គន្លឹះ ៥ យ៉ាងសម្រាប់និស្សិត ក្នុងការសន្សំលុយ


ក្នុងនាមជានិស្សិតមួយរូប អ្នកទាំងអស់គ្នាប្រហែលជាមិនដែលត្រូវគិតអ្វីច្រើនក្រៅពីទៅរៀន ញ៉ាំអាហារ និងដើរលេងសប្បាយម្តងម្កាលនោះទេ។ តែបើគិតឲ្យបានដិតដល់ទៅ ស្អីក៏ត្រូវចាយលុយដែរ។ បើចង់ញ៉ាំអីជុំគ្នាឬដើរលេងជុំគ្នាជាមួយមិត្តភក្តិពេលនៅរៀន កុំឲ្យដាច់យ៉ៃរាល់ខែ យើងត្រូវចេះចាយវាយឲ្យឆ្លាតបន្តិច។ ការចេះគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អគឺជាគន្លឹះដែលនាំឲ្យជីវិតយើងរីកចម្រើន និងជោគជ័យនៅថ្ងៃអនាគត។ ក្រៅពីការចេះកំណត់ខ្ទង់ចំណាយខ្លួនឯងហើយ អ្នកទាំងអស់គ្នាអាចចាប់ផ្តើមដាក់គោលដៅសន្សំលុយបណ្តើរៗពីឥលូវទៅ ដោយអនុវត្តតាមវិធីទាំង ៥ នេះ៖

១. ទិញតែរបស់ចាំបាច់

កត់ត្រារបស់ដែលអ្នកចង់បានទុកក្នុងតារាងអីវ៉ាន់ចង់បាន (wish list) ហើយកំណត់គោលដៅសន្សំ ដើម្បីទិញវា។ ពេលដែលសន្សំបានហើយ អ្នកទាំងអស់គ្នាអាចពិចារណាម្តងទៀតថា តើពិតជាត្រូវការវាមែន ឬអត់។ បន្ទាប់ពីសម្រេចចិត្តហើយចាំកត់វាចូលក្នុងតារាងអីវ៉ាន់ត្រូវទិញ។ ពេលដើរផ្សារត្រូប្រកាន់ខ្ជាប់ទិញតែអ្វីដែលមានក្នុងតារាងត្រូវទិញប៉ុណ្ណោះ។ ធ្វើបែបនេះវាប្រសើរជាងការទិញតាមតែចិត្តនឹកឃើញហើយស្តាយលុយពេលទិញរួច។


២. កុំភ្លេចសួររកការបញ្ចុះតម្លៃសម្រាប់សិស្ស
កាតសិស្សរបស់អ្នកមានប្រយោជន៍ណាស់ពេលដើរទិញអីវ៉ាន់។ មានហាងជាច្រើន ដែលមានបញ្ចុះតម្លៃទំនិញសម្រាប់សិស្សនិស្សិត បើយើងបង្ហាញកាតសិស្សឲ្យគេ។ អញ្ចឹងហើយកុំភ្លេចយកកាតសិស្សទៅជាមួយពេលដើរផ្សារ ហើយសួររកការបញ្ចុះតម្លៃទាំងនេះផង។ បើកាបូបអាចដាក់លុយ និងវីសាកាតដើម្បីទិញអីវ៉ាន់បាន ថែមកាតសិស្សមួយទៀត ក៏វាមិនធ្ងន់កាបូបលុយដែរ។

៣. ទម្លាប់ឆុងកាហ្វេដោយខ្លួនឯង និងយកទឹកពីផ្ទះទៅរៀន

អ្នកណាមិនដឹងថា និស្សិតរវល់? ធ្វើកិច្ចការសាលាដាច់យប់ ហើយត្រូវវារទៅរៀនទាំងព្រលឹមទៀត ជីវិតរស់សឹងនឹងយកកាហ្វេជាមិត្តទៅហើយ។ តែបើរៀនឆុងកាហ្វេខ្លួនឯងបាន ប្រហែលជាអាចសន្សំលុយបាន ៣ ទៅ ៥ ដុល្លារាល់ព្រឹក។ ទម្រាំ ១ ឆ្នាំ អាចសន្សំបាន ១០០០ ទៅ ២០០០ ដុល្លារឯណោះ! ទឹកក៏អញ្ចឹងដែរ គួរណាមានដបមួយច្រកយកពីផ្ទះមកហើយបំពេញបន្ថែមពេលក្រោយៗទៀត។ ទឹកដបស្រួលទិញទេ តែមួយថ្ងៃៗផឹកតែទឹកដបក៏ជះលុយសាហាវដែរ។


៤. ធ្វើកំណត់ត្រាខ្ទង់ចំណាយ

កម្មវិធីលើទូរស័ព្ទដូចជា Money Lover និង Fortune City ជាដើម អាចជួយអ្នកទាំងអស់គ្នាកត់ត្រា និងគ្រប់គ្រងចំណាយបានយ៉ាងងាយស្រួល។ អាចចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីបង្កើតទម្លាប់កត់ត្រាខ្ទង់ចំណាយរបស់យើង។ បើយើងដឹងថាលុយយើងរត់ទៅណាខ្លះ យើងក៏អាចធ្វើផែនការគោលដៅសន្សំរបស់យើងមានប្រសិទ្ធិភាពតាមនោះដែរ។


៥. បង្កើតគណនីសន្សំមានការប្រាក់

ពេលដែលអ្នកទាំងអស់គ្នាមានខ្ទង់ចំណូលចំណាយ និងគោលដៅសន្សំច្បាស់លាស់ហើយ ទាំងអស់គ្នាគួរចាប់ផ្តើមបង្កើតគណនីសន្សំមានការប្រាក់សម្រាប់ដាក់ និងគ្រប់គ្រងលុយទាំងនេះ។ មានធនាគារច្រើនណាស់ដែលមានសេវាកម្មនេះ ហើយប្រាក់សន្សំរបស់ទាំងអស់គ្នានឹងក្លាយជាចំណូលអកម្មមួយផងដែរ។

គឺជាកម្មវិធី Mobile Banking App ដែលអនុញ្ញាតឱ្យអ្នកចូលប្រើ និងគ្រប់គ្រងគណនីធនាគាររបស់អ្នកតាមរយៈស្មាតហ្វូនរបស់អ្នក។ ក្រៅពីមុខងាររបស់ធនាគារ វាអាចជួយអ្នកក្នុងការផ្តល់គន្លឹះ និងល្បិចហិរញ្ញវត្ថុ សន្សំប្រាក់ពេលកំពុងសប្បាយ ធ្វើអ្វីបានជាច្រើនទៀត និងចំណាយពេលតិចក្នុងការព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុដ៏ស្មុគស្មាញ!
gowaveQr
ស្កេនទាញយក playstore appstore
gowavePhones