនឡើងកាន់តែច្រើន។ ដូច្នេះហើយវាអាចប្រហែលជួយយើងសងប្រាក់ឥណទាននិស្សិតទាំងនោះនាពេលអនាគតទៀតប្រសិនបើយើងកើនបានសមតុល្យច្រើន។
ធ្វើការស្រាវជ្រាវដើម្បីទទួលបានទំនុកចិត្តកាន់តែច្រើនអំពីការវិនិយោគ
ប្រសិនបើយើងចង់ទទួលចាប់វិនិយោគបន្ថែម យើងត្រូវអប់រំខ្លួនយើងឲ្យច្បាស់ពីវា។ យុវជនភាគច្រើនមានទំនោរមើលតែឈ្មោះក្រុមហ៊ុនធំៗនៅពេលសម្រេចចិត្តថាត្រូវវិនិយោគទៅកន្លែងណាដែលអាចជាក្រុមហ៊ុនដែលមានសេវាកម្មយើងគ្រប់គ្នាស្គាល់ឬការស្វែងរកតាមអ៊ីនធើណិតដោយវាយដាក់ថាតើក្រុមហ៊ុនល្បីមួយណាគួរវិនិយោគ។ ការវិនិយោគលើក្រុមហ៊ុនធំៗមិនមែនជាជម្រើសអាក្រក់នោះទេអាស្រ័យលើទីផ្សារ។ ប៉ុន្តែដើម្បីធ្វើការសម្រេចចិត្តវិនិយោគដែលឈ្លាសវៃបំផុតដែលអាចធ្វើទៅបាន យើងគួរតែ
ចំណាយពេលវេលាដើម្បីធ្វើការស្រាវជ្រាវបន្តិចបន្តួចបន្ថែមផងដែរ។ យើងចង់ធ្វើឲ្យប្រាកដថាយើងមិនដាក់ទុនទាំងអស់ទៅលើ ហ៊ុនតែមួយ ដោយគ្មានមូលហេតុផ្សេងទៀតក្នុងការវិនិយោគ ក្រៅតែពីដោយសារយើងបានឃើញវាតាមអ៊ីនធើណិត ឬមិត្តយើងស្គាល់នរណាម្នាក់បានវិនិយោគទៅលើវានោះទេ។
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.
Start, grow, or upgrade your business with RHB Business Loans — tailored financing and expert support to drive your success. / test
RHB Premier gives you exclusive privileges, expert advice, and tailored services — so you can focus on living well.
RHB offers deposits, loans, and investments designed around you — because we understand your financial needs.