ក្រុមប្រឹក្សាភិបាល

លោក CHIN YOONG KHEONG

អភិបាលឯករាជ្យ មិនប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល
ជនជាតិម៉ាឡេស៊ី

លោក Chin Yoong Kheong (“លោក Chin”) ត្រូវបានតែងតាំងជាអភិបាលឯករាជ្យមិនប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក  នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

លោក Chin គឺជាប្រធានគណៈកម្មការហានិភ័យ និងគណៈកម្មការឥណទាន ព្រមទាំងជាសមាជិកនៃគណៈកម្មការសវនកម្ម និងគណៈកម្មការតែងតាំងនិងផ្ដល់តម្លៃការ។

លោក Chin ត្រូវបានតែងតាំងជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារវិនិយោគ អ អេចប៊ី (RHB Investment Bank) នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៦។ បន្ទាប់មក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជាអភិបាលឯករាជ្យ មិនប្រតិបត្តិជាន់ខ្ពស់ នៃធនាគារវិនិយោគ អ អេច ប៊ី ។ បច្ចុប្បន្ន លោក ក៏ជាប្រធានគណៈកម្មការហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល នៅ ធនាគារវិនិយោគ អ អេច ប៊ី ផងដែរ។

លោក Chin ទទួលបានបរិញ្ញាបត្រកិត្តិយសផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ លីដស៍ និងជាសមាជិកនៅវិទ្យាស្ថានគណនេយ្យករវិជ្ជាជីវៈនៅអង់គ្លេស និងវែលស៍ ព្រមទាំងជាសមាជិកនៅវិទ្យាស្ថានគណនេយ្យករសាធារណៈវិជ្ជាជីវៈម៉ាឡេស៊ី និងនៅវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣ លោក Chin បានចូលនិវត្តន៍ពីតំណែងជាដៃគូរបស់ក្រុមហ៊ុន KPMG ជាក្រុមហ៊ុនសវនកម្មមួយដែលឈានមុខគេ បន្ទាប់ពីបានបម្រើការក្នុងក្រុមហ៊ុននេះអស់រយៈពេលជាង ៣៤ ឆ្នាំ នៅចក្រភពអង់គ្លេស វៀតណាម និងម៉ាឡេស៊ី។ បទពិសោធន៍ជាច្រើនរបស់លោក គឺពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាអាជីវកម្មផ្នែកយុទ្ធសាស្រ្ត ធនធានមនុស្ស និងការបង្កើនលទ្ធផល រហូតដល់វិស័យសាធារណៈ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអ្នកប្រើប្រាស់ ឧស្សាហកម្ម និងវិស័យហិរញ្ញវត្ថុផងដែរ។  

នៅក្នុងអាជីពដ៏យូរអង្វែងជាមួយនឹងក្រុមហ៊ុន KPMG លោក Chin មានបទពិសោធន៍ច្រើននៅក្នុងផ្នែកសវនកម្ម មុននឹងចាប់យកជំនាញពន្ធដារអស់រយៈពេល ១៤ ឆ្នាំ។ លោកទទួលខុសត្រូវបង្កើតសេវាកម្មប្រឹក្សារបស់ក្រុមហ៊ុន KPMG បន្ទាប់មក បានដឹកនាំសេវាកម្មប្រឹក្សារបស់ក្រុមហ៊ុននេះ រយៈពេលជាង ៧ ឆ្នាំ។

លោក ក៏ជាអភិបាលនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម អ អេច ប៊ី (RHB Asset Management Sdn Bhd) ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអន្តរជាតិអ៊ិស្លាម អ អេច ប៊ី (RHB Islamic International Asset Management Berhad)  ធនាគារ អ អេច ប៊ី ឡាវ (RHB Bank Lao Sole  Co.,  Ltd)  ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក. និងក្រុមហ៊ុន Ayer Holdings Berhad ជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនកូឡាឡាំពួរ។

លោក LIM CHENG TECK

អភិបាលឯករាជ្យ មិនប្រតិបត្តិ
ជនជាតិសិង្ហបុរី

លោក Lim Cheng Teck ("លោក Lim") ត្រូវបានតែងតាំងជាអភិបាល ឯករាជ្យ មិនប្រតិបត្តិ នៃ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣។ លោក Lim  គឺជាប្រធានគណៈកម្មការសវនកម្ម និងគណៈកម្មការតែងតាំងនិងផ្តល់តម្លៃការ ព្រមទាំងជាសមាជិកនៃគណៈកម្មការឥណទាន និងគណៈកម្មការហានិភ័យ។

លោក Lim បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច មកពីសាកលវិទ្យាល័យប្រ៊ូណែល (Brunel University) នៅចក្រភពអង់គ្លេស និងបរិញ្ញាបត្រមកពីសាកលវិទ្យាជាតិសិង្ហបុរី។

លោក Lim មានបទពិសោធន៍ជាង ៣ ទសវត្សរ៍ ជាពិសេសនៅក្នុងវិស័យធនាគារ នៅក្នុងតំបន់ និងប្រទេសចិន ដោយកាន់មុខតំណែងជាន់ខ្ពស់ រួមមាន ប្រធានផ្នែកប្រតិបត្តិការ នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល។ លោក Lim ធ្លាប់ធ្វើជាអគ្គនាយកប្រចាំតំបន់ អាស៊ាន នៅធនាគារ Standard Chartered Bank។ លោកបានចូលបម្រើការងារនៅ ធនាគារ Standard Chartered Bank ជាលើកដំបូងក្នុងឆ្នាំ ១៩៨៨ ហើយកាន់តំណែងជាច្រើននៅក្នុងផ្នែកធនាគារសាជីវកម្ម មុនពេលត្រូវបានតែងតាំងជានាយកផ្នែកប្រតិបត្តិការនៃធនាគារ Standard Chartered Bank (China) Ltd នៅក្នុងឆ្នាំ២០០៥។ បន្ទាប់មក នៅក្នុងឆ្នាំ ២០០៦ លោកត្រូវបានតែងតាំងជាអគ្គនាយកនៃធនាគារ Standard Chartered Bank (Singapore) Ltd។ លោក ត្រលប់ទៅប្រទេសចិនវិញក្នុងឆ្នាំ២០០៩ ដើម្បីកាន់តំណែងជាអគ្គនាយក និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល ធនាគារ Standard Chartered Bank (China) Ltd ។

លោកបានបម្រើការងារជាក្រុមប្រឹក្សាភិបាលក្នុងក្រុមហ៊ុនបុត្តសម្ព័ន្ធជាច្រើនរបស់ធនាគារ Standard Chartered Bank រួមមាន ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ Standard Chartered Bank (Mauritius) Ltd ធនាគារ Standard Chartered Bank (Thailand) Ltd និង ធនាគារ Standard Chartered Bank (Singapore) Ltd ជាអនុប្រធាននៃធនាគារ Standard Chartered (Malaysia) Ltd ព្រមទាំងជាប្រធានស្នងការ(President Commissioner) នៅ ធនាគារ PT Bank Permata នៅប្រទេសឥណ្ឌូនេស៊ី។ លោកក៏ធ្លាប់ធ្វើជាអភិបាលមិនប្រតិបត្តិនៃធនាគារ Standard Chartered Bank (Taiwan) Ltd ផងដែរ។

លោក Lim ធ្លាប់បានបម្រើការជាអភិបាលនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Clifford Capital Pte Ltd និងនៅសភាពាណិជ្ជកម្មអន្តរជាតិសិង្ហបុរី ព្រមទាំងជាអភិបាលនៃមូលនិធិអន្តរជាតិសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សានៃវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសសិង្ហបុរី និងសហព័ន្ធនិយោជិតជាតិសិង្ហបុរី។

Kevin Vijendren Davies

Non-Independent Non-Executive Director
Malaysian

Mr Kevin Vijendren Davies (“Kevin”) was appointed as Non-Independent Non-Executive Director of RHB Bank (Cambodia) Plc (“RHBBCP”)’s Board of Directors on 20 October 2025.


Kevin was appointed as the Managing Director/Chief Executive Officer of RHB Investment Bank Berhad (RHB Investment Bank) on 1 August 2024. In this role, Kevin is responsible for spearheading the Group’s Investment Banking business in Malaysia and the region with the aim of growing and delivering shareholder returns by achieving financial targets, ensuring operational excellence and expanding the RHB Investment Bank franchise. In addition, he oversees the RHB Group’s Asset Management and Trustees businesses to enhance collaboration and drive synergies across capital market activities.


Prior to joining RHB Investment Bank, Kevin was with Maybank Investment Bank since 2000 where he held various senior leadership roles as Head, Investment Banking & Advisory and Managing Director, Client Coverage. He began his career at Ernst & Young in 1998.

Kevin holds a Bachelor of Arts (Honours) degree from the University of Kent, United Kingdom (UK) as well as a Postgraduate Diploma in Business from the University of Strathclyde, UK. In addition, he is a Chartered Banker with the Asian Institute of Chartered Bankers.

លោក Danny Quah Boon Leng

អភិបាល មិនឯករាជ្យ មិនប្រតិបត្តិ
ជនជាតិសិង្ហបុរី 

លោក Danny Quah Boon Leng ត្រូវបានតែងតាំងជាអភិបាលមិនឯករាជ្យ មិនប្រតិបត្តិនៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ លោក Danny ក៏ជាសមាជិកនៃគណៈកម្មការឥណទានរបស់ធនាគារផងដែរ។

លោក Danny បានចូលរួមជាមួយ RHB Singapore ក្នុងមុខតំណែងជានាយកប្រតិបត្តិ និងជាប្រធានប្រចាំប្រទេសសិង្ហបុរី នៅខែកុម្ភៈ ឆ្នាំ ២០១៩ ហើយដឹកនាំការបង្កើត និងអនុវត្តយុទ្ធសាស្រ្តអាជីវកម្មសម្រាប់អាជីវកម្មជារួមរបស់ អ អេច ប៊ី នៅសិង្ហបុរី  រួមមានធនាគារពាណិជ្ជ ធនាគារវិនិយោគ និងការគ្រប់គ្រងទ្រព្យសកម្ម។

លោក Danny ទទួលខុសត្រូវជំរុញការបង្កើនប្រាក់ចំណេញ និងកំណើនអាជីវកម្មសម្រាប់ធនាគារ អ អេច ប៊ី នៅប្រទេសសិង្ហបុរី និងកិច្ចសហការគ្នារវាងបណ្តាញ អ អេច ប៊ី នៅក្នុងតំបន់ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកធុរកិច្ចផ្សេងទៀតរនៅក្នុង អ អេច ប៊ី គ្រុប ដើម្បីបង្កើនឱកាស និងកិច្ចសហការគ្នាឱ្យបានខ្ពស់ជាអតិបរមា។

លោក Danny មានបទពិសោធន៍ជិត ៣០ ឆ្នាំនៅក្នុងវិស័យធនាគារ ដោយកាន់មុខតំណែងជាន់ខ្ពស់ជាច្រើនជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ដូចជា ធនាគារ Standard Chartered Bank ក្រុមហ៊ុនសេវាឥណទាន Fullerton និងធនាគារកាណាឌីយ៉ា នៅទូទាំងប្រាំប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បទពិសោធន៍នៅក្នុងអាជីពរបស់លោក  រួមបញ្ចូលទាំងបទពិសោធន៍ជាង ១០ ឆ្នាំ នៅក្នុងមុខតំណែងជានាយកប្រតិបត្តិ និងជាប្រធានប្រចាំប្រទេស។

លោក Danny ទទួលបានបរិញ្ញាបត្រផ្នែកវិស្វកម្មប្រព័ន្ធព័ត៌មានវិទ្យាពីមហាវិទ្យាល័យ Imperial វិទ្យាសាស្ត្រ បច្ចេកវិទ្យា & វេជ្ជសាស្ត្រ នៅទីក្រុងឡុងដ៍។

Mr. Daniel Yeo Choon Hui

លោក Daniel Yeo Choon Hui

អគ្គនាយក ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក
ជនជាតិសិង្ហបុរី

លោក Daniel មានបទពិសោធន៍ជាង ២៥ ឆ្នាំក្នុងវិស័យធនាគារ ដោយមានជំនាញខ្លាំងផ្នែកធនាគារពាណិជ្ជកម្ម និងគ្រប់គ្រងសាខា រួមមាន ការផ្តល់ឥណទានគ្មានទ្រព្យធានា ការកំណត់យុទ្ធសាស្ត្រផលិតផល និង ការគ្រប់គ្រងផលបត្រ។


មុនពេលចូលរួមជាមួយ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោកបានធ្វើការនៅធនាគារ អ អេច ប៊ី ក្នុងប្រទេសសិង្ហបុរីជាង ៨ឆ្នាំ ក្នុងនោះលោកធ្វើ ជាសមាជិកនៃគណៈគ្រប់គ្រងអស់រយៈពេល ៧ ឆ្នាំ។ លោកមានភារកិច្ចជាអ្នកដឹកនាំធនាគារផ្នែកពាណិជ្ជកម្ម ផ្នែកផលិតផលអាជីវកម្ម និងផ្នែកធនាគារប្រតិបត្តិការ នៅធនាគារ អ អេច ប៊ី សិង្ហបុរី ដោយ ត្រួតពិនិត្យទៅលើដំណោះស្រាយសេវាធនាគារអាជីវកម្ម នៅគ្រប់វិស័យទាំងអស់។


លោក Daniel ក៏ធ្លាប់ជានាយកប្រតិបត្តិការ នៃកម្មវិធីផ្តល់ប្រាក់កម្ចីទៅវិញទៅមក (Peer-to-Peer Lending Platform) មុនពេលលោកធ្វើជាប្រធានផ្នែកសហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អ អេច ប៊ី សិង្ហបុរី ក្នុងខែកុម្ភៈ ឆ្នាំ២០១៧។ លោកក៏ធ្លាប់ធ្វើការជាប្រធានផ្នែកផលិតផលប្រចាំតំបន់នៅធនាគារមួយនៅក្នុងប្រទេសសិង្ហបុរី និងធ្លាប់បម្រើការនៅធនាគារអន្តរជាតិមួយចំនួនដោយកាន់តំណែងផ្សេងៗ ទាក់ទងនឹងផ្នែកធនាគារពាណិជ្ជកម្ម តាំងពីចាប់ផ្តើមអាជីពរបស់លោក។