លោក ALEX LIM ENG KANG
អភិបាលប្រតិបត្តិ មិនឯករាជ្យ/នាយកប្រតិបត្តិ
ជនជាតិម៉ាឡេស៊ី
លោក Lim Eng Kang ត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិ មិនឯករាជ្យនៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។ លោក Alex ត្រូវបានតែងតាំងជានាយកប្រតិបត្តិ/ប្រធានធនាគារ អ អេច ប៊ី ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីបានបម្រើការជានាយកប្រតិបត្តិរងនៅធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។
លោក Alex បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Nebraska ទីក្រុង Lincoln សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ១៩៩៣។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងចូលរួមកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាន់ខ្ពស់ INSEAD នៅក្នុងឆ្នាំ ២០១៨។
លោក Alex មានបទពិសោធន៍ជាង ៣២ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ បទពិសោធន៍ជាច្រើនរបស់លោកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ មានកំណត់ត្រាយ៉ាងល្អនៅក្នុងអាជីពការងាររបស់លោកនៅធនាគារ អ អេច ប៊ី គ្រុប និងនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងរយៈពេល ១៩ ឆ្នាំចុងក្រោយនេះនៅធនាគារ អ អេច ប៊ី គ្រុប លោក Alex បានកាន់មុខតំណែងកម្រិតអ្នកដឹកនាំជាច្រើន ដូចជា ប្រធានផ្នែកបែងចែកផលិតសេវាកម្ម និងផលិតផល ទទួលខុសត្រូវគ្រប់គ្រងសាខាចំនួន ២០៨ នៅធនាគារ អ អេច ប៊ី គ្រុប នៅប្រទេសម៉ាឡេស៊ី ជានាយកប្រចាំតំបន់ភាគខាងជើង ប្រធានផ្នែកសហគ្រាសធុនតូច និងមធ្យមប្រចាំតំបន់ អ្នកគ្រប់គ្រងប្រចាំតំបន់ និងជាប្រធានធនាគារពាណិជ្ជប្រចាំតំបន់ផងដែរ។
មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី គ្រុប លោក Alex កាន់មុខតំណែងជាន់ខ្ពស់ជាច្រើនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក និងបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី។
លោក ONG CHONG SENG
ប្រធានផ្នែកវាយតម្លៃនិងត្រួតពិនិត្យឥណទាន
ជនជាតិម៉ាឡេស៊ី
លោក Ong Chong Seng (“Bryan”) បានចូលបម្រើការងារនៅធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤។ មុនពេលចូលបម្រើការងារនៅធនាគារ អ អេច ប៊ី លោក Bryan ធ្លាប់ជាអគ្គនាយករង និងជាប្រធានផ្នែកគ្រប់គ្រងឥណទានរបស់ធនាគារ RHB Bank Lao Sole Co Ltd ចាប់តាំងពីខែធ្នូ ឆ្នាំ 2020។
លោក Bryan បានចូលរួមជាមួយធនាគារ RHB Bank Berhad ជាប្រធានមជ្ឈមណ្ឌលធុរកិច្ចធនាគារពាណិជ្ជ Lebuh Pantai ប្រទេសម៉ាឡេស៊ី នៅមុនពេលលោកធ្វើដំណើរទៅបម្រើការងារផ្នែកសេវាកម្មធនាគារនៅក្រៅប្រទេស។
លោកBryanមានបទពិសោធន៍ជាង ១៥ ឆ្នាំនៅក្នុងផ្នែកពាក់ព័ន្ធឥណទានជាមួយធនាគារម៉ាឡេស៊ីមួយចំនួន។
លោកBryanបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកីឡាពីសាកលវិទ្យាល័យម៉ាឡាយ៉ា ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ លោកBryanក៏ត្រូវបានទទួលស្គាល់ក្រោមកម្មវិធី Omega និង Business Credit Professional (BCP) តាមរយៈការវាយតម្លៃសុពលភាពឥណទាន (“CVA”)។
លោក CAVIN YEAP KHOO HONG
ប្រធានផ្នែកហិរញ្ញវត្ថុ រតនាគារ និងយុទ្ធសាស្ត្រ
ជនជាតិម៉ាឡេស៊ី
លោក Cavin ត្រូវបានតែងតាំងជាប្រធានផ្នែកហិរញ្ញវត្ថុ រតនាគារ និងយុទ្ធសាស្រ្តនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០។ លោក Cavin ដឹកនាំមុខងារហិរញ្ញវត្ថុផ្សេងៗនៅក្នុងធនាគារ រួមទាំងការចាត់ចែងថវិកា ការរាយការណ៍ ការគ្រប់គ្រងមូលធន និងតារាងតុល្យការ សារពើពន្ធ និងលទ្ធកម្ម។
លោក Cavin មានបទពិសោធន៍ ជាច្រើនជាង ២១ ឆ្នាំក្នុងការប្រឹក្សាយោបលផ្នែកគណនេយ្យ និងការគ្រប់គ្រងសាជីវកម្ម ដែលរាប់បញ្ចូលទាំងសេវាកម្មនៅក្នុង គ្រុបធនាគារបរទេស និងក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ
មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោកមានតំណែងជាប្រធានផ្នែកផែនការអាជីវកម្ម និងវិភាគ, គ្រុប Retail Banking ,និងជាប្រធានស្តីទីសម្រាប់ផ្នែកយុទ្ធសាស្រ្តអតិថិជននៃគ្រុប Retail Banking។
លោកបានចូលបម្រើការងារជាមួយ RHB Group បន្ទាប់ពីបានធ្វើការនៅធនាគារបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី ដែលគាត់បានបំពេញការងារក្នុងតួនាទីជាច្រើនរួមមាន ជាប្រធានផ្នែក Retail Bank Finance និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន e2 Power Sdn Bhd ដែលជាសាខាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃគ្រុបរបស់ធនាគារបរទេស ។ លោកបានចាប់ផ្តើមអាជីពការងារជាមួយក្រុមហ៊ុន Ernst & Young របស់ចក្រភពអង់គ្លេស។
លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ដោយទទួលបានចណាត់ថ្នាក់កិត្តិយសថ្នាក់លេខ១ ពីសាកលវិទ្យាល័យម៉ែនឈេស្ទ័រ (Manchester) នៅចក្រភពអង់គ្លេស។ គាត់គឺជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញ នៅប្រទេសអង់គ្លេស និងប្រទេសវែល England & Wales (ICAEW)។
លោក HONG HAN CHUNG
ប្រធានផ្នែក Retail Banking
ជនជាតិម៉ាឡេស៊ី
លោក Hong ត្រូវបានតែងតាំងជាប្រធានផ្នែក Retail Banking ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។ លោក Hong មានបទពិសោធន៍ការងារជាង ១៤ ឆ្នាំនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ មុនពេលការតែងតាំងនេះ លោកគឺជាប្រធានប្រចាំតំបន់ភាគខាងជើងនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនៅក្នុងប្រទេសម៉ាឡេស៊ី។ បទពិសោធន៍ផ្សេងៗទៀតរបស់លោករួមមាន ជាប្រធានសាខានៅសាខាមួយចំនួន ក៏ដូចជាប្រធានផ្នែកលក់ផងដែរ។
លោក Hong មានវិញ្ញាបនប័ត្ររៀបចំផែនការហិរញ្ញវត្ថុ និងមានវិញ្ញាបនប័ត្រការពារអ្នកវិនិយោគ និងទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាល័យ Northern នៃប្រទេសម៉ាឡេស៊ី។
“ពង្រីកចក្ខុវិស័យ និងរក្សាស្ថេរភាពខណៈពេលដែលឆ្ពោះទៅមុខ” ពាក្យស្លោករបស់លោក Hong
លោក សុខ ឡេង
ប្រធានផ្នែកសាជីវកម្មធនាគារ
ជនជាតិខ្មែរ
លោក សុខ ឡេង បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី ជាប្រធានផ្នែកធនាគារសាជីវកម្មធនាគារ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨។ លោកទទួលខុសត្រូវលើការរៀបចំនិងអនុវត្តការអភិវឌ្ឍអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងផែនការសកម្មភាព ដើម្បីសម្រេចគោលដៅ គោលបំណង និងគោលនយោបាយប្រតិបត្តិការរបស់ធនាគារ។
មុនពេលចូលកាន់តំណែងនេះ លោកឡេង មានបទពិសោធន៍ផ្នែកលក់ជួរមុខរាប់បញ្ចូលទាំងតំណែងជាប្រធានទំនាក់ទំនង និងជាប្រធានផ្នែកធុរកិច្ចជាមួយធនាគារបរទេសចំនួនពីរដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង១៤ឆ្នាំ។
លោកបានបញ្ចប់ថ្នាក់បរិយញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ច(BBA) ជំនាញគ្រប់គ្រងធុរកិច្ចនៅឆ្នាំ២០០៥ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលធុរកិច្ច (MBA) ជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារនៅសកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០១០។
លោកបានបញ្ចប់វគ្គវាយតម្លៃជំនាញឥណទាន (CSA) ទទួលបានវិញ្ញាបនបត្រ OMEGA ពីកម្មវិធី ឧត្តមានុវត្តន៍ឥណទាន និងប្រាក់កម្ចីសកលនៅក្នុងឆ្នាំ២០១៤។
លោក ឈឹម សារ៉េត
ប្រធានផ្នែកប្រតិបត្តិការ
ជនជាតិខ្មែរ
លោក ឈឹម សារ៉េត បានចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ជាលើកដំបូង នៅក្នុងខែកក្កដា ឆ្នាំ២០០៩ ជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ លោកត្រូវបានតែងតាំងឱ្យកាន់តំណែងជាប្រធានផ្នែកប្រតិបត្តិការតាំងពីខែកក្កដា ឆ្នាំ២០១៩។ គាត់មានបទពិសោធន៍ការងារយៈពេល១៤ ឆ្នាំក្នុងវិស័យធនាគារ និង ០៤ ឆ្នាំជាសវនករខាងក្រៅជាមួយក្រុមហ៊ុន KPMG ក្នុងប្រទេសកម្ពុជា។
លោក សារ៉េត មានបទពិសោធន៍ និងការអនុវត្តយ៉ាងទូលំទូលាយផ្នែកអនុលោមភាព សវនកម្ម និងប្រតិបត្តិការ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យពីវិទ្យាស្ថានជាតិគ្រប់គ្រងនៅក្នុងឆ្នាំ២០០៣ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ហិរញ្ញវត្ថុពីវិទ្យាស្ថានអន្តរជាតិកម្ពុជានៅក្នុងឆ្នាំ២០០៦។
លោក សារ៉េត បានបញ្ចប់កម្រិតមូលដ្ឋាន ដែលទទួលស្គាល់ដោយACCA នៅក្នុងឆ្នាំ២០០៩ ហើយថែមទាំងទទួលបានវិញ្ញបនបត្រជំនាញសវនករផ្ទៃក្នុង (CIA) ពីវិទ្យាស្ថានសវនកម្មផ្ទៃក្នុង នៃចក្រភពអង់គ្លេសនៅក្នុងឆ្នាំ២០១៩ និងជាសមាជិកនៃវិទ្យាស្ថានសវនកម្មផ្ទៃក្នុងកម្ពុជា។
លោក ទូច ភា
ប្រធានផ្នែកធនធានមនុស្ស
ជនជាតិខ្មែរ
លោក ទូច ភា បានចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា)ម.ក នៅក្នុង ខែកុម្ភៈ ឆ្នាំ ២០២៥
ក្នុងមុខតំណែងជាប្រធានផ្នែកធនធានមនុស្ស។
លោក ភា មានបទពិសោធន៍ការងារជាង ១៧ ឆ្នាំនៅក្នុងមុខងារស្នូលដ៏សំខាន់ៗផ្នែក
របស់ធនធានមនុស្សជាមួយក្រុមហ៊ុនអន្តរជាតិ និងធនាគារមួយចំនួន រួមមានការជ្រើសរើសបុគ្គលិក ការអភិវឌ្ឍ
ន៍ទេពកោសល្យ ការរៀបចំធ្វើផែនការធនធានមនុស្ស ការគ្រប់គ្រងសមិទ្ធផលបុគ្គលិកការអនុវត្ត សំណង
និងអត្ថប្រយោជន៍បុគ្គលិក ទំនាក់ទំនងរវាង ភាពជាដៃគូអាជីវកម្មធនធានមនុស្សជាមួយយុទ្ធសាស្ត្រអាជីវកម្ម
និងទំនាក់ទំនងជាមួយបុគ្គលិក ជាមួយក្រុមហ៊ុនពហុជាតិ និងធនាគារផងដែរ ។
លោក ភា បានទទួលបរិញ្ញាបត្រជំនាញ ផ្នែកគ្រប់គ្រងធនធានមនុស្សពីសាកលវិទ្យាល័យ Maharishi Vedic
និងថ្នាក់អនុបណ្ឌិតជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យន័រតុន។
លោក MOHAMMAD ROSYIED BIN AB RAHMAN
ប្រធានផ្នែកគ្រប់គ្រងហានិភ័យ
ជនជាតិម៉ាឡេស៊ី
លោក Rosyied Rahman ត្រូវបានតែងតាំងជាប្រធានផ្នែកគ្រប់គ្រងហានិភ័យក្នុងឆ្នាំ ២០២០ និងមានភារកិច្ចគ្រប់គ្រងទាំងធនាគារ RHB (Cambodia) Plc. និង RHB Securities Plc.។
កាលពីមុនគាត់ក៏ធ្លាប់ជាផ្នែកមួយនៃក្រុមប្រតិបត្តិការគ្រប់គ្រងហានិភ័យប្រចាំ ការិយាល័យកណ្តាល នៃធនាគារ អ.អេចប៊ី ប៊ើហាដ (RHB Bank Berhad) នៅក្នុងប្រទេសម៉ាឡេស៊ី និងលោកមានបទពិសោធន៍ផ្នែកធនាគារជាងមួយទសវត្សរ៍ជាមួយធនាគារម៉ាឡេស៊ី និងធនាគារបរទេសផ្សេងទៀតនៅក្នុងអាជីពការងាររបស់គាត់។
លោកត្រូវបានទទួលស្គាល់ជាអ្នកជំនាញផ្នែកធនាគារដែលមានការទទួលស្គាល់ពីវិទ្យាស្ថាន Asian Institute of Chartered Banker និងទទួលបានសញ្ញាបត្រ ACCA ហើយក៏ជានិស្សិតដែលបានបញ្ចប់ការសិក្សា Bachelor Applied Accounting (Hon) ពី Oxford Brookes University។
សម្រាប់ចក្ខុវិស័យក្នុងការគ្រប់គ្រងហានិភ័យ របស់គាត់ គឺចង់បង្កើនកម្រិតវប្បធម៌ហានិភ័យ និងការយល់ដឹងកាន់តែខ្ពស់នៅក្នុងស្ថាប័ន ដោយធានាថា យើងធ្វើការរួមគ្នាដើម្បីការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ។
លោកស្រី សយ សុខលីណា
ប្រធានផ្នែកសេវាសាជីវកម្ម
ជនជាតិខ្មែរ
លោកស្រី សយ សុខលីណា បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០២១ ជាប្រធានផ្នែកសេវាសាជីវកម្ម។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី សុខលីណា ចូលមកបម្រើការជាមួយបទពិសោធន៍យ៉ាងទូលំទូលាយរយៈពេល ៩ ឆ្នាំពីឧស្សាហកម្មផ្សេងៗ រួមទាំងផ្នែកច្បាប់ សវនកម្ម ធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ លោកស្រីមានចំណេះដឹងផ្នែកអនុលោមភាពនៅក្នុងធនាគារ ច្បាប់ និងគោលនយោបាយក្នុងស្រុក និងអភិបាលកិច្ចសាជីវកម្ម។
មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោកស្រីមានបទពិសោធន៍ធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនសវនកម្មឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
លោកស្រី សុជាតិ កណិកា
ប្រធានផ្នែកគ្រប់គ្រងឥណទានត្រួតពិនិត្យ និងសម្របសម្រួលឥណទាន
ជនជាតិខ្មែរ
លោកស្រី សុជាតិ កណិកា នាំយកបទពិសោធន៍យ៉ាងទូលំទូលាយជាង ២៣ ឆ្នាំលើវិស័យទូរគមនាគមន៍ ធានារ៉ាប់រង និងវិស័យធនាគារ។ លោកស្រីរីករាយនឹងជំនាញរបស់គាត់ ក្នុងការគ្រប់គ្រងឥណទានតាំងពីឆ្នាំ ២០០៧ ដោយធ្វើការជាមួយធនាគារអន្តរជាតិល្បីៗពីប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកូរ៉េ។
ចាប់តាំងពីចូលរួមជាមួយ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក. ក្នុងឆ្នាំ ២០២២ លោកស្រី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបាននូវការគ្រប់គ្រងឥណទានប្រកបដោយប្រសិទ្ធភាព ជំរុញយុទ្ធសាស្រ្តស្តារឥណទានឡើងវិញ និងរក្សាបាននូវអធិការកិច្ចនិយ័តកម្ម និងត្រួតពិនិត្យ។
បន្ថែមលើទំនួលខុសត្រូវខាងលើ ការត្រួតពិនិត្យលើការដាក់សំណើ អធិការកិច្ចនិយ័តកម្ម ការបញ្ជូនរបាយការណ៍ CBC និងការធានាខ្ជាប់ខ្ចួន នូវអធិការកិច្ចនិយ័តកម្ម នៃធនាគារក្នុងស្រុក ក៏ត្រូវបានសម្របសម្រួលដោយលោកស្រីផងដែរ។
ភាពជាអ្នកដឹកនាំរបស់លោកស្រី ជំរុញការបង្កើតឱ្យមាននវានុត្តន៍ ក្នុងប្រតិបត្តិការឥណទាន និងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវសមិទ្ធផលនាៗ ស្របតាមគោលដៅរបស់ធនាគារ។
លោកស្រី គក ណារ៉េន
ប្រធានផ្នែកប្រតិបត្តិតាម
ជនជាតិខ្មែរ
លោកស្រី គក ណារ៉េន បានចាប់ផ្តើមតួនាទីជាប្រធានផ្នែកប្រតិបត្តិតាមនៅធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក. ក្នុងខែតុលា ឆ្នាំ ២០២៤ ។
លោកស្រី ណារ៉េន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជំនាញភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL)។ បច្ចុប្បន្នលោកស្រីកំពុងបន្តការសិក្សាកម្មវិធី ACCA ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុជំនាញ នៅសាលា CamED Business School។
លើសពីនេះទៀត លោកស្រីគឺជាបុគ្គលមានគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់លើផ្នែកអនុលោមតាមបទប្បញ្ញត្តិ ព្រមទាំងមានសញ្ញាប័ត្រផ្នែកប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កម្រិតខ្ពស់ ផ្នែកឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យាថ្មី ពីសមាគមអនុលោមតាមបទប្បញ្ញត្តិអន្តរជាតិ នៃចក្រភពអង់គ្លេស។
លោកស្រីក៏ជាបុគ្គលគុណវុឌ្ឍិដែលមានការទទួលស្គាល់ពីនិយ័តករបរធនបាលកិច្ចក្នុងឆ្នាំ២០២៤ផងដែរ ។
ជាមួយនឹងបទពិសោធន៍ជាង ១៧ ឆ្នាំ ក្នុងវិស័យធនាគារ លោកស្រីបានអភិវឌ្ឍចំណេះជំនាញយ៉ាងទូលំទូលាយ លើផ្នែក អនុលោមតាមបទប្បញ្ញត្តិ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជាការអនុវត្តច្បាប់នៃការរីកសាយភាយអាវុធមហាប្រល័យផងដែរ ។
មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក. លោកស្រីបានកាន់តួនាទីជាន់ខ្ពស់ជាច្រើននៅធនាគារនៅក្នុងស្រុក និងធនាគារដែលជាបុត្រសម្ព័ន្ធរបស់ធនាគារអន្តរជាតិក្នុងប្រទេសកម្ពុជាផងដែរ។
លោក ម៉ែន ណារិទ្ធ
ប្រធានផ្នែកសវនកម្មផ្ទៃក្នុង
ជនជាតិខ្មែរ
លោក ម៉ែន ណារិទ្ធ បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.កក្នុងខែសីហា ឆ្នាំ ២០១៩ ជាប្រធានសវនកម្មផ្ទៃក្នុង។ លោកណារិទ្ធ មានបទពិសោធន៍ជាង ១៧ ឆ្នាំនៅក្នុងផ្នែកសវនកម្មជាមួយធនាគារឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងជាមួយក្រុមហ៊ុនគណនេយ្យអន្តរជាតិដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនគណនេយ្យអន្តរជាតិធំៗចំនួន ៤ គឺក្រុមហ៊ុន KPMG កម្ពុជា។ លោកមានបទពិសោធន៍ និងការអនុវត្តជាច្រើន ផ្នែកសវនកម្ម នៅក្នុងឧស្សាហកម្មផ្សេងៗ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ។
លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្នភ្នំពេញ ដោយទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគណិតវិទ្យា ក្នុងឆ្នាំ១៩៩៩ បន្ទាប់មកបានបញ្ចប់ថ្នាក់ ACCA កម្រិតមូលដ្ឋាន នៅក្នុងឆ្នាំ២០០៩។
លោកត្រូវបានទទួលស្គាល់ទាក់ទងទៅនឹងជំនាញឥណទានពី Omega Performance Corporation នៅក្នុងឆ្នាំ ២០១៤។ លោកក៏បានទទួលវិញ្ញាបនប័ត្រគណនេយ្យករផ្នែកគ្រប់គ្រង (Certified Management Accountants Certification) ពី Institute of Certified Management Accountants នៃប្រទេសអូស្ត្រាលី និងវិញ្ញាបនបត្រធនាគារិកអាជីព (Professional Banker Certification) ពី Asian Institute of Chartered Bankers នៅក្នុងឆ្នាំ ២០១៨ ផងដែរ។