សមាសភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់

Mr. Daniel Yeo Choon Hui

លោក Daniel Yeo Choon Hui

អគ្គនាយក ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក
ជនជាតិសិង្ហបុរី

លោក Daniel មានបទពិសោធន៍ជាង ២៥ ឆ្នាំក្នុងវិស័យធនាគារ ដោយមានជំនាញខ្លាំងផ្នែកធនាគារពាណិជ្ជកម្ម និងគ្រប់គ្រងសាខា រួមមាន ការផ្តល់ឥណទានគ្មានទ្រព្យធានា ការកំណត់យុទ្ធសាស្ត្រផលិតផល និង ការគ្រប់គ្រងផលបត្រ។


មុនពេលចូលរួមជាមួយ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោកបានធ្វើការនៅធនាគារ អ អេច ប៊ី ក្នុងប្រទេសសិង្ហបុរីជាង ៨ឆ្នាំ ក្នុងនោះលោកធ្វើ ជាសមាជិកនៃគណៈគ្រប់គ្រងអស់រយៈពេល ៧ ឆ្នាំ។ លោកមានភារកិច្ចជាអ្នកដឹកនាំធនាគារផ្នែកពាណិជ្ជកម្ម ផ្នែកផលិតផលអាជីវកម្ម និងផ្នែកធនាគារប្រតិបត្តិការ នៅធនាគារ អ អេច ប៊ី សិង្ហបុរី ដោយ ត្រួតពិនិត្យទៅលើដំណោះស្រាយសេវាធនាគារអាជីវកម្ម នៅគ្រប់វិស័យទាំងអស់។


លោក Daniel ក៏ធ្លាប់ជានាយកប្រតិបត្តិការ នៃកម្មវិធីផ្តល់ប្រាក់កម្ចីទៅវិញទៅមក (Peer-to-Peer Lending Platform) មុនពេលលោកធ្វើជាប្រធានផ្នែកសហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អ អេច ប៊ី សិង្ហបុរី ក្នុងខែកុម្ភៈ ឆ្នាំ២០១៧។ លោកក៏ធ្លាប់ធ្វើការជាប្រធានផ្នែកផលិតផលប្រចាំតំបន់នៅធនាគារមួយនៅក្នុងប្រទេសសិង្ហបុរី និងធ្លាប់បម្រើការនៅធនាគារអន្តរជាតិមួយចំនួនដោយកាន់តំណែងផ្សេងៗ ទាក់ទងនឹងផ្នែកធនាគារពាណិជ្ជកម្ម តាំងពីចាប់ផ្តើមអាជីពរបស់លោក។


Svoeuy Ponnakrath

Svoeuy Ponnakrath

Chief Financial Officer
Cambodian

Mr. Svoeuy Ponnakrath has over 20 years of experience across the banking, financial services, and corporate sectors in Cambodia. Prior to joining RHB Bank (Cambodia) Plc, he held senior executive positions, including Chief Financial Officer and Chief Operations Officer at commercial banks in Cambodia, overseeing functions such as Finance, Treasury, Operations, Credit, Business, and Human Resources.

He has extensive experience in financial management, strategic planning, operational improvement, and business transformation, with exposure to working with international financial institutions across Asia and Europe. Throughout his career, he has led various initiatives aimed at strengthening operational efficiency, financial performance, and sustainable business growth.

Mr. Ponnakrath holds an International MBA from Audencia Business School in France. He is also a Chartered Banker (CB), a Fellow Chartered Certified Accountant (FCCA), a certified Project Management Professional (PMP), and a holder of the Certificate of Management Excellence (CME) from Harvard Business School.


លោក អ៊ីវ រ៉ាណ្ណារិទ្ធ

ប្រធានផ្នែកធនាគារអាជីវកម្ម និងប្រតិបត្តិការ
ជនជាតិខ្មែរ

លោក រ៉ាណ្ណារិទ្ធ ត្រូវបានតែងតាំងជាប្រធានផ្នែកធនាគារអាជីវកម្ម និងប្រតិបត្តិការ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។ 

លោក រ៉ាណ្ណារិទ្ធ ជួយលោកអគ្គនាយក ក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ និងអនុវត្តគម្រោងយុទ្ធសាស្តនានា ដើម្បីជំរុញកំណើនអាជីវកម្មរបស់ធនាគារ។ លោក មានបទពិសោធន៍ជាង ១៥ ឆ្នាំ ជាមួយ អ អេច ប៊ី គ្រុប រួមមានតួនាទីពីមុនជា អគ្គនាយកក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក។ លោក រ៉ាណ្ណារិទ្ធ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក ឱ្យក្លាយទៅជាក្រុមហ៊ុនមូលមត្រមួយដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

លោក រ៉ាណ្ណារិទ្ធ ក៏ធ្លាប់ធ្វើជាប្រធានសមាគមក្រុមហ៊ុនមូលបត្រកម្ពុជាផងដែរ ពីខែសីហា ឆ្នាំ២០២៣ ដល់ ខែមិថុនា ឆ្នាំ២០២៥។

លោក រ៉ាណ្ណារិទ្ធ មានបរិញ្ញាបត្រវិទ្យាសាស្ត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងគម្រោងអន្តរជាតិ ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រ SKEMA  និងបរិញ្ញាបត្រជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Lumière Lyon II។


លោក ហុង ប៊ុនរឿត

លោក ហុង ប៊ុនរឿត

ប្រធានផ្នែកធនាគារអាជីវកម្ម
ជនជាតិខ្មែរ

លោក ហុង ប៊ុនរឿត មានតួនាទីជាប្រធានផ្នែកធនាគារអាជីវកម្ម ដោយដឹកនាំគម្រោងយុទ្ធសាស្ត្រផ្តោតលើវិស័យធន់នឹងវិបត្តិ ពិពិធកម្មផលបត្រ និងកំណើនប្រកបដោយចីរភាព។ លោកមានបទពិសោធន៍ជាង ១៩ ឆ្នាំក្នុងវិស័យធនាគារពាណិជ្ជ ធនាគារអាជីវកម្ម និងហានិភ័យឥណទាន។

 

មុនពេលចូលបម្រើការងារជាមួយ អ អេច ប៊ី (ខេមបូឌា) ម.ក លោក ប៊ុនរឿត ធ្លាប់មានតួនាទីដឹកនាំសំខាន់ៗ រួមមាន ជាប្រធានផ្នែកធនាគារពាណិជ្ជ និងជាប្រធានផ្នែកធនាគារសហគ្រាសធុនតូច និងធុនមធ្យមនៅធនាគារនាំមុខគេនៅក្នុងតំបន់។ លោកមានជំនាញផ្នែកអភិបាលកិច្ចឥណទាន ដោយធ្លាប់ធ្វើជាសមាជិកនៃគណៈកម្មាធិការឥណទានដែលមានសិទ្ធិច្រើនក្នុងការអនុម័តឥណទាន ត្រួតពិនិត្យសេចក្តីសម្រេចឥណទាន និងគុណភាពឥណទាន។

 

នៅមុននោះទៀត លោក ប៊ុនរឿត ក៏ធ្លាប់ធ្វើការនៅក្នុងផ្នែកត្រួតពិនិត្យឥណទាន និងប្រមូលឥណទាន នៅធនាគារពាណិជ្ជមួយទៀតនៅក្នុងប្រទេសកម្ពុជា។ លោកមានប្រវិត្តការសិក្សាផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ព្រមទាំងបានបញ្ចប់កម្មវិធីសិក្សាជាច្រើនជំនាញដឹកនាំកម្រិតតំបន់ នៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដូចជា កម្មវិធីធនាគារិក (Accelerated Universal Banker- AUB) ពីសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ។

 

 

លោកស្រី Lam Puay Yee (Elinda)

ប្រធានផ្នែកសេវាធនាគារបុគ្គល
ជនជាតិសិង្ហបុរី

លោកស្រី Lam មានបទពិសោធន៍ជាង ២៥ ឆ្នាំក្នុងវិស័យសេវាធនាគារបុគ្គល ក្នុងតួនាទីជាថ្នាក់ដឹកនាំផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ ការរៀបចំឡើងវិញនូវដំណើរការអាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងប្រត្តិបត្តិតាមនៅក្នុងផ្នែកបែងចែកផលិតផល/សេវាកម្មធនាគារផ្សេងៗ ដូចជា ការលក់សេវាកម្មគ្រប់គ្រងទ្រព្យ និងប្រតិបត្តិការធនាគារ។

មុនពេលចូលបម្រើការងារនៅធនាគារ អអេចប៊ី (ខេមបូឌា) ម.ក លោកស្រី ធ្លាប់ធ្វើជាប្រធានផ្នែកបែងចែកផលិតផល សេវាកម្ម និងដំណើរការ នៅធនាគារ អេអេចប៊ី សិង្ហបុរី ដោយមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគម្រោងពង្រឹងអាជីវកម្ម។ ដោយចាប់ផ្តើមការងារនៅឆ្នាំ២០២០លោកស្រី Lam ទទួលបានជោគជ័យក្នុងការដឹកនាំការធ្វើទំនើបកម្មលើបណ្តាញសាខាសេវាធនាគារបុគ្គល រៀបចំឡើងវិញលើដំណើរការសេវាកម្មអតិថិជន ធ្វើឱ្យដំណើរការប្រតិបត្តិការមានប្រសិទ្ធភាពបំផុត និងបង្កើនស្តង់ដារសេវាកម្ម។

ក្រៅពីតួនាទីកែប្រែពង្រឹងសាខា លោកស្រី Lam មានតួនាទីជាច្រើនទៀតនៅក្នុងផ្នែកសេវាធនាគារបុគ្គល នៅធនាគារជាច្រើននៅក្នុងប្រទេសសិង្ហបុរី ដោយទទួលខុសត្រូវលើផ្នែកការលក់សេវាកម្មគ្រប់គ្រងទ្រព្យ ព្រមទាំងពង្រឹងក្របខណ្ឌគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ធ្វើឱ្យយុទ្ធសាស្ត្រអាជីវកម្មស្របតាមការវិវត្តស្តង់ដារបទប្បញ្ញត្តិ ទន្ទឹមនឹងពេលនេះដែរក៏ជួយគាំទ្រកំណើនអាជីវកម្មប្រកបដោយចរីភាពផងដែរ។ 

 

លោកស្រី Lam មានបរិញ្ញាបត្រ(ជំនាញសេដ្ឋកិច្ច និងគណិតវិទ្យា) មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី។ 

លោក ឱម រង្សី

ប្រធានផ្នែក វាយតម្លៃឥណទាន និងត្រួតពិនិត្យ
ជនជាតិខ្មែរ

លោក ឱម រង្សី ត្រូវបានតែងតាំងជាប្រធានផ្នែកឥណទានរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក នៅ     ខែកក្កដា ឆ្នាំ២០២៥។ លោកមានបទពិសោធន៍ការងារជាង ១៧ឆ្នាំ ក្នុងវិស័យធនាគារ ជាមួយនឹងជំនាញជាច្រើន ក្នុងការគ្រប់គ្រងហានិភ័យឥណទានសាជីវកម្ម (រួមទាំងសហគ្រាសធុនតូច និងមធ្យម) និងសេវាធនាគារបុគ្គល, ការលើកកម្ពស់គុណភាពឥណទាន/ការគ្រប់គ្រងឥណទានមិនដំណើរការក៏ដូចជានៅក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព។

មុនពេលចូលធ្វើការនៅ ធនាគារ អ អេច ប៊ី        លោក រង្សី បានកាន់តួនាទីជាអ្នកដឹកនាំជាន់ខ្ពស់នៅធនាគារអន្តរជាតិមួយចំនួន ដែលមានមុខងារជាប្រធានផ្នែកឥណទាននិងប្រមូលប្រាក់ នៃសេវាធនាគារបុគ្គល, ប្រធានផ្នែកឥណទានសាជីវកម្ម និងអនុប្រធានផ្នែកធនាគារពាណិជ្ជកម្ម។

លោក រង្សី ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យា     សាស្ត្រហិរញ្ញវត្ថុ និងគ្រប់គ្រងពីសាកលវិទ្យាល័យ Exeter នៃចក្រភពអង់គ្លេស ហើយបច្ចុប្បន្នជា Fellow Certified Practicing Accountant (FCPA) of CPA ក្នុងប្រទេសអូស្ត្រាលី ។

លោក ឈឹម សារ៉េត

ប្រធានផ្នែកប្រតិបត្តិការ
ជនជាតិខ្មែរ

លោក ឈឹម សារ៉េត បានចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ជាលើកដំបូង នៅក្នុងខែកក្កដា ឆ្នាំ២០០៩ ជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ លោកត្រូវបានតែងតាំងឱ្យកាន់តំណែងជាប្រធានផ្នែកប្រតិបត្តិការតាំងពីខែកក្កដា ឆ្នាំ២០១៩។ គាត់មានបទពិសោធន៍ការងារយៈពេល១៤ ឆ្នាំក្នុងវិស័យធនាគារ និង ០៤ ឆ្នាំជាសវនករខាងក្រៅជាមួយក្រុមហ៊ុន KPMG ក្នុងប្រទេសកម្ពុជា។

លោក សារ៉េត មានបទពិសោធន៍ និងការអនុវត្តយ៉ាងទូលំទូលាយផ្នែកអនុលោមភាព សវនកម្ម និងប្រតិបត្តិការ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យពីវិទ្យាស្ថានជាតិគ្រប់គ្រងនៅក្នុងឆ្នាំ២០០៣ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ហិរញ្ញវត្ថុពីវិទ្យាស្ថានអន្តរជាតិកម្ពុជានៅក្នុងឆ្នាំ២០០៦។

លោក សារ៉េត បានបញ្ចប់កម្រិតមូលដ្ឋាន ដែលទទួលស្គាល់ដោយACCA នៅក្នុងឆ្នាំ២០០៩ ហើយថែមទាំងទទួលបានវិញ្ញបនបត្រជំនាញសវនករផ្ទៃក្នុង (CIA) ពីវិទ្យាស្ថានសវនកម្មផ្ទៃក្នុង នៃចក្រភពអង់គ្លេសនៅក្នុងឆ្នាំ២០១៩ និងជាសមាជិកនៃវិទ្យាស្ថានសវនកម្មផ្ទៃក្នុងកម្ពុជា។

លោក ទូច ភា

ប្រធានផ្នែកធនធានមនុស្ស
ជនជាតិខ្មែរ

លោក ទូច ភា បានចូលរួមជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា)ម.ក នៅក្នុង ខែកុម្ភៈ ឆ្នាំ ២០២៥
ក្នុងមុខតំណែងជាប្រធានផ្នែកធនធានមនុស្ស។


លោក ភា មានបទពិសោធន៍ការងារជាង ១៧ ឆ្នាំនៅក្នុងមុខងារស្នូលដ៏សំខាន់ៗផ្នែក
របស់ធនធានមនុស្សជាមួយក្រុមហ៊ុនអន្តរជាតិ និងធនាគារមួយចំនួន រួមមានការជ្រើសរើសបុគ្គលិក ការអភិវឌ្ឍ
ន៍ទេពកោសល្យ ការរៀបចំធ្វើផែនការធនធានមនុស្ស ការគ្រប់គ្រងសមិទ្ធផលបុគ្គលិកការអនុវត្ត សំណង
និងអត្ថប្រយោជន៍បុគ្គលិក ទំនាក់ទំនងរវាង ភាពជាដៃគូអាជីវកម្មធនធានមនុស្សជាមួយយុទ្ធសាស្ត្រអាជីវកម្ម
និងទំនាក់ទំនងជាមួយបុគ្គលិក ជាមួយក្រុមហ៊ុនពហុជាតិ និងធនាគារផងដែរ ។


លោក ភា បានទទួលបរិញ្ញាបត្រជំនាញ ផ្នែកគ្រប់គ្រងធនធានមនុស្សពីសាកលវិទ្យាល័យ Maharishi Vedic
និងថ្នាក់អនុបណ្ឌិតជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យន័រតុន។

លោកស្រី សុជាតិ កណិកា

ប្រធានផ្នែកគ្រប់គ្រងឥណទាន
ជនជាតិខ្មែរ

លោកស្រី សុជាតិ កណិកា នាំយកបទពិសោធន៍យ៉ាងទូលំទូលាយជាង ២៣ ឆ្នាំលើវិស័យទូរគមនាគមន៍ ធានារ៉ាប់រង និងវិស័យធនាគារ។ លោកស្រីរីករាយនឹងជំនាញរបស់គាត់ ក្នុងការគ្រប់គ្រងឥណទានតាំងពីឆ្នាំ ២០០៧ ដោយធ្វើការជាមួយធនាគារអន្តរជាតិល្បីៗពីប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកូរ៉េ។

ចាប់តាំងពីចូលរួមជាមួយ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក. ក្នុងឆ្នាំ ២០២២ លោកស្រី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបាននូវការគ្រប់គ្រងឥណទានប្រកបដោយប្រសិទ្ធភាព ជំរុញយុទ្ធសាស្រ្តស្តារឥណទានឡើងវិញ និងរក្សាបាននូវអធិការកិច្ចនិយ័តកម្ម និងត្រួតពិនិត្យ។

បន្ថែមលើទំនួលខុសត្រូវខាងលើ ការត្រួតពិនិត្យលើការដាក់សំណើ អធិការកិច្ចនិយ័តកម្ម ការបញ្ជូនរបាយការណ៍ CBC និងការធានាខ្ជាប់ខ្ចួន នូវអធិការកិច្ចនិយ័តកម្ម នៃធនាគារក្នុងស្រុក ក៏ត្រូវបានសម្របសម្រួលដោយលោកស្រីផងដែរ។
ភាពជាអ្នកដឹកនាំរបស់លោកស្រី ជំរុញការបង្កើតឱ្យមាននវានុត្តន៍ ក្នុងប្រតិបត្តិការឥណទាន និងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវសមិទ្ធផលនាៗ ស្របតាមគោលដៅរបស់ធនាគារ។

លោកស្រី គក ណារ៉េន

ប្រធានផ្នែកប្រតិបត្តិតាម
ជនជាតិខ្មែរ

លោកស្រី គក ណារ៉េន បានចាប់ផ្តើមតួនាទីជាប្រធានផ្នែកប្រតិបត្តិតាមនៅធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក. ក្នុងខែតុលា ឆ្នាំ ២០២៤ ។
លោកស្រី ណារ៉េន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជំនាញភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL)។ បច្ចុប្បន្នលោកស្រីកំពុងបន្តការសិក្សាកម្មវិធី ACCA ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុជំនាញ នៅសាលា CamED Business School។

លើសពីនេះទៀត លោកស្រីគឺជាបុគ្គលមានគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់លើផ្នែកអនុលោមតាមបទប្បញ្ញត្តិ ព្រមទាំងមានសញ្ញាប័ត្រផ្នែកប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កម្រិតខ្ពស់ ផ្នែកឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យាថ្មី ពីសមាគមអនុលោមតាមបទប្បញ្ញត្តិអន្តរជាតិ នៃចក្រភពអង់គ្លេស។
លោកស្រីក៏ជាបុគ្គលគុណវុឌ្ឍិដែលមានការទទួលស្គាល់ពីនិយ័តករបរធនបាលកិច្ចក្នុងឆ្នាំ២០២៤ផងដែរ ។
ជាមួយនឹងបទពិសោធន៍ជាង ១៧ ឆ្នាំ ក្នុងវិស័យធនាគារ លោកស្រីបានអភិវឌ្ឍចំណេះជំនាញយ៉ាងទូលំទូលាយ លើផ្នែក អនុលោមតាមបទប្បញ្ញត្តិ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជាការអនុវត្តច្បាប់នៃការរីកសាយភាយអាវុធមហាប្រល័យផងដែរ ។

មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក. លោកស្រីបានកាន់តួនាទីជាន់ខ្ពស់ជាច្រើននៅធនាគារនៅក្នុងស្រុក និងធនាគារដែលជាបុត្រសម្ព័ន្ធរបស់ធនាគារអន្តរជាតិក្នុងប្រទេសកម្ពុជាផងដែរ។

លោកស្រី សយ សុខលីណា

ប្រធានផ្នែកសេវាសាជីវកម្ម
ជនជាតិខ្មែរ

លោកស្រី សយ សុខលីណា បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០២១ ជាប្រធានផ្នែកសេវាសាជីវកម្ម។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី សុខលីណា ចូលមកបម្រើការជាមួយបទពិសោធន៍យ៉ាងទូលំទូលាយរយៈពេល ៩ ឆ្នាំពីឧស្សាហកម្មផ្សេងៗ រួមទាំងផ្នែកច្បាប់ សវនកម្ម ធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ លោកស្រីមានចំណេះដឹងផ្នែកអនុលោមភាពនៅក្នុងធនាគារ ច្បាប់ និងគោលនយោបាយក្នុងស្រុក និងអភិបាលកិច្ចសាជីវកម្ម។

មុនពេលចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក លោកស្រីមានបទពិសោធន៍ធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនសវនកម្មឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ែន ណារិទ្ធ

ប្រធានផ្នែកសវនកម្មផ្ទៃក្នុង
ជនជាតិខ្មែរ

លោក ម៉ែន ណារិទ្ធ បានចូលបម្រើការងារជាមួយធនាគារ អ អេច ប៊ី (ខេមបូឌា) ម.កក្នុងខែសីហា ឆ្នាំ ២០១៩ ជាប្រធានសវនកម្មផ្ទៃក្នុង។ លោកណារិទ្ធ មានបទពិសោធន៍ជាង ១៧ ឆ្នាំនៅក្នុងផ្នែកសវនកម្មជាមួយធនាគារឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងជាមួយក្រុមហ៊ុនគណនេយ្យអន្តរជាតិដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនគណនេយ្យអន្តរជាតិធំៗចំនួន ៤ គឺក្រុមហ៊ុន KPMG កម្ពុជា។ លោកមានបទពិសោធន៍ និងការអនុវត្តជាច្រើន ផ្នែកសវនកម្ម នៅក្នុងឧស្សាហកម្មផ្សេងៗ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ។

លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្នភ្នំពេញ ដោយទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគណិតវិទ្យា ក្នុងឆ្នាំ១៩៩៩ បន្ទាប់មកបានបញ្ចប់ថ្នាក់ ACCA កម្រិតមូលដ្ឋាន នៅក្នុងឆ្នាំ២០០៩។ 

លោកត្រូវបានទទួលស្គាល់ទាក់ទងទៅនឹងជំនាញឥណទានពី Omega Performance Corporation នៅក្នុងឆ្នាំ ២០១៤។ លោកក៏បានទទួលវិញ្ញាបនប័ត្រគណនេយ្យករផ្នែកគ្រប់គ្រង (Certified Management Accountants Certification) ពី Institute of Certified Management Accountants នៃប្រទេសអូស្ត្រាលី និងវិញ្ញាបនបត្រធនាគារិកអាជីព (Professional Banker Certification) ពី Asian Institute of Chartered Bankers នៅក្នុងឆ្នាំ ២០១៨ ផងដែរ។